• 2019-02-22 03:25:58
  • ព័ត៌មាន

ដំណើរកម្សាន្តក្នុងស្រុក និងក្រៅប្រទេសរៀបចំដោយ Tour នេះ ធានាពេញចិត្តស្តូក រៀបចំឱ្យមួយកំផ្លេ

  • 2019-02-22 03:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលធ្លាប់មានដំណើរកម្សាន្តក្នុងស្រុកច្រើនកន្លែងហើយនោះ ឥឡូវសាកប្តូរទិសដៅទៅលេងក្រៅស្រុកម្តងមើល៍។ មានកន្លែងច្រើនដែលកំពុងពេញនិយម និងបង្ហោះព្រោងព្រាតក្នុងបណ្តាញសង្គម ជាពិសេសតាមរយៈ Tour មួយមានឈ្មោះថា World Pop ដែលធួរមួយនេះមានរៀបចំដំណើរកម្សាន្តទៅកន្លែងទាក់ទាញជាច្រើនទាំងតំបន់ អាស៊ី និងអឺរ៉ុប។ កុំចាំយូរថ្ងៃនេះ Sabay បានដកស្រង់ពីធួរមួយនេះ ទាក់ទិននឹងដំណើរកម្សាន្តឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ៥កន្លែងមកចែកជូនទាំងអស់គ្នាដូចខាងក្រោម៖

១. ប្រទេសអូស្ត្រាលី (AU)៖ ជាប្រទសដែលមានទីក្រុងជាប់ជាទីក្រុងដែលស្រួលរស់នៅជាងគេលើពិភពលោករួមមាន ទីក្រុងស៊ីដនី ទីក្រុងម៊ែលប៊ើន ទីក្រុងអាល់ដឺឡែត ព្រមទាំងក្រុងហ្គោលខសជាទីក្រុងកម្សាន្តទេសចរណ៍អន្តរជាតិតាមមាត់សមុទ្រ សួនកម្សាន្ត Movie World សួនសត្វ Kanguro ចំការផ្លែឈើ។

២. សហភាពអ៉ឺរ៉ុប (EU)៖ វិសាមួយចូលបានច្រើនប្រទេសក្នុងសហគមន៍អ៉ឺរ៉ុប (កម្មវិធី Schengen Visa)។ ទីក្រុងដែលមានភាពទាក់ទាញនៅសហគមន៍អ៊ឺរ៉ុបគឺ៖ ទីក្រុងរ៉ូមែនទិកប៉ារីសដែលមាន ទួរអែហ្វែល (Eiffel Tower) ជាប់អច្ឆរិយៈវត្ថុទាំង៧នៅលើពិភពលោក។ ប្រទេសស្វីសដែលមានជួរភ្នំទឺកកក ទេសភាពព័ណ៍ខៀវនៃជំរៀលភ្នំ និងបឹងបួរដ៏ស្រស់ស្អាត។ ប្រទេសអ៊ីតាលីដែលសំបូរទៅដោយទីក្រុងអច្ឆរិយៈបុរាណជាច្រើន ដែលវ័យចំណាសជាងគេលើពិភពលោករួមាន៖ ទីក្រុងរូមដែលទីក្រុងទាំងមួលប្រសិទ្ធិនាមថាជាសារៈមន្ទី ទីក្រុងភីសាដែលមានប្រាសាទភីសាដ៏ល្បី ទីក្រុងវីណីសដែលសាងសង់លើទឺកក្នុងមហាសមុទ្រ។

៣. ប្រទេសរុស្សី (RU)៖ ប្រទេសមហាអំណាច ដែលមានផ្ទៃដីធំជាងលើភិភពលោក និងធ្លាប់ជាប្រទេសកុម្មនិសដ៏ល្បីឈ្មោះ និងមានសំណង់អាគារបុរាណទ្រង់ទ្រាយធំដែលមានក្បូរក្បាច់ស្ថាបត្យកម្មល្អដាច់គេ ដូចជាទីក្រុងមូស្កូ ព្រះវិហារសានបាស៊ីលលីការ (San Basilica) ដ៏ស្កឹមស្កៃឈរកណ្តាលទីលានក្រហម ទីក្រុងក្រែមឡាំង មានព្រះរាជវាំង និងទីក្រុងបុរាណសានភីថាប៊ើក (Saint Petersburg) ដែលជាអតីតរាជធានី និងមានព្រះរាជវាំង Summer Palace of Peter the Great និងសារៈមន្ទី Hermitage Museum។ ព្រមទាំងប្រជាជន ដ៏មានភាពស៊ីវិល័យ។

៤. ប្រទេសវៀតណាម (Danang)៖ ស្ពានបាទដៃ កំពូលភ្នំបាណា។

៥. ប្រទេសកូរ៉េ (Korea)៖ សួនកម្សាន្ត អេវើលែន (Everland Theme Park), ព្រមទាំងផលិតផលគ្រឿងសំអាង ថែរក្សាសម្ភស្ស (ម៉ាស៍ ឡេ) ដ៏ពេញនិយម និងតារាK-POP។

៦. ប្រទេសជប៉ុន (Japan)៖ ផ្ការសាគូរ៉ា ដែលល្បីសុះសាយមិនថាតែប្រជាជនខ្មែរ សូម្បីតែជនបរទេស និងរីកស្គុះស្គាយចុងខែ៣ ដល់ពាក់កណ្តាលខែ៤ ភ្នំវូជីមានទេសភាពដ៏ស្រស់ស្អាន និងជានិមិត្តសញ្ញានៃប្រទេសជប៉ុន សួនកំសាន្តលំដាប់អន្តរជាតិ Destiney Land and Unusual Studio ប្រជាជនរួសរាយរាក់ទាកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។

