• 2019-03-22 05:28:22
  • ព័ត៌មាន

ល្បីស្អាតគ្រប់ជ្រុងមែន តែ ៩ចំណុចពីសិង្ហបុរីនេះធ្វើឲ្យអ្នករំភើបបំផុតគ្រាន់តែនឹកដល់

  • 2019-03-22 05:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស សិង្ហបុរី ឬ សាំងហ្គាពួរ គឺ​ជា​ប្រទេស​តូច​ តែ​ខ្លាំង ​មាន​ប្រជាជន​ជម្រុះ​ជាតិសាសន៍​ និង​ប្រមូល​ផ្តុំ​វប្បធម៌​ អរិយធម៌​សម្បូរ​បែប​ ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា​ពិត​ជា​ជឿនលឿន មិន​ចាញ់​បស្ចិម​ប្រទេស​ឡើយ​។ ​បច្ចុប្បន្ន​​កូន​នាគ​អាស៊ី​មួយ​នេះ បាន​​ក្លាយ​ជា​ប្រទេស​ដែល​គួរ​ឲ្យ​ចង់​រស់​នៅ​បំផុត Topping Mercer’s 2018 survey as Asia’s most liveable city ជាមួយ​​​​ស្តង់ដារ​រស់​នៅ​ខ្ពស់​ ទំនើប​ស៊ីវិល័យ ទីផ្សារ​ការងារ​ទូលំទូលាយ និង​ជា​កន្លែង​កម្សាន្ត​​​យ៉ាង​សម្បូរ​បែប​ផង​ដែរ។

Merlion និមិត្តរូប​នៃ​ប្រទេស​សិង្ហបុរី​

សម្រាប់​ជនជាតិ​ខ្មែរ​យើង​ ពេល​និយាយ​ដល់​សិង្ហបុរី គេ​តែង​នឹក​ស្រមៃ​ចង់​ទៅ ទោះ​ជា​​អ្នក​ខ្លះ​​ធ្លាប់​បាន​ទៅ​លេង​រួច​ហើយ​ក្តី ទៅ​ម្តង​ទៀត​ក៏​មិន​ធុញ​ទ្រាន់​ដែរ ព្រោះ​ប្រទេស​នេះ​តែង​មាន​អ្វី​ថ្មី​រហូត និង​ជឿន​លឿន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស មិនថាជាការ​រៀប​ចំ​តុបតែង ទីក្រុងបង្កើត​សោភណភាព​ស្អាត​ៗ​ឡើង។​

តោះ! មក​មើល​ថា​មាន​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​ចាប់​ចិត្ត​បំផុត​នៅ សិង្ហបុរី ៖

១. ប្រលាន​យន្ត Changi៖ ប្រលាន​យន្តហោះ​អន្តរជាតិ​របស់​សិង្ហបុរី ត្រូវ​បាន​ជាប់លេខ ១លំដាប់ពិភពលោក រយៈពេល ​៦ឆ្នាំ​ជាប់គ្នា ថា​ជា​ប្រលាន​យន្ត​ហោះ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​បំផុត​សម្រាប់​អ្នក​ដំណើរ the world’s No. 1 airport for 6 consecutive years។ ​គ្រាន់​តែ​ចុះ​ពី​លើ​យន្ត​ហោះ​អ្នក​នឹង​មាន​ជម្រើស​ការ​ធ្វើ​ដំណើរ​ជា​ច្រើន​ដែល​មាន​តម្លៃ​សមរម្យ ដូច​ជា​តាក់ស៊ី ឡាន​ក្រុង ឬ រថភ្លើង​ក្រោម​ដី MRT ជា​ដើម។ បើ​ចង់​សន្សំ​លុយ​បាន​ច្រើន អ្នក​គួរ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ MRT ព្រោះ​វា​ថោក ​តែ​ដំបូង​គួរ​សិក្សា​ពី គន្លង​ផ្លូវ​ រថយន្តក្រុង ឬ MRT ឲ្យ​ច្បាស់​សិន។ សម្រាប់​ព័ត៌មាន​ពី MRT ឬ BUS សូម​ចូល​ទៅ TransitLink Ticket Office

