- 2019-06-17 09:32:59
- ព័ត៌មាន
ចំណេះដឹងចាំបាច់ ៥ ត្រូវច្បាស់មុនសម្រេចចិត្តសង់ផ្ទះឲ្យបានស្អាតរឹងមាំតកូនតចៅ
- 2019-06-17 09:32:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេះដឹងចាំបាច់ ៥ ត្រូវច្បាស់មុនសម្រេចចិត្តសង់ផ្ទះឲ្យបានស្អាតរឹងមាំតកូនតចៅ
ចន្លោះមិនឃើញ
និយាយដល់រឿងសង់ផ្ទះ អ្នកណាក៏ដឹងដែលថានេះគឺជាខ្ទង់ចំណាយធំ ហើយបើហ៊ានតែធ្វើ ដោយគ្មានគម្រោងច្បាស់លាស់ អាចបង់ទាំងថវិកា និងពេលវេលា ពិសេសពេលដែលអ្នកចង់សង់ផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនរស់នៅតកូនតចៅ។ ថ្ងៃនេះ Sabay សូមចែករំលែកពីចំណេះដឹងចាំបាច់ ៥ គួរយល់ដឹងមុនសាងសង់ផ្ទះដើម្បីឲ្យអ្នកអាចសង់ផ្ទះបានស្អាតល្អប្រកបដោយគុណភាព និងកុំឲ្យចំណាយលើសគម្រោងបើមិនចាំបាច់ ដូចខាងក្រោម ៖
១. សិក្សារកមើលអ្នកជំនាញសាងសង់ដែលមានកេរ្តិ៍ឈ្មោះល្អ ៖ ចំណុចនេះចង់សំដៅលើអ្នកម៉ៅការសាងសង់ ដែលមានក្រុមការងារមានជំនាញច្បាស់លាស់អាចទុកចិត្តបាន និងមានការទទួលខុសត្រូវខ្ពស់។ ហើយដើម្បីរកបានអ្នកម៉ៅការប្រកបដោយគុណភាព អ្នកអាចមើលតាមរយៈស្នាដៃដែលគេបានសាងសង់កន្លងមក សួរនាំតៗគ្នាពីមិត្តភ័ក្ដិដែលធ្លាប់មានបទពិសោធន៍សង់ផ្ទះជាដើម។ ជម្រើសងាយស្រួលមួយទៀត គឺ អ្នកអាចស្វែងរកអ្នកសាងសង់បានតាមរយៈផេកហ្វេសប៊ុក www.facebook.com/buildfixkh/។
២. ប្រើប្រាស់សម្ភារដែលមានគុណភាព គឺជាកត្តាចម្បងធ្វើឲ្យអគាររឹងមាំយូរអង្វែង៖ សូមកុំខ្លាចចំណាយលើគ្រឿងសំណង់ ឬ សម្ភារដែលមានគុណភាពខ្ពស់ ជាជាងការផ្ដោតលើសម្ភារដែលធូរថ្លៃ ពីព្រោះគ្រឿងសំណង់ល្អទើបអាចធានាបានថាអគារសំណង់របស់អ្នករឹងមាំជាប់យូរអង្វែង ហើយអ្នកនឹងមិនបាច់ត្រូវឈឺក្បាលលើការជួសជុលច្រើន ឬ រើសរុះធ្វើឡើងវិញនៅពេលក្រោយឡើយ។
ដូច្នេះហើយការជ្រើសរើសយកផលិតផលដែលមានស្លាកយីហោល្បីឈ្មោះស្រាប់ ដូចជា SCG ដែលជាម៉ាកផលិតផលសំណង់លេខ ១ ពីប្រទេសថៃស្តង់ដារអន្តរជាតិ នឹងមិនឲ្យម្ចាស់ផ្ទះព្រួយបារម្ភនៅពេលក្រោយឡើយ។
SCG មានផ្តល់ជូននូវជម្រើសផលិតផលសំណង់គ្រប់ប្រភេទ ដូចជា ឥដ្ឋជញ្ជាំង ឥដ្ឋការ៉ូ ក្បឿងប្រក់ដំបូល ម្នាងសិលា បង្អួច ទ្វារ ទុយោ ទឹក ដែលសុទ្ធសឹងតែបានឆ្លងកាត់ការពិនិត្យគុណភាពអនុម័តដោយស្តង់ដារអន្តរជាតិ និងធានាគុណភាពជាប់ធនយូរអង្វែង។
