• 2019-02-28 04:21:29
  • ព័ត៌មាន

ឥណ្ឌាទាមទារឲ្យប៉ាគីស្ថានដោះលែងអ្នកបើកយន្ដហោះ ខណៈភាពតានតឹងបន្ដកើនឡើង

  • 2019-02-28 04:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ឥណ្ឌា បាន​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​ដោះ​លែង​អ្នក​បើកបរ​យន្ដហោះ​ចម្បាំង​របស់​ខ្លួន​ក្រោយ​ត្រូវ​ប៉ាគីស្ថាន​បាញ់​ធ្លាក់​កាល​ពី​ម្សិលមិញ​ក្នុង​តំបន់​កំពុង​មាន​ជម្លោះ Kashmir។

យោង​តាម​វីដេអូ​បង្ហោះ​ដោយ​ក្រសួង​ព័ត៌មាន​ប៉ាគីស្ថាន​បង្ហាញ​ថា អ្នក​បើកបរ​យន្ដហោះ​ឥណ្ឌា​ត្រូវ​បាន​គេ​យក​ក្រណាត់​រុំ​ភ្នែក​ដោយ​មាន​ឈាម​ហូរ​ស្រោច​មុខ។ ឥណ្ឌា​បាន​ហៅ​ការ​បង្ហោះ​វីដេអូ​នេះ​ថា "ជា​ការ​បង្ហាញ​ដោយ​ប្រមាថ​ទៅ​លើ​កងទ័ព​ដែល​រង​របួស។” មុន​ពេល​​ចាប់​ខ្លួន អ្នក​បើកយន្ដហោះ​រូប​នេះ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់​នាំ​គ្នា​វាយ​តប់​ទៅ​លើ​បណ្ដាល​ឲ្យ​រង​របួស មុន​ពេល​ដែល​ទាហាន​ប៉ាគីស្ថាន​មក​ដល់។ យ៉ាង​ណា​មិញ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ក្នុង​ប្រទេស​ឥណ្ឌា បាន​ហៅ​អ្នក​បើកយន្ដហោះ​រូប​នេះ​ថា​ជា​វីរបុរស​។

យោង​តាម​កងទ័ព​អាកាស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​យន្ដហោះ​រូបនោះ​ជា​មេបញ្ជាការ Abhinandan ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ធ្លាក់​យន្ដហោះ។ លោក​ត្រូវ​បាន​គេ​សួរ​ចម្លើយ​យ៉ាង​ច្រើន​រួម​ទាំង​ឈ្មោះ និង​ឋានៈ​ក្នុងជួរ​យោធា​ប៉ុន្តែ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​បេសកកម្ម​របស់​ខ្លួន​ដោយ​និយាយ​ថា "ខ្ញុំ​នឹង​មិន​ប្រាប់​អ្នក​ឯង​នោះ​ទេ។”

គួរ​ឲ្យ​ដឹង​ថា​ កង​ទ័ព​ប៉ាគីស្ថាន បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​ពីរ​គ្រឿង​របស់​ឥណ្ឌា​នៅ​តំបន់​កំពុង​មាន​ជម្លោះ Kashmir ​ក្រោយ​ឥណ្ឌា​វាយ​ប្រហារ​ផ្លូវ​អាកាស​មក​លើ​ជុំរុំ​ក្រុម​សកម្មប្រយុទ្ធ​ជីហាត៕

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់