Changi airport

២. ភាព​ស្រុះ​ស្រួល​គ្នា​រវាង​វប្បធម៌ និង​ជំនឿ​សាសនា​ជម្រុះ (ឥណ្ឌា ចិន និង​ម៉ាឡេស៊ី) ៖ នៅ​សិង្ហបុរី​ វា​មិន​ចម្លែក​ទេ ដែល​ឃើញ​មាន​កន្លែង​គោរព​បូជា​ជាច្រើន ដូចជា​ព្រះវិហារ​កាតូលិក អារាម​ចិន​ វិហារ​អ៊ីស្លាម ដែល​នៅ​ស្រុះស្រួល​ជាមួយ​គ្នា​យ៉ាង​សុខ​ក្សេមក្សាន្ត។ តំបន់​វប្បធម៌​បែប​​បុរាណ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​​ទាំង​នេះ​ ត្រូវ​បាន​ឆ្លាក់​ឡើង​ដោយ​ដូនតា​ដែល​មក​តាំង​ទី​លំនៅ​ដំបូង ហើយ​នៅ​តែ​រក្សា​បាន​នូវ​សម្រស់​យ៉ាង​រស់រវើក​ក្នុង​បរិយាកាស​ទីក្រុង​ទំនើប​អម​ដោយ​អាគារ​ខ្ពស់​ស្កឹមស្កៃ។

នេះ​ហើយ​ដែល​ធ្វើ​ឲ្យ សិង្ហបុរី​ត្រូវ​បាន​ពិភពលោក​ចាត់​ទុក​ជា​ទីក្រុង​ពហុ​វប្បធម៌ Singapore is regarded as one of the world’s most multicultural cities ។ បើ​អ្នក​ទៅ​ដល់​សិង្ហបុរី កុំ​រំលង​សង្កាត់ ទាំង៣ នេះ​ឲ្យសោះ ព្រោះ​អ្នក​នឹង​រីករាយ​រៀន​សូត្រ​ពី​វប្បធម៌​ខុស​ប្លែក​គ្នា​នៃ​ប្រជាជន​សិង្ហបុរី ដូចជា៖

  • Little India ៖ ធ្លាប់​ជា​កន្លែង​ជួញ​ដូរ​សត្វ​ពាហនៈ​កាល​ពី​មុន ឥលូវ​សង្កាត់​ឥណ្ឌា​នេះ កាន់​តែ​ស្រស់​ស្អាត​ជាមួយ​ការ​រំលេច​ពណ៌​ឆើត​ឆាយ និង​​ពោរពេញ​ដោយ ផ្កា​ផ្ញី​ចម្រុះ​ពណ៌​បែប​វប្បធម៌​ឥណ្ឌា​ពិសេស​ គឺ​មាន​វិហារ​បែប​ឥណ្ឌា​ដ៏​ប្រណិត  និង​ ។ នៅ​ទី​នេះ​អ្នក​អាច​រីករាយ​ជាមួយ​ទិដ្ឋភាព​កម្រ នៃ ហាង​ផ្កា (the flower-garland stalls), ហាង​ម្ហូប​អាហារ​បែប​ប្រពៃណី​ឥណ្ឌា , ​ហាង​ឆ្លាក់​គ្រឿង​​អលង្ការ ការ​តាំង​បង្ហាញ​ទឹក​ដៃ​សិល្បៈ​ប្រណិតៗ និង​ជា​តំបន់​ផ្សារ​ដ៏​ពេញ​និយម ​[24-hour Mustafa Centre selling] លក់​សម្ភារ​គ្រប់​ប្រភេទ មិន​ថា​ជា​គ្រឿង​អេឡិចត្រូនិក ឬ គ្រឿងទេស​ឡើយ។
  • Kampong Glam ៖ ជា​សង្កាត់​​ចំណាស់​បំផុត​នៅ​សិង្ហបុរី ដែល​មានលាយឡំគ្នា​រវាយប្រវត្ថិសាស្ត្រា​ វប្បធម៌ និង ភាពស៊ីវិល័យ បែប hip , ផ្ទះ និង​​ប្រជាជន​រស់​នៅ​តាម​បែប​អរិយធម៌ ម៉ាឡេស៊ី។ នេះ​ជា​តំបន់​ដែល​មាន​​ iconic Sultan Mosque, ម្ហូប​ប្រពៃណី​​, ហាង​លក់​ព្រំ​បែប Persian, ទឹក​អប់​ធ្វើ​ដោយ​ដៃ​ផ្ទាល់ និង​ ហាង​របស់​ពិសេស នៅ​តាម​ផ្លូវ Haji ។
- **Chinatown**៖ អ្វី​ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​ទាក់​ទាញ​បំផុត​នោះ គឺ​ការ​លាយ​ឡំ​គ្នា​រវាង​វប្បធម៌​ចាស់ និង​ថ្មី នៃ​ជនជាតិ​ចិន​សិង្ហបុរី ដែល​មាន​តាំងពី ​អារ៉ាម​ចិន​ចំណាស់​អាយុ​រាប់​សតវត្ស វិហារ​អ៊ីស្លាម និង​ សាល​ឱសថ​បុរាណ បារ​សម័យ​ថ្មី និង​ហាង​អាហារ​ពេញ​និយម​គ្រប់​មុខ​ យ៉ាង​សម្បូរ​បែប​សម្រាប់​អ្នក​ការ​រៀន​សូត្រ​ពី​វប្បធម៌ និង​ម្ហូប​អាហារ​។