ដើម្បីស្វែងយល់លម្អិតពីផលិតផលសំណង់ជាច្រើនប្រភេទមានគុណភាពខ្ពស់របស់ SCG សូមចូលទៅកាន់វិបសាយ www.scgbuildingmaterials.com។
៣. កុំទុកចោលគ្រឿងសំណង់ដែលប្រើសល់៖ គ្រឿងសំណង់ដែលប្រើសល់ទោះ តិចឬ ច្រើនក្តី សូមរក្សាទុកឲ្យល្អ ដើម្បីច្នៃប្រើប្រាស់ធ្វើអ្វីផ្សេងនៅពេលក្រោយ។ អ្នកក៏គួរជ្រើសរើសប្រើផលិតផល ដែលជួយឲ្យអ្នកអាចសន្សំបានច្រើនបំផុត ទាំងពេលវេលា និងថវិកា ដូចជា ប្រើស៊ីម៉ងត៍បៀកជញ្ជាំង K ស៊ីម៉ងត៍ ដែលមានរូបមន្តស្អិតជាប់គ្នាខ្លាំង បូកបានលឿន ហាប់ស្អាត នឹងមិនមានកម្ទេចស៊ីម៉ងត៍ធ្លាក់ចុះមកដីពេលកំពុងបៀកឡើយ។
៤. រៀបចំគម្រោងសាងសង់ឲ្យច្បាស់លាស់៖ មុនចាប់ផ្តើមបោះជំហានសង់ អ្នកត្រូវមានគម្រោងសាងសង់ទាំងមូលក្នុងដៃ ដែលមានដូចជា ប្លង់ស្ថាបត្យកម្ម (architectural plan) ដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីសុំច្បាប់សាងសង់ស្របច្បាប់, ប្លង់សំណង់អាគារទាំងខាងក្នុង និងខាងក្រៅ , ដំណាក់កាលនៃការសាងសង់នីមួយៗ ,សម្ភារ និងគ្រឿងសំណង់ដែលត្រូវប្រើ ,ផែនការចំណាយ ,ការគ្រប់គ្រងពេលវេលាសាងសង់ , វិស្វករជំនាញ (ខាងសំណង់ ទឹក និងភ្លើង)។ ក្នុងអំឡុងពេលសាងសង់ ត្រូវព្យាយាមធ្វើតាមការគ្រោងទុក កុំប្តូរម៉ូដច្រើនតាមនឹកឃើញ សំខាន់ត្រូវឧស្សាហ៍តាមដានដំណើរការនៃការសាងសង់ថារលូនតាមគម្រោង ឬអត់ ។
៥. ត្រូវមានកិច្ចសន្យាសាងសង់ឲ្យច្បាស់លាស់រវាងអ្នកម៉ៅការ និងម្ចាស់ផ្ទះ ៖ ត្រូវធ្វើកិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវស្របច្បាប់ ដោយមានការបញ្ជាក់ពីថ្ងៃចាប់ផ្តើម និងបញ្ចប់ការសាងសង់ ដំណាក់កាលសម្រេចនៃការសាងសង់ លក្ខខណ្ឌផ្សេងៗ ដោយមានចុះហត្ថលេខា និងផ្ដិតមេដៃទទួលស្គាល់ពីភាគីទាំងសងខាង។
ទាំងនេះ គឺជាព័ត៌មានសំខាន់ត្រួសៗ ដែលអ្នកគួរយល់ដឹងមុនចាប់ផ្តើមសង់ផ្ទះ ដើម្បីឲ្យប្រាកដក្នុងចិត្តថា អ្នកបានប្រើប្រាស់ប្រាក់សន្សំយ៉ាងលំបាករបស់អ្នក យកមកសង់ផ្ទះដ៏មានគុណភាពមួយ រស់នៅសុខស្រួលមានសុភមង្គលតកូនតចៅ។
សូមចាំថាផ្ទះដែលត្រូវបានសាងសង់ប្រកបដោយគុណភាព នឹងផ្តល់សុភមង្គលដល់គ្រួសារអ្នក ជួយលើកកម្ពស់គុណភាពជីវិតអ្នក។
ប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែមពីសម្ភារសំណង់គុណភាពខ្ពស់ ធានាទំនុកចិត្ត សូមចូលទៅកាន់វិបសាយ www.scgbuildingmaterials.com៕