• 2019-03-21 08:07:51
  • ព័ត៌មាន

កាល់​តិច បង្ហាញ​ភស្តុតាង​ថា ប្រេង​ឥន្ធនៈ​ខ្លួន​អាច​សម្អាត​ម៉ាស៊ីន​បាន​ស្ទើរ​ទាំង​ស្រុង

  • 2019-03-21 08:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កាល់​តិច ​បាន​បង្ហាញ​ភស្តុតាង​ថ្មី​មួយ​ទៀត ដែល​បញ្ជាក់​ថា ​ប្រេង​ឥន្ធនៈ​​របស់​ខ្លួន​គឺ​មាន​​សមត្ថភាព​ល្អ​ផ្ដាច់​គេ​ក្នុង​ការ​ជួយ​លាង​សម្អាត ទៅ​លើ​គ្រឿង​ម៉ាស៊ីន ពិសេស​ស៊ូបាប់​របស់​ម៉ាស៊ីន​យានយន្ត។

ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​​ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ដែល​​មាន​សមត្ថភាព​​ឆ្លុះ ថត និង​ចាប់​យក​រូបភាព​នៅ​ក្នុង​គ្រឿង​ម៉ាស៊ីន ដែល​ធ្វើ​ឡើង​នៅ​​កម្ពុជា​តាំង​ពី​ខែ តុលា រហូត​ម​មក​ដល់​​ពេល​ថ្មីៗ​នេះ។ ក្នុង​នោះ​ ប្រេង​ឥន្ធនៈ​កាល់​តិច ជាមួយ Techron® ផ្តល់​នូវ​ប្រព័ន្ធ​លាង​សម្អាត​ដ៏​អស្ចារ្យ ជាមួយ​លទ្ធផល​ពិន្ទុ​ទទួល​បាន​ជា​មធ្យម ៩.៧ លើ ១០។ មាន​ន័យ​ថា សម្អាត​ស្អាត​ស្ទើរ​តែ ១០០% ទៅ​ហើយ។

ជា​មួយ​គ្នា​នោះ លទ្ធផល​​ក៏​​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ផល​ប៉ះ​ពាល់​ដែល​បង្កឡើង​ពី​ការ​ចាក់​ប្រេងឥន្ធនៈ​គុណភាព​មិនល្អ​ទៅ​ក្នុង​ម៉ាស៊ីន​រ​ថយ​ន្ត ដែល​នាំ​ឲ្យ​មាន​កំណក​សំណល់​ជា​ច្រើន​នៅ​កក​ជាប់ ដែល​ធ្វើ​ម៉ាស៊ីន​ដំណើរ​ការ​មិន​បាន​ល្អ ឆាប់​ខូច និង​ហុយ​ផ្សែង​ខ្លាំង​ជា​ដើម។

ម៉ាស៊ីន​ស្អាត​គឺ​ពិតជា​សំខាន់ ព្រោះ​នៅ​ពេល​មាន​កំណ​ក្រមរ​កក​ច្រើន​ឡើង នោះ​ចំហេះ​ប្រេងឥន្ធនៈ​នឹង​ត្រូវ​បាន​រំ​ខាន​ដែល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ម៉ាស៊ីន ថា​ម​ពល សន្ទុះ​ម៉ាស៊ីន ម៉ាស៊ីន​ស៊ីប្រេង​ច្រើន និង​ចេញ​ផ្សែង​ច្រើន។

