- 2019-03-14 02:30:56
- ព័ត៌មាន
ក្ដៅៗ! អាមេរិកសម្រេចផ្អាកហោះហើរយន្ដហោះ Boeing ពីរប្រភេទក្រោយធ្លាក់នៅអេត្យូពី
- 2019-03-14 02:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! អាមេរិកសម្រេចផ្អាកហោះហើរយន្ដហោះ Boeing ពីរប្រភេទក្រោយធ្លាក់នៅអេត្យូពី
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក បានសម្រេចឲ្យសហព័ន្ធអាកាសចរផ្អាកការហោះហើរយន្ដហោះ Boeing 737 MAX ដោយបារម្ភពីបញ្ហាសុវត្ថិភាពក្រោយមានការធ្លាក់យន្ដហោះពីរលើកត្រឹមរយៈពេលតិចជាង៦ខែ។
ថ្លែងទៅកាន់សារព័ត៌មានការពីថ្ងៃពុធ ប្រធានាធិបតីរូបនេះឲ្យដឹងថា "សហរដ្ឋអាមេរិកបានបញ្ឈប់មិនឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX8 និង Boeing 737 MAX9 សម្រាប់ការហោះហើរក្នុងស្រុកនិងក្នុងដែនអាកាសអាមេរិកក្រោយការធ្លាក់យន្ដហោះនៅអេត្យូពីសម្លាប់មនុស្ស ១៥៧នាក់។ យ៉ាងណាមិញ ការអនុញ្ញាតឲ្យយន្ដហោះប្រភេទនេះហោះហើរឡើងវិញ នឹងត្រូវធ្វើឡើងក្រោយពេលដែលមានដំណោះស្រាយសមស្របពីក្រុមហ៊ុន Boeing។
គួរឲ្យដឹងថា យន្ដហោះ Boeing 737 MAX8 បានធ្លាក់ចំនួនពីរលើកហើយក្នុងរយៈពេលតិចជាង៥ខែដោយកាលពីខែតុលាកន្លងទៅយន្ដហោះប្រភេទនេះក៏បានធ្លាក់ផងដែរនៅកោះចាវានៃប្រទេសឥណ្ឌូនេស៊ី និងសម្លាប់មនុស្សទាំង ១៨៩នាក់នៅលើយន្ដហោះ ហើយកាលពីពេលថ្មីៗនេះ ក៏បានជួបឧបទ្ទវហេតុលើកទី ២ក្នុងប្រទេសអេត្យូពីរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះក្រោយហោះហើរចេញពីព្រលាន៕