• 2019-04-25 03:56:45
  • ព័ត៌មាន

មិនធ្លាប់មាន​ពីមុន! NIKE រៀបចំព្រឹត្តិការណ៍​ពិសេស ហើយមានចុះ​ថ្លៃ​ដល់​ទៅ​ ២០%

  • 2019-04-25 03:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ SUPERGOOD NIKE រួមសហការណ៏ជាមួយ Rise Fitness ដែលជាមជ្ឈមណ្ឌលហ្វីទណេសផ្អែកទៅលើលទ្ធផលហាត់ដំបូងបំផុតនៅកម្ពុជា នឹងនាំមកនូវព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជាដែលមានឈ្មោះថា “GET YOUR EPIC ON” ។

“GET YOUR EPIC ON” គឺជា​កម្មវិធី​មួយ​ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ហាង SUPERGOOD NIKE សាខា​ផ្លូវ​ព្រះសីហនុ ដែល​ក្នុង​នោះ​អ្នក​ទាំងអស់គ្នា​អាច​ពាក់​សាកល្បង​ស្បែកជើង EPIC REACT FLYKNIT 2 និង​រត់​ផ្ទាល់​លើ​ម៉ាស៊ីន​ដើម្បី​ទទួល​បាន​បទពិសោធន៍​ផ្ទាល់​ៗ​ជាមួយ និង​លក្ខណៈ​ពិសេស​របស់​ស្បែកជើង​នេះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ដែល​ចូលរួម​ទាំងអស់​ក៏នឹង​មាន​ឱកាស​ទទួល​បានកា​រប​ញ្ចុះ​តម្លៃ​ ២០%​ភ្លាមៗ​លើ​គ្រប់​មុខ​ទំនិញ​ដោយ​គ្រាន់តែ​ថតរូប​រួច​ផុស ហើយ Check In នៅ SUPERGOOD និង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​។

ស្បែកជើងកីឡាប្រភេទ NIKE EPIC REACT FLYKNIT 2 ជាប្រភេទស្បែកជើងរត់ដែលកំពុងពេញនិយមនៅទូទាំងពិភពលោក។

ដោយ​នៅក្នុង​នោះ​ដែរ​ចំណុ​ច​ពិសេស​របស់ NIKE EPIC REACT FLYKNIT 2 នេះ​គឺ ផ្នែក​ខាងលើ​ជា​ប្រភេទ​សាច់​ចាក់ ​ដែល​រួមបញ្ចូល​នូ​វ​បច្ចេកវិទ្យា​ Flyknit Technology ចំណែក​ផ្នែក​កែង​នៃ​ស្បែកជើង (MIDSOLE) ធ្វើឡើង​ពី React Foam ដែល​ទ​ន់​ជាងគេ​ និង​ស្រាល​បំផុត​។

សម្រាប់​ព័ត៌មាន​លម្អិ​ត​សូម​ចូលទៅ Facebook៖ SUPERGOOD

ស្បែកជើង​ម៉ូត NIKE EPIC REACT FLYKNIT 2​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់