• 2019-05-06 02:20:00
  • សេដ្ឋកិច្ច

ស្ពាន​បាត​ដៃ​មាសនៅ Da Nang ស្អាត​មែន​ពិត​តែ​ទៅ​មិន​រើស​ថ្ងៃ ប្រយ័ត្ន​ដូច​ស្រមោច​រោម​ស្ករ

  • 2019-05-06 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​បាត​ដៃ​មាស​នៅ​ខេត្ត Da Nang ​ដែល​ជា​កន្លែង​ទេសចរណ៍​កំពុង​ល្បី​ផ្ទុះ​នៅ​​ប្រទេស​វៀតណាម​​ងាយ​ទទួល​រង​ការ​កក​ស្ទះ​ខ្លាំង នៅ​រាល់​ថ្ងៃ​បុណ្យ​ធំៗ​ខ្លាំង​ណាស់។

ទោះ​បី​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ក៏​ដោយ តែ​ស្ពាន​បាត​ដៃ​មាស​នៅ​ក្នុង​ខេត្ត Da Nang ប្រទេស​វៀតណាម កំពុង​ទទួល​បាន​ប្រជាប្រិយភាព​មិន​ចាញ់​តំបន់​ទេសចរណ៍​យូរ​ឆ្នាំដូ​ច​នៅ Da Lat និង Ha Long នោះ​ដែរ ដោយ​សារ​តែ​ភាព​ច្នៃ​ប្រឌិត និង​ខុស​ប្លែក​របស់​ខ្លួន។ តាម​នោះ​ដែរ ស្ពាន​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ​នេះ ទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជា​រៀង​រាល់​ថ្ងៃ​ទោះ​ថ្ងៃ​សម្រាក​ ឬ​ថ្ងៃ​ធម្មតា​ក៏ដោយ។

យ៉ាង​ណា​ក៏​ដោយ ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ដល់​ស្ពាន​នេះ​ហើយ បាន​ប្រាប់​មេរៀន​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​គ្រប់​គ្នា​ទៅ​លេង​ស្ពាន​នេះ​ ដើម្បី​ជួប​ប្រទះ​ហេតុការណ៍​មិន​បានថត​រូប ហើយ​​ពិបាក​ដើរ​លេង​អ្វី​ទាំង​អស់​លើ​ស្ពាន​នេះ​ដោយ​សារ​តែ​មនុស្ស​ច្រើន​ពេក។

តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា​កន្លង​ទៅ​នេះ ដែល​ជា​ថ្ងៃ​ពលកម្ម​អន្តរជាតិ​នេះ ស្ពាន​នេះ​បាន​ជួប​ប្រទះ​ហេតុការណ៍​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ​នោះ​គឺ មនុស្ស​ជិត​២​ម៉ឺន​នាក់​បាន​ឈរ​តម្រង់​ជួរ​ដើម្បី​ចាំ​ឡើង​លេង​លើ​ស្ពាន​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ពាន​នេះ​មើល​ពី​លើ​មិន​ខុស​​ពី​ស្រមោច​រោម​ស្ករ​នោះ​ឡើយ ហើយ​ធ្វើ​ឲ្យ​គេ​មើល​សឹង​មិន​ស្គាល់​ស្ពាន​បាត​ដៃ​មាស​ដ៏​ល្បី​ឈ្មោះ​ទៀត​ផង។

ដើម្បី​កុំ​ឲ្យ​ជួប​ប្រទះ​បញ្ហា​ខាង​លើ អ្នក​លក់​ដូរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា អ្នក​ទេសចរ​ដែល​ចង់​ថត​រូប​ស្អាត មិន​គួរ​មក​លេង​នៅ​ទី​នេះ​នៅ​រាល់​បុណ្យ​ជាតិ​ធំ​ៗ​របស់​វៀតណាម​ឡើយ ត្បិត​មនុស្ស​នឹង​សម្រុក​មក​ច្រើន​ខ្លាំង​ណាស់។ ដោយ​អ្នក​ទាំង​អស់​គ្នា អាច​មក​កម្សាន្ត​នៅ​ចុង​សប្ដាហ៍ ក៏​ដូច​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ ដែល​ប្រជាជន​វៀតណាម​មិន​បាន​ឈប់​សម្រាក នោះ​ទើប​មាន​ឱកាស​ថត​រូប​ស្អាត និង​មិន​បញ្ជ្រៀត​គ្នា។

ជាមួយ​គ្នា​នោះ​ដែរ ក្រៅ​ពី​ស្ពាន​បាត​ដៃ​មាស​នេះ អ្នក​ទេសចរ​ក៏​គួរ​ទៅ​តំបន់​ផ្សេង​ក្នុង​ខេត្ត Da Nang មិន​គួរ​សម្រុក​ទៅ​តែ​ស្ពាន​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ៕

ចុចអាន៖ ឈប់ច្រើនថ្ងៃអីហ្នឹង បានទៅលេង Da Lat នៅវៀតណាមដឹងតែសប្បាយកប់ហ្មង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី