• 2019-06-19 09:49:11
  • សេដ្ឋកិច្ច

អណ្ដូង​កោះស្ដេច​ ជាប់​រឿង​ប្រវត្តិសាស្ត្រ មាន​ទឹក​ខួប​ប្រាំង-ខួប​វស្សា

  • 2019-06-19 09:49:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អណ្ដូង​កោះ​ស្ដេច​មួយ​កន្លែង​អាច​​ផ្ដល់​ទឹក​សាប​សម្រាប់​ការ​ប្រើប្រាស់​ដល់​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​នៅ​លើ​កោះ​ស្ដេច ស្ថិត​នៅ​ក្នុង​ស្រុក​គីរីសាគរ ដែល​មាន​ចម្ងាយ​ ៨១ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​កោះកុង។ អណ្ដូង​ទឹក​នេះ មាន​ជាប់​រឿង​ដំណាល​ប្រវត្តិសាស្ត្រ។ តើ​តំណាល​នៃ​រឿង​និទាន​បែប​​ប្រវត្តិសាស្ត្រ​មាន​ដំណើរ​ដូចម្ដេច​ខ្លះ?

អណ្ដូង​កោះស្ដេច

 អណ្ដូង​កោះស្ដេច​ល្បី​មិន​ចេះ​រីកស្ងួត និង អបិយជំនឿ​បន់​អ្វី​​ច្រើន​បាន​សម្រេច​

 

តាម​ការ​តំណាល​តៗ​គ្នា​ឲ្យ​ដឹង​ថា កោះ​ស្ដេច​មាន​ជាប់​រឿង​ដំណាល​មួយ​ថា ជា​យូរ​ណាស់​មក​ហើយ​មាន​ស្ដេច​មេទ័ព​មួយ​អង្គ​បាន​នំា​ទ័ព​ឡើង​ទៅ​លើ​កោះ​នោះ ប៉ុន្ដែ នៅ​លើ​កោះ​នោះ​ពុំ​មាន​ទឹក​សាប​សម្រាប់​ប្រើប្រាស់​នោះ​ទេ។ ដូច្នេះ ហើយ​ស្ដេច​មេទ័ព​ក៏​ដើរ​រុករក​ឃើញ​កន្លែង​មួយ​ដែល​មាន​ទឹក​ចេញ​ពី​ប្រភព​ក្រោម​ថ្ម​នៅ​ជាប់​មាត់​សមុទ្រ។ ស្ដេច​ក៏​បាន​យក​ចំពុះ​ព្រះខ័ណ្ឌ​ពុះ​ថ្ម​នោះ ហើយ​ទឹក​​បាន​ហូរ​ចេញ​មក​ប្រើប្រាស់​មិន​ចេះ​អស់ ដែល​មាន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។  

អណ្ដូង​កោះស្ដេច

ផ្ទះ​អ្នក​ភូមិ​ជុំវិញ​អណ្ដូង​កោះស្ដេច និង ផ្ទៃ​សមុទ្រ​នៅ​ពី​ក្រោយ រួមទំាង​ប្រជុំ​កោះ​តូច​ៗផ្សេង​ៗ​ទៀត

 

តាំងពីរ​ខ្ញុំ​មក​រស់​នៅ​ទី​នេះ អណ្ដូង​នេះ​ប្រើប្រាស់​យ៉ាង​ម៉េច​ក៏​មិន​ចេះ​រីង​ដែរ។ ហើយ​ប្រភព​អណ្ដូង​នេះ គឺ​មាន​ឥត​ឈប់​ ដោយ​អាច​ផ្ដល់​ទឹក​សាប​ដល់​អ្នក​ស្រុក​ទាំង​អស់​នៅ​លើ​កោះ​នេះ។" លោក យាយ ព្រឿង អ្នក​រស់​នៅ​លើ​កោះ​ស្ដេច​ បាន​ប្រាប់​ក្រុម​ការងារ Sabay។  

លោក​យាយ​ វ័យ​ ៨០ ឆ្នាំ​ជាង បាន​រៀបរាប់​ទៀត​ថា ក្រៅ​ពី​អណ្ដូង​មួយ​នេះ បាន​ផ្ដល់​ទឹក​សាប​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​ហើយ អណ្ដូង​នេះ​ថែម​ទាំង​ស័ក្ដិសិទ្ធិ ដោយ​មាន​អ្នក​បួង​សួង​ជាច្រើន​សម្រេច​ដូច​ក្ដី​ប្រាថ្នា ពី​ការ​ឈឺ​ថ្កាត់ និង រក​ស៊ី​មាន​បាន ជាពិសេស​អ្នក​មក​បន់ស្រន់​សុំ​កូន​ក៏​មាន​ដែរ។

​លោកយាយ ព្រឿង ពន្យល់​លម្អិត​តាមរយៈ​វីដេអូ​ខាង​ក្រោម​នេះ អំពី​ប្រវត្តិ​អណ្ដូង​កោះស្ដេច៖  

 

កោះស្ដេច​ គឺជា​កោះ​មួយ​ស្ថិត​នៅ​​ប្រជុំ​កោះ ស្រុក​គីរីសាគរ ដែល​មាន​ចម្ងាយ ៨១​គីឡូ​ម៉ែត្រ ពី​ទី​រួម​ខេត្ត​កោះ​កុង ប៉ុន្តែ ត្រូវ​ជិះ​អូប័រ ឬ កាណូត​ ប្រហែល​ ៣០ នាទី ទើប​មក​ដល់​កោះ​ស្ដេច​នេះ។ កោះ​ស្ដេច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រមណីយដ្ឋាន​ធម្មជាតិ​ ដែល​មាន​ឆ្នេរ​ខ្សាច់​វែង និង ជា​តំបន់​សំបូរ​ទៅ​ដោយ​ផ្កាថ្ម និង ត្រី​សមុទ្រ គ្រប់​ប្រភេទ។

អណ្ដូង​កោះស្ដេច

  អណ្ដូង​កោះស្ដេច  

អណ្ដូង​កោះស្ដេច   អណ្ដូង​កោះស្ដេច   អណ្ដូង​កោះស្ដេច   អណ្ដូង​កោះស្ដេច   ​កោះស្ដេច  

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់