៣. សារមន្ទីរ​សិល្បៈ​បុរាណ និង​ទំនើប សារមន្ទីរ​ប្រវត្តិសាស្ត្រ និង សារមន្ទីរ​ដាយណូស័រ៖ និយាយ​ដល់​សារមន្ទីរ សិង្ហបុរី ក៏​ឥត​ខ្ចោះ​ណាស់​ដែរ ជាមួយ​ជម្រើស​ជាច្រើន​ដែល សុទ្ធ​សឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ចំណេះ​ដឹង និង​ភាព​រំជើប​រំជួល ដែល​មិន​អាច​រក​បាន​នៅ​កន្លែង​ផ្សេង ដូចជា នៅ សារមន្ទីរ​វិចិត្រ​សិល្បៈ​សិង្ហបុរី  [National Gallery Singapore]  ​ដែល​មាន​​ដាក់​តាំង​ការងារ​សិល្បៈ​ធំ​បំផុត នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​សិល្បៈ​ល្បី​ៗ​ជា​ច្រើន​ទៀត​របស់​ពិភពលោក ។ កន្លែង​ស្វែង​យល់​ពី​សិល្បៈ​ជំនាន់​ថ្មី​មួយ​ទៀត គឺ  សារមន្ទីរ​វិទ្យាសាស្ត្រ​សិល្បៈ [Art Science Museum] ដែល​ជា​​ស្ថាបត្យកម្ម​ដ៏ ប្រណិត មាន​រាង​ដូច​ផ្កា​ឈូក គឺជា​ទីតាំង​ដាក់​​បង្ហាញ​សិល្បៈ​បែប​វិទ្យាសាស្ត្រ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​ ​ ហើយ​នោះ​ក៏​​ជា​កន្លែង​​​ដែល​តែង​មាន​ពិព័រណ៍​សិល្បៈ​តូច​ៗ ជាច្រើន​​ផង​ដែរ។

ធ្លាប់​ដឹង​អត់​ថា នៅ​សិង្ហបុរី អ្នក​អាច​ទៅ​មើល​ឆ្អឹង​ដាយណូស័រពិតៗ ដោយ​ផ្ទាល់​ភ្នែក​បាន? មិន​បោក​ទេ ! នៅ​សិង្ហបុរី ពិត​ជា​មាន​តាំង គ្រោង​ឆ្អឹង​ ដាយណូស័រ ៣​ប្រភេទ ដែល​មាន​អាយុ​ជាង ១៥០លានឆ្នាំ​មក​ហើយ​  នៅ​សារមន្ទីរ Lee Kong Chian Natural History Museum ។
Lee Kong Chian Natural History Museum

៥. ស្វែង​រក​បទពិសោធន៍​ដ៏​រំជើបរំជួល​ថ្មីៗ នៅ​សិង្ហបុរី ៖ បើ​អ្នក​ចូល​មើល​ប្រណាំង​ឡាន​បែប​រំជើប​រំជួល  អ្នក​មិន​គួរ ​គួរ​ខក​ខាន​ឱកាស​ទៅ​មើល​ Grand Prix – the world’s first Formula One night race ​ដែល​ជា​ការ​ប្រណាំង​ឡាន ហ្វមមូឡាវ័ន​ជា​លើក​ដំបូង​បង្អស់​របស់​ពិភពលោក និង​ពិធីបុណ្យ  glitzy festivities រួម​ទាំង​កម្មវិធី​ជប់​លៀង​សប្បាយ​ៗ​ជា​ច្រើន​ទៀត​។

៦. កន្លែង​កម្សាន្ត​ប្រណិត​ៗ​លំដាប់​ពិភពលោក៖ ​បើ​អ្នក​និយម​បែប​ធម្មជាតិ អ្នក​​គួរ​ទៅ​លេង​កោះ SENTOSA ដែល​នៅ​ទី​នោះ​ក៏​មាន កន្លែង​កម្សាន្ត​ដ៏​ល្បីឈ្មោះ Universal Studio និង Resort World , និង  S.E.A  Aquarium ពិភព​ក្រោម​បាត​សមុទ្រ​ដ៏​ធំ​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី​។ ហើយ​បើ​អ្នក​ចង់​ស្គាល់​សិង្ហបុរី​ជំនាន់  1960s អ្នក​អាច​ឡើង​ជិះ​ទូក​ធ្វើ​ដំណើរ​តែ ១០នាទីប៉ុណ្ណោះទៅ កោះ​ Pulau Ubin ដែល​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ។