លោក Daniel Hwang

លោក Daniel Hwang ដែល​ជា​នាយក​គ្រប់​គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Chevron ប្រចាំ​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា៖ “​អ្នកបើកបរ​យាន​យ​ន្ត​ជា​ធម្មតា​មិន​ដឹង​ពី​ស្ថានភាព​នៃ​យាន​យ​ន្ត​របស់​ខ្លួន​ទេ។ ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ផ្តល់​ឱកាស​ឲ្យ​យើង បង្ហាញ​ដល់​អ្នកបើកបរ​ទាំងអស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដឹង​ថា ប្រេងឥន្ធនៈ​កាល់​តិច​ជាមួយ Techron® ជួយ​រក្សា​ម៉ាស៊ីន​យាន​យ​ន្ត​បាន​ស្អាត ផ្តល់​ឲ្យ​យានយន្ត​ដំណើរ​ការ​ល្អ ដោយ​មិន​គិត​ពី​អាយុកាល​យាន​យ​ន្ត​របស់​ពួកគេ"។ លោក​​បន្ត​ឲ្យ​ដឹង​ទៀត​ថា "​ការ​ធ្វើតេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope នៅ​ប្រទេស​កម្ពុជា​នេះ បាន​បង្ហាញ​ពី​លទ្ធផល​គួរឲ្យ​ចាប់អារម្មណ៍​សម្រាប់​ប្រភេទ​រថយន្ត​ចាស់ៗ​ ដែល​ចាក់​ប្រេងឥន្ធនៈ​កាល់​តិច​ទៀង​ទាត់ យើង​ពិនិត្យ​ឃើញ​ថា​នៅ​ក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​គឺ​នៅ​តែ​មាន​ស្ថានភាព​ល្អ​បំផុត"។ យោង​តាម​លោក Greg Engeler ​អ្នកឯកទេស​វិស្វកម្ម​ផ្នែក​ផលិតផល​របស់​ក្រុមហ៊ុន Chevron នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​ឲ្យ​ដឹង​ថា៖ "តាម​រយៈ​ការ​ធ្វើតេស្ត​ដោយ​ផ្ទាល់​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រេងឥន្ធនៈ​កាល់​តិច​ជួយ​ឲ្យ​គ្រប់​ផ្នែក​សំខាន់ៗ​នៃ​ម៉ាស៊ីន​ស្អាត ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ ៥ យ៉ាង​ដូចជា ធ្វើ​ឲ្យ​ម៉ាស៊ីន​ខ្លាំង ស​ន្សំ​សំ​ចៃ​ប្រេង កាត់បន្ថយ​ផ្សែង ម៉ាស៊ីន​ដំណើរ​ការ​ល្អ និង​បង្កើន​ទំនុក​ចិត្ត"។

ជាក់​ស្ដែង រថយន្ត​ដែល​ចាក់​ប្រេងឥន្ធនៈ​កាល់​តិច ជាមួយ Techron® នៅ​តែ​ទទួល​បាន​ល​ទ្ធ​ផល​ពិន្ទុ ៩.៩ ក្នុង​ចំណោម​លទ្ធ​ផល​ពិន្ទុ​ល្អ​បំ​ផុត ១០ បន្ទាប់ពី​បើកបរ​អស់ ១៦៦,០០០​គីឡូម៉ែត្រ និង​ជា​រថយន្ត​សេរី​ឆ្នាំ ២០០២។

ប្រេងឥន្ធនៈ​ដែល​មាន​គុណភាព​មិនល្អ​អាច​អាច​ធ្វើ​ឲ្យ​មាន​កំណ​​ក្រមរ នៅ​ក្នុង​ម៉ាស៊ីន​យាន​យន្ត​ដែល​តោង​ជាប់​អស់​រយៈពេល​យ៉ាងយូរ​នោះ អាច​ធ្វើ​ឲ្យ​កម្លាំង​ម៉ាស៊ី​នយាន​យ​ន្ត​ចុះ​ខ្សោយ ឬ​បាត់បង់​ថាមពល។

គុណភាព​នៃ​ប្រេងឥន្ធនៈ​កាល់​តិច​ត្រូវ​បាន​បញ្ជាក់​អះ​អាង​ដោយ​ក្រសួងពាណិជ្ជកម្ម​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​។ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ត្រួត​ពិនិត្យ​គុណភាព​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ២០ កក្កដា ២០១៨ នៅ​ស្ថានីយ​កាល់​តិច​មួយ​ចំនួន​បាន​បញ្ជាក់​ពី​ការ​ផ្តល់​​នូវ​ប្រេងឥន្ធនៈ​ដែល​មាន​គុណភាព​ខ្ពស់​របស់​កាល់​តិច ​និង​បរិមាណ​ត្រឹមត្រូវ​សម្រាប់​អតិថិជន​ទាំងអស់។ មួយ​ធុង​នៃ​ប្រេងឥន្ធនៈ កាល​តិច ជាមួយ Techron® អាច​លាង​សម្អាត​កំណ​ដែល​តោង​ជាប់​បន្ទះ​ប៊ិក​បាញ់​ប្រេង៕

អត្ថបទ៖ សុខណា

មតិយោបល់