• 2019-02-22 06:57:08
  • ព័ត៌មាន

លែងសូវបារម្ភ បងប្អូនតាមជនបទចង់មានផ្ទះសមរម្យនៅនឹងគេ កន្លែង​នេះ​ការ​ប្រាក់​ទាបទំនុកចិត្ត​ខ្ពស់

  • 2019-02-22 06:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពីថ្ងៃ​នេះ​ត​ទៅ បងប្អូនប្រជាពលរដ្ឋ​ដែល​មាន​ចំណង​ចង់​បាន​ផ្ទះ​នៅ​ដ៏​សមរម្យ និង​មាន​តម្លៃធូរថ្លៃនោះ ឥឡូវ​កាន់​តែ​ងាយស្រួលជាមួយ​នឹង​ការបង់រំលស់ជាមួយ​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ ហត្ថា​កសិករ លីមីត​ធី​ត។

ដោយ​​ក្រុមហ៊ុន អា​យ អេស អា​យ ស្ទៀល បាន​ធ្វើការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នាជាមួយគ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ ហត្ថា​កសិករ លីមីត​ធី​ត កាលពីថ្ងៃ ២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​កា​រិ​យាល័យ​លក់ ផ្ទះ​មេគង្គ សួន​ឧស្សាហកម្ម ខេ អឹម អេច ផ្លូវ​វេង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ផ្ដល់​ប្រាក់កម្ចី​ជូន​អតិ​ថិ​ជន ផ្ទះ​មេគង្គ ធ្វើ​ទ្បើង​ក្នុង​គោល​បំណង​ជួយ​ប្រជា​ជន​កម្ពុជា​ឲ្យ​មានផ្ទះ​ល្អប្រសើរ​សម្រាប់​ស្នាក់នៅ ដោយ​បាន​ផ្ដល់​ប្រាក់កម្ចី​អត្រា​ការ​ប្រាក់​ទាប​។​

ក្នុង​ថ្ងៃ​ប្រារ​ព្ធក​ម្ម​វិធី​នោះដែរ អគ្គនាយក ក្រុមហ៊ុន អា​យ អេស អា​យ គ្រុប លោក កាំ​ង ឡេង បាន​ឱ្យដឹង​ថា៖ “​ដើម្បី​រួម​ចំណែក​អភិ​វ​ឌ្ឍ​ការ​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​ សម្រាប់​បង​ប្អូន​ប្រជា​ជន​នៅតាម​ទី​ជន​បទ ដែល​មាន​ចំណូល​ទាប អាច​មាន​ល​ទ្ធភាព​ទទួល​បាននូ​វ​គេហដ្ឋាន​ស្អាត មាន​អ​នា​ម័​យ រឹងមាំ ជាប់​ធន់​បានយូរ​ជាមួយនឹង​តម្លៃ​សម​រម្យ ជាពិសេស​មិន​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​”។ ហើយ​លោក​សង្ឃឹមថានឹង​អាច​ផ្គត់​ផ្គង់​ត​ម្រូ​វ​ការ​គេហដ្ឋាន​ចំ​នួន ១០​ម៉ឺន​ផ្ទះ ក្នុងពេល ១០​ឆ្នាំ​ខាងមុខ ដើម្បី​បង្កើតឱ្យមាន ការផ្លាស់ប្តូរ​វិជ្ជមាន​​មួយ​ដល់​ប្រជា​ជន​កម្ពុជា ជាពិសេស​បង​ប្អូន​ដែល​រស់នៅ​តាម​ទី​ជន​បទ​។​

លោក​ Wanchairabin Jitwattanatam​ អនុប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ​ហត្ថា​កសិករ​បាន​មាន​ប្រសាសន៍ថា៖ "​ក្នុងនាម​ជា​ស្ថាប័ន​ដែលបាន​បម្រើ​ក្នុង​ទីផ្សារ​ហិ​រញ្ញ​វត្ថុ​កម្ពុជា​ជាង​២០​ឆ្នាំ យើង​បាន​ជួយ​ជំរុញ​ឱ្យមានភាព​ប្រសើរឡើង​នូ​វ​កម្រិតជីវភាព ប្រជា​ជន ក៏ដូចជា​បាន​ចូលរួម​លើក​កម្ពស់​សេដ្ឋកិច្ចកម្ពុជា តាម​រយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​មាន​ភាពងាយស្រួល​និង ប្រកួតប្រជែង ដល់​ប្រជា​ជន​ទាំង ទីក្រុង​និង​ជន​បទ"។

