- 2019-03-13 09:45:00
- ព័ត៌មាន
សាច់ក្លៀកសម៉ត់ស្មើនឹងស្បែកដៃ តាមរូបមន្តធម្មជាតិ ៣ បែប អស់លុយមិនដល់ ៤ ពាន់
- 2019-03-13 09:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាច់ក្លៀកសម៉ត់ស្មើនឹងស្បែកដៃ តាមរូបមន្តធម្មជាតិ ៣ បែប អស់លុយមិនដល់ ៤ ពាន់
ចន្លោះមិនឃើញ
បញ្ហាមួយដែលរំខានចិត្តស្រីៗជាងគេ គឺគ្មានទំនុកចិត្តលើស្បែកក្លៀក ពិសេសពេលចង់ពាក់វាលម្តងៗ។ ថ្ងៃនេះ Sabayនឹងបង្ហាញអាថ៌កំបាំងមួយទៀត ដែលអាចជួយធ្វើឲ្យក្លៀក ស ទន់ ម៉ត់រលោង ដោយប្រើតែគ្រឿងផ្សំធម្មជាតិងាយស្រួលរកទិញ និងចំណាយលុយតិច។
របៀបធ្វើ គ្រាន់តែលាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា បន្ទាប់មកយកទៅខាត់លើក្លៀកថ្នមៗ រួចទុកចោលពី ៥ ទៅ ១០នាទីសឹមលាងទឹកចេញ។ គួរតែធ្វើវាឲ្យបាន ១ ឬ ២ដងក្នុងមួយសប្ដាហ៍។
អត្ថប្រយោជន៍របស់គ្រឿងផ្សំទាំង ៣ នេះគឺ ម្សៅល្មៀតមានតួនាទីកម្ចាត់បាក់តេរី និងជួយឲ្យក្លៀកស។ រីឯទឹកដោះគោស្រស់ និងយ៉ាអួរ ជួយឲ្យក្លៀកទន់រលោង។
ដំបូងអ្នកត្រូវឆ្កៀលយកតែសាច់អំពិលទុំឲ្យបានសមល្មមសម្រាប់ខាត់ បន្ទាប់មកដួសទឹកឃ្មុំ ៣ ស្លាបព្រាបាយ លាយបញ្ចូលគ្នា យកទៅខាត់លើក្លៀកថ្នមៗ។ បន្ទាប់មកទុកចោលប្រមាណ ៥ ទៅ ១០នាទី សឹមលាងចេញ។ អ្នកក៏អាចយកទៅលាបលើមុខបាន ដើម្បីជួយឲ្យស្បែកភ្លឺក្មេងស្អាត។
មូលហេតុព្រោះថា អំពិលទុំមាន AHA អាចជួយជម្រុះកោសិកាចាស់ៗ។ ដោយឡែកទឹកឃ្មុំ ជួយឲ្យស្បែកក្លៀកទន់ និងមានសុខភាពល្អ។
សម្រាប់អ្នកដែលខ្ជិលរញ៉េរញ៉ៃច្រើន គ្រាន់តែយកក្រូចឆ្មារមួយចំណិត មកដុសថ្នមៗឲ្យបាន ២ ទៅ ៣នាទី រួចទុកចោល៥នាទី ហើយលាងទឹកចេញជាការស្រេច។ ក្រូចឆ្មារ មានវីតាមីន C ជួយកម្ចាត់ជាតិខ្មៅ ក្លិនមិនល្អ និងធ្វើឲ្យស្បែកក្លៀកសផងដែរ៕