- 2019-06-10 07:42:46
- ព័ត៌មាន
កាយនៅឆ្ងាយ តែក៏អាចវេរលុយយ៉ាងកក់ក្ដៅ ហើយមានឱកាសឈ្នះរង្វាន់ទៀត!
- 2019-06-10 07:42:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយនៅឆ្ងាយ តែក៏អាចវេរលុយយ៉ាងកក់ក្ដៅ ហើយមានឱកាសឈ្នះរង្វាន់ទៀត!
ចន្លោះមិនឃើញ
ទោះបីអ្នកកំពុងតែមានវត្តមានលើទឹកដីកូរ៉េខាងត្បូងមែនពិត តែអ្នកនឹងមានអារម្មណ៍ថាដូចនៅជិតមនុស្សជាទីស្រលាញ់អ្នកតាមរយៈការផ្ញើប្រាក់ជាមួយដៃគូសហការផ្ទេរប្រាក់របស់វីង។ អ្វីដែលរឹតតែពិសេសទៀតនោះអ្នកនឹងមានឱកាសឈ្នះរង្វាន់រហូតដល់ ២ ០០០ ដុល្លារ។
ដើម្បីឈ្នះរង្វាន់ទាំងនេះ អ្នកអាចផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីងដូចជា GME Gmoney Trans KB Kookmin Hanpass SBI Cosmoney និង PPCB ចាប់ពី ថ្ងៃទី ២៥ ខែមេសា រហូតដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩។ ដើម្បីចូលរួមក្នុងកម្មវិធី អ្នកផ្ញើប្រាក់ ត្រូវធ្វើប្រតិបត្តិការផ្ទេរប្រាក់យ៉ាងហោចណាស់ ៣ដងក្នុងរយៈពេលប្រូម៉ូសិននេះ។
ការចាប់រង្វាន់ និងថ្ងៃប្រកាសលទ្ធផល៖
១. ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី១ និងប្រកាស អ្នកឈ្នះរង្វាន់ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៧ ខែសីហា ២០១៩ សម្រាប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩។
២. ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី២ និងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ នៃ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រាប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩។
៣. ការចាប់រង្វាន់ធំ និងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ទៅលើប្រតិបត្តិការ ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០២៣ ៩៩៩ ៩៨៩ ឬក៏ចូលទៅកាន់ វេបសាយ www.wingmoney.com៕