- 2019-04-08 05:57:08
- ព័ត៌មាន
មកស្គាល់សាកលវិទ្យាល័យគ្រប់គ្រងធំបំផុតនៅសិង្ហបុរី ល្បីសម្បូរនិស្សិតអន្តរជាតិរៀនច្រើនជាងគេ
- 2019-04-08 05:57:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់សាកលវិទ្យាល័យគ្រប់គ្រងធំបំផុតនៅសិង្ហបុរី ល្បីសម្បូរនិស្សិតអន្តរជាតិរៀនច្រើនជាងគេ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកកំពុងស្វែងរកព័ត៌មានពីជម្រើសសាកលវិទ្យាល័យនៅបរទេស អ្នកប្រហែលជាបានប្រទះឃើញ Singapore Institute of Management Global Education (SIM GE) ដែលជាវិទ្យាស្ថានអប់រំឯកជនឈានមុខគេមួយរបស់សិង្ហបុរីដែលបានឈ្នះពានរង្វាន់។
ជាដៃសំខាន់មួយក្នុងវិស័យអប់រំ ប្រចាំ SIM GROUP វិទ្យាស្ថានគ្រប់គ្រង នៃសិង្ហបុរី SIM GE (Singapore institutes of Management Global Education) ត្រូវបានបោះឆ្នោតជាប់ជាវិទ្យាស្ថានអប់រំឯកជនល្អបំផុតមួយ ក្នុងចំណោមវិទ្យាស្ថានកំពូល ៣ទៀត ពី The AsiaOne People’s Choice Awards ៨ឆ្នាំជាប់គ្នា, និង រក្សាតំណែងយ៉ាងរឹងមាំនៅ Awards's hall of Fame ទាំងពី ឆ្នាំ ២០១៣ រហូតដល់ ២០១៦។
តោះ! មកដឹងលម្អិតពីប្រវត្តិនៃការករកើត វិទ្យាស្ថានគ្រប់គ្រង នៃសិង្ហបុរី ៖
១. គាំទ្រការរៀនសូត្រ និង ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ
ជាមួយជោគជ័យ និងការសម្រេចបានកន្លងមក វាប្រហែលពិបាកជឿបន្តិច ថាតាមពិតទៅ SIM ទើបចាប់កំណើតជាង ៥០ឆ្នាំមុនប៉ុណ្ណោះ ។ ចាប់ផ្តើមពី សមាជិកវិទ្យាស្ថានមិនរកប្រាក់ចំណេញក្នុងឆ្នាំ ១៩៦៤ ជាមួយបេសកកម្មដើម្បីអភិវឌ្ឍធនធានអ្នកដឹកនាំអាជីវកម្ម និងហ្វឹកហាត់អ្នកគ្រប់គ្រងប្រកបដោយសមត្ថភាព សម្រាប់បំពេញតម្រូវការសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងរបស់សិង្ហបុរី។
ចាប់ផ្តើមពីវគ្គសិក្សាជំនាញគ្រប់គ្រងខ្លីៗជាច្រើន SIM ត្រូវបានគេទទួលស្គាល់លើកម្មវិធីគ្រប់គ្រងកម្រិតខ្ពស់ បង្រៀនដោយ សាស្ត្រាចារ្យមកពី សាកលវិទ្យាល័យកំពូលពិភពលោក Harvard Business School ។ បណ្ឌិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ Stanford និង Harvard Business schools ត្រូវអញ្ជើញមកបង្រៀនមុខវិជ្ជា ហិរញ្ញវត្ថុ និង ទីផ្សារ ដែលកាលនោះ SIMទើបតែបើកឲ្យមានជាផ្លូវការនូវវគ្គមូលដ្ឋានគ្រឹះផ្នែកគ្រប់គ្រង (Diploma in Management Studies) ក្នុងឆ្នាំ ១៩៧៣។
