- 2019-04-26 02:15:00
- សេដ្ឋកិច្ច
ឲ្យតែចាយលុយតាមវិធីទាំងនេះ ធានាមួយជីវិតក៏ចាយលុយមិនអស់ដែរ
- 2019-04-26 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតែចាយលុយតាមវិធីទាំងនេះ ធានាមួយជីវិតក៏ចាយលុយមិនអស់ដែរ
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ អ្នកណាក៏សង្វាតរកលុយដែរ ប៉ុន្តែចំណាយលុយ និងគ្រប់គ្រង់បែបណាឲ្យមានប្រិសិទ្ធិភាពល្អ ទើបជាបញ្ហាចោទ។ គេសង្កេតឃើញថា មានយុវវ័យជាច្រើននៅសព្វថ្ងៃកំពុងចាយលុយមិនដល់ខែ។ ដើម្បីជៀសវាងនេះ អ្នកអាចស្វែងយល់ពីតិចនិកខាងក្រោមដើម្បីប្រើលុយ មិនឲ្យខ្វះមុខខ្វះក្រោយ។
១. បែងចែកឲ្យដាច់រវាង តម្រូវការនិងចំណង់
ព្រំប្រទល់ដ៏ស្ដួចស្ដើងរវាងតម្រូវការ និងចំណង់ធ្វើឲ្យមនុស្សជាច្រើនពិបាកគ្រប់គ្រងហិរញ្ញវត្ថុជាខ្លាំង។ អ្នកជំនាញបានប្រាប់ពីវិធីដ៏ស្រួល ដើម្បីបែងចែកចំណុចទាំង២គឺសួរខ្លួនឯង បើអ្នកមិនទិញវត្ថុមួយនោះ តើអ្នកអាចរស់បានឬអត់?
បើអ្នករស់ខ្វះវាមិនបាននោះទេ នោះគឺជាតម្រូវការ បើផ្ទុយមកវិញ វាគ្រាន់តែជាចំណូលចិត្តប៉ុណ្ណោះ។ យើងពុំគួររត់តាមចំណង់ ព្រោះវាអាចមិនប៉ះពាល់ដល់ហិរញ្ញវត្ថុពេលនេះក៏ដោយ តែយូរទៅ យើងនឹងត្រូវបាត់ចំណូលមួយចំនួនដ៏ធំ។
២. កុំហក់លោតតាមគេ
នេះគឺជាសម័យអ៊ីនធឺណិតទៅហើយ ដោយគ្រប់អ្វីដែលគេមានសុទ្ធតែត្រូវបានបង្ហោះលើបណ្ដាញសង្គមទាំងអស់។ យ៉ាងណាក្ដី អ្វីដែលអ្នកឃើញនោះ គ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ ហើយអាចជាមិនមែនការពិតក៏ថាបាន។ ដូចនេះហើយ នៅពេលឃើញគេមានរបស់ទំនើបប្រើ ហើយយើងចង់ហក់តាមគេ ទាំងសមត្ថភាពមិនដល់នោះ គឺកំពុងតែធ្វើបាបខ្លួនឯងហើយ ព្រោះក្រោយពេលបានរបស់នោះមក អ្នកអាចជំពាក់បំណុលគេក៏ថាបាន។
៣. លុយសន្សំត្រូវតែកើនតាមពេលវេលា
មានរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងនៅពេលអនាគត ដូចនេះហើយ ចំណែកលុយសន្សំគឺចាំបាច់បំផុត។ លុយសន្សំមិនត្រឹមតែត្រូវនៅថេរនោះទេ គឺត្រូវកើនតាមពេលវេលាជានិច្ច ទើបបង្ហាញថាអ្នកកំពុងគ្រប់គ្រងលុយមានប្រសិទ្ធិភាព។ បើមិនទាន់មានចំណែកលុយសន្សំទេ អ្នកគួរចាប់ផ្ដើមពីថ្ងៃនេះតទៅ៕
ចុចអាន៖ តិចនិកសាមញ្ញ៤យ៉ាង ប្រាក់ខែ៤០០$ ចាយគ្រប់ហើយសល់លុយទៅលេងក្រៅប្រទេសទៀត