Universal Studio

ក្រៅ​ពី​នេះ មាន សួន​ធម្មជាតិ ២កន្លែងទៀត ដែល​អ្នក​ក៏​មិន​គួរ​រំលង​ដែរ គឺ [Botanic Garden] ដែល មាន​អាយុ​កាល​ជាង ១៥៨ឆ្នាំ និង​ Garden By The Bay ដែល​ជា​សួន​ធម្មជាតិ លើ​ទំហំ​ដី ១០១ហិកតា ក្នុង​នោះ​មាន ទឹក​ធ្លាក់​ក្នុង​ផ្ទះ​កញ្ចក់​ដែល​ខ្ពស់​ជាង​គេ​បំផុត Cloud Forest និង​ ការ​តាំង​បង្ហាញ​ផ្កា​គ្រប់​ប្រភេទ​ពី​តំបន់​ផ្សេង​ៗ​គ្នា និង​តែង​ផ្លាស់​ប្តូរ​តាម​រដូវ Flower Dome និង​ Supertree Grove ។ តែ​ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ដើរ​ទិញ​ទំនិញ​គុណភាព​ខ្ពស់ ប្រេន​ៗ​ វិញ ទៅ​តែ Orchard Road គឺ​មាន​គ្រប់​សព្វ​តែ​ម្តង។

Supertree Grove Of Garden By The Bay

៧.សួគ៌ា​នៃ​ម្ហូប​អាហារ​ឆ្ងាញ់​ជុំវិញ​ពិភពលោក ៖ មិនថា​ជា​ហាង​លំដាប់ ឬ ម្ហូប​តាម​ដង​ផ្លូវ​នោះ​ទេ សិង្ហបុរី​ផ្តល់​ជូន​ច្រើន​ជម្រើស ​តាមចំណូលចិត្ត ក្នុង​​តម្លៃ​សមរម្យ​ តែ​ម្ហូប​ល្បី​ឈ្មោះ​​​ច្រើន​ជា​ម្ហូប​​ក្នុង​ស្រុក ដែល​ចម្អិន​តាម​ប្រពៃណី​ជនជាតិ​ដើម ដែល​មក​រស់​នៅ​សិង្ហបុរី ដូចជា​ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ចិន ឥណ្ឌា និង​ប្រទេស​ផ្សេងៗ​ទៀត​។ មាន​ម្ហូប​​ ៤មុខ ដែល​អ្នក​ទៅ​ដល់​សិង្ហបុរី​មិន​គួរ​រំលង​ដូចជា ៖

  • Roti Prata : នំ​ស្រួយ​ចៀន​បែប​ឥណ្ឌា​ខាង​ត្បូង ទន់​ៗ​ខាង​ក្នុង ជ្រលក់​ជាមួយ​ការី ។ (Recommendation: Al-Azhar Eating Restaurant)

  • Ayam Penyet : គឺ​ជា​សាច់​មាន់​ដែល​ត្រូវ​បាន​គេ​កិន​ ឬ​កៀប​ឲ្យ​សំពៀត​ រួច​ប្រឡាក់​គ្រឿង​ទុក​មួយ​យប់​ និង​ចម្អិន​ដោយ​ចៀន​ជាមួយ​កម្តៅ​ម៉ា​ល្មម​រហូត​ដល់​ឡើង​ពណ៌​មាស​ហើយ​ស្រួយ។  វា​នឹង​កាន់​តែ​ឆ្ងាញ់​ពិសេស​ពេល​ញុំា​ជាមួយ​ទឹក​ម្ទេស Sambal ។ (Recommendation: Ayam Penyet Ria)

  • Bak Kut Teh :  ស៊ុប​ឆ្អឹង​ជ្រូក​ ដាក់​គ្រឿង​ទេស​ថ្នាំ​ចិន​សែ ដែល​មិន​ត្រឹម​តែ​ឆ្ងាញ់​ប្លែក​ទេ ថែម​ទាំង​ជួយ​ឲ្យ​ត្រជាក់​ក្នុង​ទៀត។ (Recommendation: Ayam Penyet Ria)

  • Fish Head Curry : ស្ងោរ​ការី​ក្បាល​ត្រី និង​បន្លែ មិន​ត្រឹម​តែ​ចម្អិន​ប្លែក​ទេ រសជាតិ​ហ៊ាន​ធានា​ថា​ជក់​មាត់​ណាស់។ (Recommendation: The Banana Leaf Apolo)