លោក​បាន​បន្ត​ទៀតថា៖ "​ជាមួយ​សមាជិកភាព​នៃ​ធនាគា​ធនាគារ​ធំជាងគេ​ទី​៥​នៃ​ព្រះរាជាណាចក្រ​ថៃ Bank of Ayudhya (Krungsri)​និង​ជា​បុត្រ​សម្ព័​ន្ធ របស់ MUFG (Mitsubishi UFJ Financial Group) ដែល​មាន​បណ្តាញ​កា​រិ​យាល័យ​ជាង​ ២៣០០​កន្លែង ហើយ​មាន​វត្តមាន​នៅ​ជាង​៥០​ប្រទេស​ទូទាំង​ពិ​ភព​លោក យើង​នឹង​បន្តរ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ ក្នុង​ការ​គាំពារ​ដល់​ការរីកចម្រើន​ដល់​ប្រជា​ជន​កម្ពុជា​"។

លោក​លោក ម៉ិច សុខ​មេត្រី អនុប្រធាន​អគ្គនាយក និង​ជា​អគ្គនាយក​អភិ​វ​ឌ្ឍ​អាជីវកម្ម​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ហត្ថា​កសិករ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​​នេះដែរ បាន​មាន​ប្រសាសន៍ថា៖ "​កម្មវិធី​ថ្ងៃ​នេះ​បាន​បញ្ជាក់ពី​ទស្សនៈ​វិ​ស័​យ​រួម​រវាង​ហត្ថា​កសិករ និង​ក្រុមហ៊ុន​ISI ដែល​យើង​នឹង​រួមសហការ​ក្នុង​ការផ្តល់​ផ្ទះ Mekong Homes និង​កម្ចី​ដែល​មាន​ភាពងាយស្រួល ក្នុង​ការលើក​កំពស់​ជីវភាព​រស់នៅ​រប​ស់ ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស តាម​រយៈ​មាន​លំនៅឋាន​សម​រ​ម្យ ទូទាំង​ប្រទេស​"។​

ជា​ការ​ពិតណាស់ ផ្ទះ​មេគង្គ​ជា ផ្ទះ​ទំនើប គុណភាព​ខ្ពស់ តម្លៃ​សម​រ​ម្យ និង​សាងសង់​ឆាប់រ​ហ័​ស ប្រើ​សុទ្ធតែ​សម្ភារៈ លំដាប់ថ្នាក់​អន្ដរជាតិ និង​មាន​ការធានា​ដល់​ទៅ ១០​ឆ្នាំ និង​សក្ដិសម​បំផុត​សម្រាប់បង​ប្អូន​នៅតាម​ជន​បទ ផ្ទះ​មេគង្គ​មាន​បី​ម៉ូ​ដែល ផ្ទះ​តៀម​ទំហំ ៦​ម x ៦​ម ផ្ទះ​ខ្ពស់​ផុតពី​ដី ទំហំ ៦​ម x ៦​ម និង​ផ្ទះ​ខ្ពស់​ផុតពី មាន​ទំហំ ៩​ម x ៦​ម ហើយ​អាច​សង់​ជូន​លោក​អ្នក​នៅ​ទូទាំង ២៥​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជាង​ជំនាញ​ដែល​ហ្វឹកហាត់​ដោយផ្ទាល់​ពី​ក្រុមហ៊ុន​។ សូមបញ្ជាក់ថា ដើម្បី​សងផ្ទះ​មេគង្គ​បាន លោក​អ្នក​ត្រូវមាន​ដី​ផ្ទាល់ខ្លួន​។ សម្រាប់ព័ត៌មាន​បន្ថែមទា​ក់ទង​ទៅកាន់​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក ផ្ទះ​មេគង្គ

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់