- 2019-06-16 05:57:00
- សេដ្ឋកិច្ច
ហាងកាហ្វេមួយបញ្ជាទិញឫស្សីបិតដើម្បីយួរកែវកាហ្វេ កំពុងទទួលបានការគាំទ្រ
- 2019-06-16 05:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងកាហ្វេមួយបញ្ជាទិញឫស្សីបិតដើម្បីយួរកែវកាហ្វេ កំពុងទទួលបានការគាំទ្រ
ចន្លោះមិនឃើញ
ទំព័រហ្វេសប៊ុក (ภูนั่งยอง cafe') ដែលជាហាងកាហ្វេមួយមានមូលដ្ឋាននៅក្នុងប្រទេសថៃបានបង្ហោះរូបភាពជាច្រើនទាក់ទងនឹងផលិតផលពីឫស្សី អមដោយរូបអ៊ំស្រីជាសិប្បករកំពុងបិតឫស្សី ដើម្បីយកមកប្រើជំនួសប្លាស្ទិកយួរកែវកាហ្វេ កំពុងទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។
រូបភាពដែលបង្ហោះ២ថ្ងៃ មានអ្នកចែករំលែករហូតដល់ ១៥ពាន់ដង មានអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនគាំទ្រ។ គណនីមួយបញ្ចេញយោបល់ថា "នេះគឺអស្ចារ្យណាស់!! សូមអរគុណអ្នកខ្លាំងណាស់សម្រាប់ការប្តូរពីប្លាស្ទិច!! សូមគិតផង ចំពោះការប្រើប្រាស់ទុយោប្លាស្ទិក! ស្រឡាញ់!”។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាឆ្នាំទៅ បើយោងតាមសហភាពអឺរ៉ុប កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអ្នកប្រើប្រាស់ប្លាស្ទិកច្រើនបំផុតលើលោក។ ថង់ប្លាស្ទិកចំនួន ១០ លានត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅភ្នំពេញ ហើយ ប្រជាជនកម្ពុជាម្នាក់ ប្រើថង់ប្លាស្ទិកគិតជាមធ្យម ២,០០០ ថង់ក្នុង១ឆ្នាំ។
ដូច្នេះ បើសហគ្រិន និង ម្ចាស់អាជីវកម្មទាំងអស់អាចងាកមកប្រើប្រាស់ផលិតផលច្នៃបង្កើតពីធម្មជាតិសម្រាប់វេចខ្ចប់ជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក នោះឥរិយាបថអ្នកប្រើប្រាស់ថង់ប្លាស្ទិកក៏នឹងថយចុះដែរ៕
អាន៖ យុវតីកម្ពុជា២រូបមានមហិច្ឆតាច្នៃសំណល់ប្លាស្ទិកឲ្យក្លាយជាថ្នល់កៅស៊ូប្រណីត