• 2019-06-07 03:30:00
  • ព័ត៌មាន

ប្រពន្ធ​​ប្រធានាធិបតី​អាមេរិក​​​​​​​បាក់​​​សម្រស់​​​ ត្រូវ​​​​​​​គេ​​​​​​សើច​​​​ចំអក​​​​ដោយ​​​សារ​​តែ​​​ពាក់​​​​​មួក​​​ថាស​​​ហោះ

  • 2019-06-07 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​ក្នុង​​​​អំឡុង​​ពេល​ធ្វើ​​​ដំណើរ​​ទស្សនកិច្ច​ជាមួយ​​នឹង​​ស្វាមី​​​​​​​នៅ​​​​​ប្រទេស​អង់​គ្លេស អ្នក​​ស្រីMelania Trump បាន​​​ទទួល​​ពាក្យ​​សរសើរ​​​​​​​​ជា​ច្រើន​​​​ទៅ​​លើ​​​​​​​​​​​​សម្លៀក​​​បំពាក់​​​​​បែប​​​​​ High Class ដែល​​​ស្លៀក​​នៅ​លើ​​​ខ្លួន​​​​​​​។ ​​ក្នុង​​នាម​​ជា​​​ First Lady មួយ​​​រូប​​​​ នៃ​​សហរដ្ឋអាមេរិក ​អ្នក​​ស្រី​​​​​​​​​តែង​​តែ ជ្រើសរើស​​ម៉ូដ​​​​​​​​សម្លៀកបំពាក់​​ទាន់​​សម័យ​​​​ថ្លៃថ្នូរ​​ បែប​​អភិជន និង​​សម​​រម្យ​ទៅ​តាម​​​​ប្រពៃណី​​ប្រទេស​និមួយៗ​​។

​​យ៉ាង​​​ណា​មិញ​​​​ បើ​​ក្រឡេក​​​មក​​មើល​​​​​ ស្ទីល​​​សម្លៀក​បំពាក់ដែល Melania Trump ស្លៀក​​​ចុង​​ក្រោយ​​គេ​​ នៅ​​​​​​​​ប្រទេស​អង់គ្លេស​នេះ​វិញ​ បាន​​ធ្វើ​ឲ្យ​​​​​​​​​​​មហាជន​​​​​ផ្ទុះ​​​សំណើច​​​​​​​​​យ៉ាង​​ខ្លាំង​​​​​​ ដោយ​​​​សារ​​​​​​តែពាក់​​មួក​​ម៉ូដ​​​​​ដូច​​​​ថាស​​ហោះ​​​។

​​​​​យោង​​តាម​​ Thedailybeast បាន​​បញ្ជាក់​​ថា ម៉ូដ​​មួយ​នេះ​​​​​​​​​ត្រូវ​​​​បញ្ចប់​​ក្នុង​​​រយៈពេល​​​៣​ថ្ងៃ​​​​​។ ​​​វា​​​​​​​​បាន​ធ្វើ​ឲ្យ​​​​​​​​ភរិយា Donald Trump បាក់​​សម្រស់​​​ ដោយ​​សារ​​​​​​​​តែ​​​​​​មាន​​​ឆាង​​ធំ​​​កំប៉ាង សាច់​​រឹង​ជ្រុល និង​​មាន​​​កំពូល​ខ្លី​​​ក្រញិច ដែល​មើល​​​ទៅ​​ដូច​ជា​​​ថាស​​​ហោះ​​មក​ពី​​​ភព​​ផ្កាយ​។

​​​​​ទោះ​ជា​​បែប​​​នេះ​​ក្តី  Melania Trump នៅ​​​​​តែ​​បាន​ទទួល​ពិន្ទុ​ល្អ​​ ខាង​​ផ្នែកជ្រើស​​រើស​​​​សម្លៀក​​​បំពាក់​​​ស័ក្តិសម​​​​​តាម​​​​​​ឋានៈ​និង​​កាលៈទេសៈ៕ ​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

មតិយោបល់