• 2019-07-03 07:24:45
  • ព័ត៌មាន

ក្រុមរាំល្បីល្បាញនៅជប៉ុន Tempura KIDZ ត្រៀមមកសម្ដែង​នៅ​កម្ពុជា ឆាប់ៗនេះ

  • 2019-07-03 07:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន (JFAC) នឹងអញ្ជើញក្រុមចម្រៀង និងក្រុមរាំ TEMPURA KIDZ ដើម្បីចូលរួមពិធីបុណ្យផ្កាយឆ្នាំ២០១៩ និងកម្មវិធីផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅនៅភ្នំពេញចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩។

ក្រុមរាំ tempura kidz ដែលល្បីល្បាញ​នៅជប៉ុន នឹង​មក​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា (រូបថត៖ jpop)

កម្មវិធីសម្តែងរួមមានៈ (រាល់កម្មវិធីទាំងអស់គឺចូលរួមដោយឥតគិតថ្លៃ)

  • ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ម៉ោង១៥:០០-១៦:០០ កម្មវិធីបើកពិធីបុណ្យផ្កាយឆ្នាំ២០១៩ នៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

  • ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ម៉ោង១១:០០-១៣:០០ ការប្រគំតន្រ្តីអ៊ីឈីតាន់ ផ្សាយបន្តផ្ទាល់នៅស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាសអេចឌីធីវី

  • ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ម៉ោង១៨:០០-១៩:០០ ការប្រគំតន្រ្តីពិសេស នៅសាលអង្គរ-គីហ្សូណា នៃCJCC ⃰ កម្មវិធីសិក្ខាសាលារួមមាន៖

  • ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ពេលព្រឹក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ប្រភពពីស្ថានទូតជប៉ុន បាន​ឲ្យដឹង​ទៀតថា TEMPURA KIDZ គឺជាក្រុមចម្រៀង និងក្រុមរាំ ពេញនិយម ដែលមានសមាជិក​បួនរូប ស្រី៣រូប និងប្រុស១រូប។ ក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២។ ការសម្តែងប្រកបដោយថាមពលរបស់ពួកគាត់មានលក្ខណៈថ្មីប្លែក អមដោយក្បាច់រាំដ៏គួរឲ្យចាប់អារម្មណ៍។ ពួកគាត់បានសម្តែង និងរៀបចំសិក្ខាសាលាយ៉ាងសកម្មនៅលើ ឆាក​អន្តរជាតិជាច្រើន។ រហូតមកដល់ពេលនេះ ពួកគាត់សម្តែងបាន ១៣ប្រទេស ១៧ទីក្រុង ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ ដែលពួកគាត់ធ្លាប់បានមកសម្តែងជាលើកទីមួយនៅឆ្នាំ ២០១៧។

ស្ថានទូតជប៉ុន សង្ឃឹមថាការមកដល់សាជាថ្មីជាលើកទី២របស់ពួកគាត់នៅកម្ពុជានេះ នឹងនាំយកនូវ ការសម្តែងរឹតតែអស្ចារ្យ ជូនដល់ទស្សនិកជនដែលទន្ទឹងរង់ចាំទស្សនាជាមួយនឹងសម្លេងហ៊ោកញ្ជ្រៀវ។

សម្រាប់ការសាកសួរព័ត៌មាន និងទាក់ទងកិច្ចសម្ភាសន៍ សូមទាក់ទងទៅកាន់ JFAC កញ្ញា ប៊ន នឹមមីលីយ៉ា តាមរយៈលេខទូរស័ព្ឌ ០២៣ ២១៤ ៥៨១

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់