• 2019-03-10 03:07:45
  • ព័ត៌មាន

ដាច់ភ្លើងច្រើនកន្លែងនៅវេណេស៊ុយអេឡា ខណៈមន្ត្រីថាមកពីការវាយប្រហារតាមអ៊ីនធឺណិត

  • 2019-03-10 03:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដាច់​ចរន្ដ​អគ្គិសនីនៅ​ស្ទើ​ទូទាំង​ប្រទេស​វេណាស៊ុយអេឡា ត្រូវ​បាន​រាយការណ៍​ថា​បណ្ដាល​មក​ពី​បញ្ហា​នៅ​រោងចក្រវារីអគ្គិសនី Guri ក្នុង​រដ្ឋ Bolivar។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ការ​ដាច់​ភ្លើង​នេះ បាន​កើតឡើង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ដែល​បណ្ដាល​ឲ្យ​តំបន់​ជា​ច្រើន​មិន​មាន​អគ្គិសនី​ប្រើប្រាស់។ ប៉ុន្តែ​មន្ត្រី​ម្នាក់​មក​ពី​ជួរ​រដ្ឋាភិបាល​ប្រទេស​នេះ​ លើក​ឡើង​ថា​ការ​ដាច់​ប្រព័ន្ធ​អគ្គិសនី​គឺ​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​របស់​អាមេរិក។ រដ្ឋមន្ត្រី​ទំនាក់​ទំនង និង​ព័ត៌មាន​លោ Jorge Rodriguez ឲ្យ​ដឹង​ថា "នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បំផុត​មក​លើ​ប្រជាជន​វេណេស៊ុយអេឡា​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ២០០​ឆ្នាំ​នេះ។" លើស​ពី​នេះ​ទៀត លោក​រដ្ឋ​មន្ត្រី​ក៏​បាន​សន្យា​ថា​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ការិយាល័យ​អង្គការ​សហប្រជាជតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ផ​ងដែរ។

គួរ​ឲ្យ​ដឹង​ថា ការ​ដាច់​ភ្លើង​នេះ បាន​បណ្ដាល​ឲ្យ​ទី​ក្រុង Caracas មានភាព​ជ្រួលច្របល់​ខ្លាំង​ដោយ​សារ​រថភ្លើង​ក្រោម​ដី​ត្រូវ​បាន​បិទ ខណៈ​ដែល​ចរាចរ​កាន់​តែ​វឹកវរដោយ​សារ​មិន​មាន​ភ្លើង​ស្តុប ខណៈ​ដែល​អាកាសយានដ្ឋាន​អន្ដរជាតិ​ធំ​បំផុត​ក្នុង​ប្រទេស​ ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ៕

ប្រភព៖ RT ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់