៧. ដំណើរកម្សាន្តឆ្ពោះទៅទស្សនាសំណង់មហិមានៃប្រទេសចិន

ចង់ទស្សនាមហាកំផែងចិនមែនទេ? នេះគឺជាដំណើរកម្សាន្តដែលល្អពិសេសសម្រាប់ពេលឈប់សម្រាកនាពេលខាងមុន ដើម្បីទៅទស្សនា និងកម្សាន្តក្នុងប្រទេសចិនដែលលោកអ្នកទទួលបានសកម្មភាពកម្សាន្តដូចជា៖

  • ឡើងមហាកំផែងចិន ទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃសំណង់មហិមានេះ
  • ជិះរថភ្លើងដែលមានល្បឿនលឿន
  • ទស្សនារូបបដិមាដ៏ធំមហិមា
  • ឡើងទស្សនាទិដ្ឋភាពនៃទីក្រុងសៀងហៃពីលើប៉មតុងហ្វាមិងជូ

៨. ប្រាសាទឋានសួគ៌ ( Temple of Heaven)

ប្រាសាទនេះជាកន្លែងពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន ដែលមានផ្ទៃដី ២៦៧ ហិកតា។ ជុំវិញប្រាសាទពោរពេញដោយក្បូរក្បាច់រចនាយ៉ាងពិសេសថែមទាំងពណ៌ចម្រុះទៀតផង។

៩. ឋានសួគ៌ជាប់ដីកោះម៉ាល់ឌីវ តាមរយៈ Club Med

World Pop បានរៀបចំដំណើរកម្សាន្តបំពេញក្តីស្រមៃ សម្រាប់មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ មិត្តភក្តិ និង គូស្នេហ៍ ទៅកាន់កោះម៉ាល់ឌីវ រយៈពេល៤ថ្ងៃ។ លោកអ្នកនឹងទទួលបានបទពិសោធន៍យ៉ាងយ៉ាងអស្ចារ្យជាច្រើនដូចជា ការទទួលទានអាហារ មួយថ្ងៃ ៣ពេល ភេសជ្ជៈ ស្រាបៀរ ស្រាទំពាំងបាយជូរ ស្រាក្រហមស ស្រាក្រឡុក Cocktail ដោយសេរី កាន់តែពិសេសជាងនេះទៀតមានកម្មវិធីកម្សាន្តកីឡាលើទឹក ការងូតទឹកមើលផ្កាថ្ម ជិះកប៉ាល់មើលព្រះអាទិត្យរៀបអស្ដង្គត និងក្រេមរសជាតិស្រាChampagne ព្រមទាំងកម្មវិធីជប់លៀង ទស្សនាការការសំដែងរបាំ រាំកម្សាន្តនាពេលរាត្រីថែមទៀតផង។

អត្ថបទជាប់ទាក់ទង៖ កត់ឈ្មោះទុក រីសត ៥ ក្នុងចំណោម ៧៥ លំដាប់អន្តរជាតិនេះឱ្យហើយ ត្រៀមដើរលេងជាមួយសំណព្វចិត្តថ្ងៃខាងមុខ

១០. អារ៉ាប់រួម ទីក្រុង ឌុយបៃ

ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលជាប្រទេសស៊ីវិល័យបំផុតប្រចាំទ្វីអាស៊ីជាមួយវើលដ៍ផប ដោយលោកអ្នកនឹងទទួលបានភាពសប្បាយរីករាយ និងបទពិសោធន៍ថ្មីៗដូចជា៖

  • ញ៉ាំអាហារប៊ូហ្វេនៅសណ្ឋាគារលំដាប់ផ្កាយ៦ និងផ្កាយ៨
  • ជិះឡានទំនើប និងអូដ្ឋទស្សនាវាលខ្សាច់ធំល្វឹងល្វើយប្រចាំទីក្រុងឌូបៃ
  • ជិះកប៉ាល់កម្សាន្តដើម្បីទស្សនាទីក្រុង
  • លេងកម្សាន្តក្នុងសួន ហ្វើរ៉ារីវើលដ៍
  • ទស្សនាអគារខ្ពស់ជាងគេលើពិភពលោក

មិនមែនតែ ៥កន្លែងដែលបានរៀបរាប់ខាងលើប៉ុណ្ណោះទេ ក្រុមហ៊ុន World Pop មានសេវាកម្មរៀបចំដំនើរកម្សាន្តទៅច្រើនកន្លែងផ្សេងទៀតជាមួយនឹងតម្លៃសមរម្យ និងទទួលបានការកោតសរសើរពីអតិថិជនសឹងតែគ្រប់គ្នា។

ធ្វើដំណើរជាមួយ World Pop អ្នកនឹងទទួលបាននូវ៖ អាហារដ៏មានឱជារស និងអនាម័យល្អ មគ្គទេសក៍មានវិជ្ជាជីវៈ និងរួសរាយរាក់ទាក់ ស្នាក់នៅសណ្ឋាគារដែលមានផាសុកភាព និងបំពាក់ដោយបរិក្ខារទំនើបៗ ដំណើរកម្សាន្តប្រកបដោយក្តីសោមនស្សរីករាយ ព្រមទាំងគុណភាព និងសេវាកម្មគួរជាទីទុកចិត្ត អមជាមួយនឹងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន ទីនេះមានអ្នកចាំប្រឹក្សា និងរៀបចំសេវាកម្មឱ្យមួយស្អាត សម្រាប់តម្លៃពិសេសយ៉ាងណាក្នុងឱកាសបុណ្យប្រពៃណីខ្មែរខាងមុខកុំភ្លេចទាក់ទងតាមរយៈលេខ 012 217 789 | 012 317 789 ឬ ទំព័រហ្វេសប៊ុក World Pop Travel & Tour

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់