- 2019-05-31 03:51:37
- ព័ត៌មាន
ល្បីយូរហើយ នាឡិកាដៃកូនកាត់ អង់គ្លេស និង ជប៉ុន នឹងបង្ហាញខ្លួនឆាប់ៗ
- 2019-05-31 03:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីយូរហើយ នាឡិកាដៃកូនកាត់ អង់គ្លេស និង ជប៉ុន នឹងបង្ហាញខ្លួនឆាប់ៗ
ចន្លោះមិនឃើញ
ជាការពិតណាស់ក្រុមហ៊ុន Watch Empire គឺជាក្រុមហ៊ុនដែលបាននាំចូលនាឡិកាដៃម៉ាកល្បីៗជាច្រើន ហើយថែមទាំងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវ ដែលមានដូចជា Ice-Watch, Versus Versace, Nautica, និង BOccia Titanium។ ហើយឥលូវនេះក្រុមហ៊ុនបាននាំចូលម៉ាកនាឡិកាដ៏ល្បីពីប្រទេសអង់គ្លេស ដោយជោគជ័យ នោះគឺ ម៉ាក Superdry។
Superdry បានចាប់ផ្តើមនៅក្នុងចក្រភពអង់គ្លេសនៅឆ្នាំ ២០០៣ ហើយម៉ាកនេះបានក្លាយទៅជាម៉ាកអន្តរជាតិ ដែលបានចែកចាយនៅក្នុងប្រទេសជាង ៥៤ ។
គ្រប់ផលិតផលរបស់ Superdry ជាពិសេសគឺនាឡិកាដៃ ត្រូវបានផ្ដោតយកអត្ថន័យ ស្មារតីមោះមុតក្នុងការស្វែងរកអ្វីថ្មីរបស់ជនជាតិជប៉ុន និង ការបង្ហាញស្ទីលសាមញ្ញតែទាន់សម័យរបស់យុវវ័យអង់គ្លេស។ នេះគឺជាអ្វីដែល អ្នក Design របស់ Superdry តែងលើកជាគោល ហើយក៏ជាហេតុផលមួយ ដែលអ្នកប្រើប្រាស់ជុំវិញពិភពលោក តែងលើកឡើងថា Superdry ជាផលិតផល កូនកាត់ អង់គ្លេសនិង ជប៉ុន ។
បន្ថែមទៅលើនេះទៀត ការគាំទ្រទៅលើសកម្មភាពកីឡាក៏ជាផ្នែកមួយក្នុងការបង្កើត ម៉ូតប្លែកៗរបស់នាឡិការដៃ Superdry នេះដែរ។ សម្រាប់អ្នកដែលចូលចិត្តនាឡិកាដៃ បែបសាមញ្ញតែទាន់សម័យហើយជាប្រភេទ Sport Watch និង ប្រភេទ Digital Watch អាចស្វែងរកបានជាមួយម៉ាកនាឡិកាដៃមួយនេះ ។
ម៉ាកនាឡិកាដៃ Superdry នឹងមានការតាំងបង្ហាញខ្លួននៅផ្សារទំនើប AEON Phnom Penh ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃទី ១៧ មិថុនា ២០១៩នេះ៕