• 2019-06-02 04:20:00
  • សេដ្ឋកិច្ច

តើ​កន្លែង​ណា​ខ្លះ​នៅ​ប្រទេស​ជប៉ុន​មាន​អាហារ​ឆ្ងាញ់? ហើយ​គួរ​ញ៉ាំ​អ្វី​នៅ​ទីនោះ?

  • 2019-06-02 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មោទនភាព​មួយ​ក្នុង​ចំណោម​មោទនភាព​របស់​ប្រជាជាតិ​ជប៉ុន​គឺ ម្ហូប​ឆ្ងាញ់។ តំបន់​នានា​នៅ​ក្នុង​ប្រទេស​នេះ មាន​ម្ហូប​ឆ្ងាញ់​ប្រចាំ​តំបន់​ ដែល​ទេសចរ​បរទេស​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង។ នេះ​បើ​តាម​វេបសាយ​ក្នុង​ស្រុក Soranews24 ទើប​បាន​ចុះ​ផ្សាយ។

ប្រភព​ខាង​លើ​បាន​រាយ​បញ្ជី​តំបន់​ចំនួន​៥​ និង ម្ហូប​ឆ្ងាញ់​ប្រចាំ​ទី​នោះ​ដូច​ខាង​ក្រោម៖

៥ ក្យូតូ

ក្យូតូ ក្រៅ​ពី​ជា​ទីក្រុង​វប្បធម៌​សម្បូរ​បែប​របស់​ជប៉ុន ទីក្រុង​នេះ​​ក៏​ជាប់​ទី​កន្លែង​ដែល​មាន​ម្ហូប​ឆ្ងាញ់​ប្រចាំ​តំបន់​ផង​ដែរ។ តូហ៊្វូ (tofu ឬ yudofu) និង សាប៊ូនីស៊ីន (nishin soba) គឺជា​មី​ជាមួយ​​ត្រី​សារឌីន។

តូហ៊្វូ

៤ នីហ្គាតា (Niigata)

Hegi soba គឺ​ជា​មី​​ដែល​មាន​សារាយ​សមុទ្រ​ក៏​ឆ្ងាញ់​គ្រប់គ្រាន់ ដើម្បី​លើក​មុខ​ទីក្រុង​មួយ​នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត តំបន់​នេះ​ល្បី​ថា​ជា​កន្លែង​ដែល​ដាំដុះ​ស្រូវ​បាន​ល្អ​បំផុត។ នីហ្គីតា បាន​ប្រើប្រាស់​អង្ករ​ឈ្មោះ​ថា កូស៊ីហ៊ីការិ (Koshihikari) ក៏​ជា​អាហារ​មិន​ធម្មតា​របស់​អ្នក​ស្រុក​នេះ។

ដោយសារ​គុណភាព​អង្ករ​ល្អ​នៅ​ទីនោះ នីហ្គាតា​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កន្លែង​បិទស្រា​ពី​អង្ករ​ល្អ​បំផុត​របស់​ជប៉ុន។ ​

៣ អូសាកា

ឥឡូវ​ក្រឡេក​មក​មើល​អាហារ​​ឆ្ងាញ់​ដែល​ប្រជាជន​ជប៉ុន​ណែនាំ​សម្រាប់​ទីក្រុង​អូសាកា ដោយ​ចាប់ផ្តើម​ពី​ អូកូណូមីយ៉ាគិ (okonomiyaki) ជា​នំ​ផេនខេក ស្រដៀង​នឹង​អូម៉ាឡែត​ដែរ​ដែល​គេ​ដាក់​សាច់​ជ្រូក​ឬ​គ្រឿង​សមុទ្រ មាន​ស្ពៃ​ក្តោប​និង​បន្លែ​ផ្សេងៗ​ទៅ​តាម​ចំណូល​ចិត្ត និង មួយ​ទៀត​គឺ តាកូយ៉ាគិ (takoyaki) ជា​ប្រភេទ​មឹក​បំពង។

២ ហ៊្វូគូកា (Fukuoka)

ជា​ទីក្រុង​ធំ​បំផុត​នៅ​លើ​កោះ​គីយូស៊ុ​ភាគនិរតី អាហារ​ដែល​ល្បី​បំផុត​នៅ​ហ៊្វូគូកា​គឺ​រ៉ាម៉ែន។ រ៉ាម៉ែន​គឺ​ជា​មី​បែប​ជប៉ុន ហើយ​ភាគ​ច្រើន​គេ​ប្រើ​សាច់​ជ្រូក ហើយ​បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ដើរ​ញ៉ាំ mentaiko និង cod roe ហិរ​ក៏​ជា​អាហារ​ដ៏​ពេញ​និយម​​ដែរ​នៅ​ទីនោះ ដែល​អាច​ញ៉ាំ​ជាមួយ​បាយ។

១ ហុកកៃដូ

ជា​ដែន​កោះ​មួយ​របស់​ប្រទេស​ជប៉ុន គេ​តែងតែ​ចូលចិត្ត​អាហារ​សមុទ្រ​នៅ​កោះ​ហុកកៃដូ​ ហើយ​ទីនោះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ក្តាម សាម៉ុង និង គ្រឿង​សមុទ្រ​ផ្សេង​ទៀត។

​ហុកកៃដូ​ ក៏​មាន​អាហារ​ដ៏​សម្បូរ​បែប​ផ្សេង​ទៀត​ដូចជា​បាយ​ចំហុយ​សាច់​ជ្រូក (Pork rice bowls) ជាមួយ​នឹង​រ៉ាម៉ែន ពោត ដំឡូង ដែល​ដាំដុះ​លើ​កោះ​នោះ​ផ្ទាល់ ការ៉េម និង​ ឈីស ទាំង​នេះ​សុទ្ធសឹង​ជា​អាហារ​ប្រចាំ​ថ្ងៃ​លេខ​១​​របស់​​ជនជាតិ​ជប៉ុន៕

អាន៖ បុរសជប៉ុនទម្លាយរឿង ៩យ៉ាងធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្រពន្ធ​ខ្លួន​ម្តង​ទៀត

អាន៖ វីដេអូ​ជាង​​៣​នាទី បង្ហាញ​សម្រស់​មិន​ធម្មតា​​គ្រប់​ជ្រុង​​របស់​ប្រទេស​ជប៉ុន

ប្រភព៖ soranews24 ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់