**៨. ពោរពេញ​ដោយ​បរិយាកាស និង​ឱកាស​រៀន​សូត្រ អភិវឌ្ឍ​ជំនាញ​ និង​អាជីព** ៖ បើ​ទោះ​ជា​ប្រទេស​នេះ​តូច តែ​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង និង​រីក​ចម្រើន​គ្រប់​វិស័យ​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ការងារ​ទូលំទូលាយ និង​ប្រកួត​ប្រជែង​ខ្លាំង ដែល​ជំរុញ​ឲ្យ​សម្បូរ​ដោយ​​ឱកាស​​​ល្អ​ៗ ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ និង​អាជីព។ បច្ចុប្បន្ន​សិង្ហបុរី គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​ក្នុង​តំបន់​អាស៊ី ដែល​ប្រមូល​ផ្តុំ​ក្រុមហ៊ុន​អន្តរជាតិ​ច្រើន​ជាង ៣០,០០០ ក្រុមហ៊ុន​មក​ដាក់​​ទី​ស្នាក់​ការ​កណ្ដាល ហើយ​​ក្នុង​នោះ​មាន ៧០០០ក្រុមហ៊ុនកំពុង​ប្រតិបត្តិការនៅច្រើនប្រទេស (Multinational Corporations -MNCs)។

៩. ប្រព័ន្ធ​អប់រំ​មាន​គុណភាព​ខ្ពស់៖ និយាយ​ដល់​ការ​អប់រំ​វិញ សិង្ហបុរី​ពិត​ជា​ល្បី ដល់​ថ្នាក់​មាន​តារា​ហុងកុង​មួយ​ចំនួន ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់​អចិន្ត្រៃយ៍​​ដើម្បី​ឲ្យ​កូន​ខ្លួន​ទទួល​បាន​ការ​សិក្សា​ល្អ​បំផុត។ ប្រព័ន្ធ​អប់រំ​នៅ​សិង្ហបុរី ឈរ​នៅ​លំដាប់​ជួរ​មុខ​មួយ​នៃ​ពិភពលោក​ជា​ច្រើន​ឆ្នាំ និង​មាន​សិស្ស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​ក្នុង​វិស័យ​អប់រំ​អន្ដរជាតិ​​ ដូច​ជា ក្នុងការ​ប្រឡង​គណិតវិទ្យា ការ​អាន និង វិទ្យាសាស្រ្ត (PISA rankings) ។  ដោយសារ​កិត្តិនាម​ខ្ទរខ្ទារ​នេះ​ហើយ ធ្វើ​ឲ្យ​មាន​សិស្ស​ និស្សិត​អន្តរជាតិ​ពី​ទូទាំង​ពិភព​លោក​តែង ស្វែង​រក​ឱកាស​​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សិង្ហបុរី​ ពិសេស​គឺ​សិក្សា​នៅ​វិទ្យាស្ថាន​អប់រំ​ដ៏​ពេញនិយម និង​ល្បី​ឈ្មោះ​​មួយ គឺ Singapore Institute of Management (SIM)។  

Singapore Institute of Management (SIM)

SIM ក៏​បាន​ផ្តល់​នូវ​កម្មវិធី​សិក្សា Sim Global Education (SIM GE ) ដែល​មាន​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ប្រចាំ​ឆ្នាំ​ដល់​ទៅ ១៩០០០នាក់ ​ស្មើ​នឹង ២០%  នៃ​អត្រា​សិស្ស​អន្តរជាតិ​សរុប​នៅ​សិង្ហបុរីទាំងមូល ដែល​មក​ពី​ជាង ៤០ប្រទេសទូទាំងពិភពលោក​ ។ ដូច្នេះ​ការ​សិក្សា​នៅ SIM មិន​ត្រឹម​តែ​ទទួល​បាន​ការ​អប់រំ​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​រៀន​សូត្រ និង​ដកពិសោធន៍​ពី​ជាតិ​សាសន៍​ជាច្រើន និង​ពង្រឹង​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​របស់​សិស្ស​និស្សិត​ផង​ដែរ៕

អត្ថបទពាក់ព័ន្ធ១០​​កន្លែង​​​​​​ស្អាត​ៗ​នៅ​សិង្ហបុរី​ ​ទាក់ទាញ​​​​​​​ភ្ញៀវ​ទេសចរ​​ច្រើន​​​ជាង​គេ​បំផុត

អត្ថបទ៖ លីដា

មតិយោបល់