• 2019-04-22 04:10:00
  • សេដ្ឋកិច្ច

តិចនិកសាមញ្ញ៤យ៉ាង ប្រាក់ខែ៤០០$ ចាយគ្រប់ហើយសល់លុយទៅលេងក្រៅប្រទេសទៀត

  • 2019-04-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ ជាមួយ​អ្នក​ដែល​មាន​ប្រាក់​ខែ​ ៤០០​ដុល្លារ អាច​និយាយ​បាន​ថា អ្នក​អាច​រស់​បាន​ដោយ​ងាយ​ស្រួល​បើ​នៅ​ម្នាក់​ឯង តែ​បើ​មាន​គ្រួសារ​ហើយ តួលេខ​នេះ​គឺ​ជា​ចំណោទ​ដែល​ពិបាក​ស្រាយ​មួយ។

លំហាត់​ចាយ​លុយ​យ៉ាង​ម៉េច​ឲ្យ​គ្រប់​ និង​សល់​ខ្លះ​ដើម្បី​សន្សំ​នៅ​តែ​ជា​សំនួរ​ពិបាក​រក​ចម្លើយ​របស់​គ្រួសារ​ជា​ច្រើន។ ការ​រៀប​គំរោង​ចាយ​វាយ នឹង​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​មាន​លំនឹង​ជាង​មុន។ ជាមួយ​ប្រាក់​ខែ​ប្រមាណ​៤០០​ដុល្លារ អ្នក​អាច​ប្រើ​តិចនិក​ខាង​ក្រោម​ដើម្បី​កុំ​ឲ្យ​ខ្វះខាត៖

១. ទុក​លុយ​ក្នុង​កុង​ធនាគារ ដោយ​ស្វ័យ​ប្រវត្តិ

តើ​អ្នក​​ធ្លាប់​ត្រូវ​ការ​លុយ​បន្ទាន់ តែ​គ្មាន​លុយ​ក្នុង​ដៃ ទាំង​មាន​ប្រាក់​ខែ​សម​ល្មម​នោះ​ទេ? នោះ​គឺ​មក​ពី​ ពេល​បើក​បាន​ប្រាក់​ខែ យើង​សប្បាយ​នឹង​ចាយ​ពេក ដោយ​ភ្លេច​ដក​ទុក​ខ្លះ ទុក​ពេល​ចាំ​បាច់។ ដើម្បី​ជៀស​វាង​បញ្ហា​នេះ​កើត​ឡើង ប្រសិន​បើ​មាន​ប្រាក់​ខែ​៤០០​ដុល្លារ យើង​ត្រូវ​ធ្វើ​ដក​ទុក​ជា​មុន ដោយ​គិត​ថា យើង​មាន​ប្រាក់​ខែ​តែ​៣៥០​ដុល្លារ​បាន​ហើយ ដោយ​ដក​៥០​ដុល្លារ ដោយ​ស្វ័យប្រវត្តិ។ ធ្វើ​ដូច​នេះ ក្នុង​មួយ​ឆ្នាំ អ្នក​អាច​សន្សំ​បាន​៦០០​ដុល្លារ ដោយ​មិន​ដឹង​ខ្លួន។

២. រៀប​គម្រោង​ជា​មុន មុន​ពេល​ទិញ​អ្វី​មួយ

ប្រសិន​បើ​អ្នក​កាន់​លុយ​ទាំង​បាច់ ហើយ​ឡើង​ផ្សារ​តែ​ម្ដង ដោយ​មិន​មាន​ត្រៀម​អ្វី​មុន​សោះ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​ចង់​ទិញ​គ្រប់​យ៉ាង ពេល​ឃើញ​អ្វី​ត្រូវ​ភ្នែក។ ហេតុ​នេះ​ហើយ រាល់​ពេល​បើក​ប្រាក់​ខែ​រួច អ្នក​គួរ​តែ​រៀប​គម្រោង​ឲ្យ​បាន​ល្អិតល្អន់ ថា​អ្វី​គួរ​ទិញ​ភ្លាម និង​អ្វី​ដែល​អាច​ពន្យារ​បន្ត​ទៀត។ ធ្វើ​ដូច​នេះ អ្នក​នឹង​មិន​ចំណាយ​លុយ​លើ​របស់​ឥត​ប្រយោជន៍។

៣. ចែក​លុយ​ជា​ច្រើន​ចំណែក

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ដាក់​លុយ​សន្សំ​ទោះ​ច្រើន​ ឬ​តិច​ក៏​មាន​សារសំខាន់​ណាស់​ដែរ។ ដូច​នេះ​ហើយ អ្នក​មិន​ចាំ​បាច់​ចាំ​ដល់​ពេល​មាន​លុយ​ច្រើន​ ទើប​បើក​គណនី​សន្សំ​នោះ​ទេ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​៥០​%​នៃ​ចំណូល​សម្រាប់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ២០​% សម្រាប់​ករណី​បន្ទាន់ ២០%ដែល​នៅ​សល់​អាច​ទុក​សន្សំ។ អត្រា​ភាគ​រយ​នេះ គឺ​អាស្រ័យ​លើ​​ការ​ចាយ​វាយ​ផ្ទាល់​ខ្លួន ដោយ​អ្នក​អាច​បន្ថែម ឬ​បន្ថយ​ដោយ​ខ្លួន​ឯង។

៤. វិនិយោគ

មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​អ្នក​មាន​និង​អ្នក​ក្រ ដោយ​អ្នក​មាន​តែង​ហ៊ាន​វិនិយោគ​ជា​និច្ច។ គេ​ថា​លុយ​តែងតែ​កើត​លុយ ដូច​នេះ​បើ​អ្នក​ចង់​ឲ្យ​លុយ​អ្នក​កើន​នៅ​ថ្ងៃ​ស្អែក អ្នក​ត្រូវ​ចាប់​ផ្ដើម​វិនិយោគ​ពី​ថ្ងៃ​នេះ​តទៅ៕

ចុចអាន៖ ​​គន្លឹះ​​​​​​​​រៀន​​​បណ្តើរ​រក​លុយ​​បណ្តើរ​​​​ ដោយ​ពុំ​​ចាំ​បាច់​​​​​​​​លា​​ដៃ​​សុំ​​​ប៉ា​ម៉ាក់​

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

មតិយោបល់