ក្នុងអំឡុងឆ្នាំ ៨០ វិទ្យាស្ថានបានត្រៀមខ្លួនរួចរាល់ឈានទៅសម្រេចបង្គោលចរប្រវត្តិសាស្ត្រថ្មីមួយទៀត។ ជាមួយបទពិសោធន៍ និងកិត្តិនាមល្បីសុះសាយយ៉ាងឆាប់រហ័សនេះ SIMបានក្លាយជាគ្រឹះស្ថានអប់រំដំបូងគេនៅសិង្ហបុរីដែលសហការជាមួយសាកលវិទ្យាល័យល្បីៗ ក្រៅប្រទេស ផ្តល់ជូនសញ្ញាប័ត្រ កម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតសម្រាប់កម្មវិធីសិក្សាក្នុងស្រុក។ ដៃគូដំបូងគេបង្អស់របស់ SIM គឺសាកលវិទ្យាល័យ ឡុងដុង [University of London (UOL)] ក្នុងឆ្នាំ ១៩៨៦ , ២ឆ្នាំបន្ទាប់គឺ សាកលវិទ្យាល័យ Royal Melbourne Institute of Technology (RMIT) ។
ក្នុងឆ្នាំ ១៩៩២ SIM បានក្តោបក្តាប់តំណែងជាវិទ្យាស្ថានអប់រំឯកជនកម្រិតខ្ពស់ឈានមុខគេនៅសិង្ហបុរី ខណៈត្រូវបានអញ្ជើញដោយ ក្រសួងអប់រំជាតិសិង្ហបុរី (MOE) ឲ្យដាក់ដំណើរការកម្មវិធីសិក្សាបើកទូលាយ (Open University Degree Programme) ដែលទទួលបានការសរសើរយ៉ាងខ្លាំង។ និស្សិតជំនាន់ទី១ ផ្លូវការ របស់ SIM GE គឺក្នុងឆ្នាំ ២០០៦ ហើយមកទល់បច្ចុប្បន្ននេះ SIM មានរហូតដល់ ១៥០ ០០០ បញ្ញវន្តបញ្ចប់ការសិក្សា និងនិស្សិតចុះឈ្មោះចូលរៀនប្រចាំឆ្នាំចំនួន ១៩០០០ នាក់ ដែលស្មើនឹង ២០% នៃចំនួនសិស្សអន្តរជាតិមកពីជាង ៤០ប្រទេសបន្តការសិក្សានៅសិង្ហបុរី។
២. បង្កើតទម្រង់អប់រំសម្បូរបែប និង វគ្គបណ្ដុះបណ្តាលវិជ្ជាជីវៈសម្រាប់ពិភពលោក៖
លើទំហំបរិវេណជាង ១០ហិកតា និងផ្តល់ជូនកម្មវិធីសិក្សាជាង ៨០ជាមួយសាកលវិទ្យាល័យអន្តរជាតិល្បីឈ្មោះ ធ្វើឲ្យ SIM ពិតជាមានមោទនភាពក្នុងនាមជាគ្រឹះស្ថានអប់រំ ដ៏សម្បូរបែប និងសកម្មជាមួយនឹងការខិតខំប្រឹងប្រែងជួយដល់អ្នកសិក្សាមកពីប្រភពផ្សេងៗគ្នាជុំវិញពិភពលោកឲ្យសម្រេចបានគោលដៅអាជីពជាសកល។
ក្នុងគោលដៅដ៏មុតមាំនេះ SIM Group ផ្តល់ជូន ដូចជា៖
វិទ្យាស្ថានអប់រំអន្តរជាតិសិង្ហបុរី Singapore Cambodia International Academy (SCIA) សាលាមួយនៅទីក្រុងភ្នំពេញ ផ្តល់ជូនកម្មវិធីសិក្សាបញ្ចូលគ្នារវាង សិង្ហបុរី និង ខេមប្រីដ ( Singapore-Cambridge) និង ការអប់រំដ៏ពេញលេញមួយ សម្រាប់សិស្សតាំងពីថ្នាក់មត្តេយ្យ រហូតដល់ទី១២។
SIM បណ្ដុះបណ្តាលវិជ្ជាជីវៈ SIM Professional Development (SIM PD) ៖ បណ្ដាញសិក្សាទូលំទូលាយដែលភ្ជាប់ពីប្រតិបត្តិការ C-suite និង PMEs ទៅនឹងកម្មវិធីប្រតិបត្តិអាជីវកម្ម , ព្រឹត្តិការណ៍ស្វែងយល់អំពីអាជីវកម្ម, ក្រុមអ្នកជំនាញវិជ្ជាជីវៈ និងដំណោះស្រាយការរៀនសូត្រតាមតម្រូវការ។
វេទិកា E ៖ ប្រព័ន្ធអេកូសហគ្រិនភាពដ៏ទូលំទូលាយបំផុតរបស់សិង្ហបុរី ជាមួយកម្មវិធីតែមួយគត់ដែលបង្រៀនដោយសហគ្រិន និងអ្នកវិនិយោគល្បីៗ។
ស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ផ្សេងៗទៀតដែលអ្នកអាចទទួលបានពី SIM Education សូមចូលទៅកាន់ www.sim.edu.sg៕