- 2019-02-16 08:32:26
- ព័ត៌មាន
ទិដ្ឋភាពអ្នកលេងមាឌ ខ្លាឃ្មុំប្រមាញ់ត្រីក្នុងទឹករហ័សរហួនដែលគ្រប់គ្នាស្ទើរមិននឹកស្មាន
- 2019-02-16 08:32:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពអ្នកលេងមាឌ ខ្លាឃ្មុំប្រមាញ់ត្រីក្នុងទឹករហ័សរហួនដែលគ្រប់គ្នាស្ទើរមិននឹកស្មាន
ចន្លោះមិនឃើញ
ខ្លាឃ្មុំមិនត្រឹមពូកែប្រមាញ់នៅលើគោកទេ ប៉ុន្តែចង្វាក់រស់រវើកនៃសត្វយក្សខ្លាឃ្មុំពណ៌ត្នោតបោះពួយចាប់ត្រីសាលម៉ុនក្នុងទឹកជ្រោះនៅរដ្ឋអាឡាស្កាពិតជាអស្ចារ្យ។
អ្នកថតរូបឯកសារសត្វ Kevin Dooley អាយុ៥៧ឆ្នាំ បានផ្តិតយកនូវរូបភាពរស់រវើកខ្លាឃ្មុំកំពុងប្រមាញ់ត្រីធ្វើជាចំណីនៅលើដងទន្លេ Alagnak ភាគខាងត្បូងរដ្ឋអាឡាស្កា។
Dooley បាននិយាយថាខ្លាឃ្មុំបានធ្វើដំណើរចុះឡើងនៅតាមដងទន្លេដើម្បីស្វែងរកត្រីសាលម៉ុន។ រដូវនេះត្រីសាលម៉ុនត្រូវហែលទឹកទៅខាងលើ ដើម្បីស្វែងរកកន្លែងពងកូន។ នៅពេលខ្លាឃ្មុំកាន់តែមានវ័យច្រើន វាកាន់តែស្ទាត់ជំនាញក្នុងការចាប់ត្រី។
ខ្លាឃ្មុំពណ៌ត្នោតពឹងផ្អែកយ៉ាងខ្លាំងទៅលើការនេសាទត្រីសាលម៉ុន ដើម្បីទុកជាស្បៀងបម្រុងរយៈពេលវែងនៅរដូវរងារប៉ុន្មានខែខាងមុខ។
ខ្លាឃ្មុំពណ៌ត្នោតរបស់រដ្ឋអាឡាស្កាសហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាជាខ្លាឃ្មុំដែលមានមាឌធំបំផុតទី២ នៅលើពិភពលោក។ ជាធម្មតាវាមានកម្ពស់រហូតដល់ ២,៤ ម៉ែត្រ៕