• 2019-05-29 02:20:12
  • ព័ត៌មាន

មក​ស្គាល់ប្រទេស​ចំនួន​បួន មាន​មហាសេដ្ឋីពាន់​លាន​លើស​ពី​១០០​នាក់​

  • 2019-05-29 02:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ទេស​ចំនួន​បួន​ក្នុង​ឆ្នាំ២០១៩​នេះ​ជាប់​ឈ្មោះ​ជាប្រ​ទេស​ដែលមាន​មហាសេដ្ឋីពាន់លាន​ដុល្លារ ដែល​ប្រ​ទេស​ទាំងនេះ​សុទ្ធសឹង​ជា​ប្រ​ទេស​មហាអំណាច​ទាំង​សេដ្ឋកិច្ច និង​យោធា។

ប្រ​ទេស​រុស្សី​ត្រូវ​គេ​រាយការណ៍ថា​នៅ​ឆ្នាំ​២០១៩​នេះ មាន​សេដ្ឋី​ពាន់​លាន​ដុល្លារ​ចំនួន១០២​នាក់ និង​មាន​ទ្រព្យ​សម្បតិ​សរុប​ចំនួន​៣៥៥​ពាន់​លាន​ដុល្លារ​។

ច្រើនជាង​ប្រ​ទេស​រុស្សីគឺ​ប្រ​ទេស​អាល្លឺ​ម៉ង់ មាន​សេដ្ឋីពាន់​លាន​ចំនួន១៤៦​នាក់ សរុប​ទ្រព្យ​សម្បត្តិ​ដែល​មានគឺ​៤៤២​ពាន់​លាន​ដុល្លារ។

កាន់តែច្រើន​ជាង​នេះ​គឺ​ប្រ​ទេស​មហាយក្ស​ចិន​មាន​សេដ្ឋី​ពាន់​លាន​ចំនួន​២៨៥​នាក់ និង​សរុបទ្រព្យ​សម្បត្តិដែល​អ្នក​ទាំងនោះមាន​គឺ​៩៩៦​ពាន់​លាន​ដុល្លារ។

សម្រាប់​ប្រ​ទេស​ដែល​សម្បូរសេដ្ឋីជាង​គេ​នោះ​គឺ​ប្រាដកជា​អាម៉េរិក​នេះឯង មាន​ចំនួន៧០៥​នាក់ សរុបទ្រព្យ​សម្បត្តិ​មាន​រហូត​ដល់​៣,០១៣​ទ្រីលាន​ដុល្លារ​ឯណោះ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់