- 2019-07-04 11:33:58
- ព័ត៌មាន
៤ចំណុចគ្រប់គ្នាគួរយល់ដឹងពីដំបូលដើម្បីរស់នៅសុខស្រួល ផ្ទះស្អាតអត់ងាយហួសសម័យ
- 2019-07-04 11:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុចគ្រប់គ្នាគួរយល់ដឹងពីដំបូលដើម្បីរស់នៅសុខស្រួល ផ្ទះស្អាតអត់ងាយហួសសម័យ
ចន្លោះមិនឃើញ
គ្រាន់តែមានដំបូលដ៏ស្រស់ស្អាតមួយ នឹងជួយលើកសម្រស់ផ្ទះទាំងមូលបាន តែការជ្រើសរើសម៉ូដ និងក្បឿងប្រក់ដំបូលបានស្អាតធន់អាកាសធាតុ មិនស្លកពណ៌ ឬកាន់ស្និម មិនសាមញ្ញឡើយ។ ជម្រើសក្បឿងប្រក់ដំបូលផ្ទះដែលល្អបំផុត មិនកំណត់តែលើកសម្រស់វាមួយមុខទេ តែគឺលើភាពរឹងមាំ និងសមត្ថភាពរបស់វាក្នុងការការពារផ្ទះពីកម្តៅព្រះអាទិត្យ ខ្យល់អាកាស និងទឹកភ្លៀងបានយ៉ាងល្អ។
បើអ្នកប្រើក្បឿងគុណភាពខ្ពស់ ហើយតំឡើងត្រូវបច្ចេកទេស ក្រៅពីមើលទៅឃើញផ្ទះទាំងមូលស្អាតហើយ វានឹងធ្វើឲ្យខាងក្នុងផ្ទះត្រជាក់ស្រួលរស់នៅ ជួយឲ្យសុខភាពល្អ និងអាចប្រើបានយ៉ាងហោចណាស់ក៏ ២០ឆ្នាំដែរ។
មាន ៤ ចំណុចដែលអ្នកគួរយល់ដឹង បើចង់បានដំបូលផ្ទះស្អាត ហើយមានប្រសិទ្ធភាពខ្ពស់ ដូចជា៖
១. គួររើសពណ៌ក្បឿងឲ្យត្រូវពណ៌តួផ្ទះ ៖
សង់ផ្ទះក្នុងក្តីស្រមៃខ្លួន គឺជាសុបិនរបស់មនុស្សគ្រប់រូប ដូច្នេះសូមកុំស្ទាក់ស្ទើររើសពណ៌ដំបូលដែលខ្លួនស្រលាញ់ ព្រោះថាសម្រស់ផ្ទះ ៧០% ស្ថិតនៅលើទម្រង់ និងពណ៌ដំបូលនេះឯង។
តែម្ចាស់ផ្ទះភាគច្រើនមិនសូវហ៊ានលេងម៉ូដដំបូលខ្លាំងទេ ហើយក៏មិនចង់ប្រើពណ៌ក្បឿងដំបូលឆើតៗដែរ ព្រោះខ្លាចឆាប់ហួសសម័យ ហើយវាស្មុគស្មាញខ្លាំងណាស់ក្នុងការរើសរុះធ្វើឡើងវិញ។ ជាការពិតទៅ ម៉ូដដំបូល និងពណ៌ក្បឿងត្រូវជ្រើសរើសឲ្យត្រូវនឹងម៉ូដ និង ពណ៌តួផ្ទះ គឺត្រឹមត្រូវបំផុត។ តែសូមចាំថា ពណ៌ស្រាល ឬស្រស់ អាចទប់កម្តៅបានល្អ ជាងពណ៌ងងឹត។
សូមកុំបារម្ភថារកមិនបានពណ៌ក្បឿងដែលអ្នកស្រលាញ់ នៅ SCG មានផ្តល់ជម្រើសក្បឿងជាច្រើនប្រភេទ និងច្រើនពណ៌ ដែលសុទ្ធតែមានការទទួលស្គាល់គុណភាពតាមស្តង់ដារអន្តរជាតិ ថាពិតរឹងមាំជាប់ ធននឹងអាកាសធាតុ មិនកាន់ស្និម ឬស្លកពណ៌ឡើយ។ ដើម្បីស្វែងយល់បន្ថែមពីក្បឿងជាច្រើនប្រភេទ និងច្រើនពណ៌ របស់ SCG សូមចូលទៅកាន់វិបសាយ www.kh.scgbuildingmaterials.com។
២.ប្រើក្បឿងគុណភាពខ្ពស់ តំឡើងត្រូវបច្ចេកទេស នឹងជួយឲ្យផ្ទៃខាងក្នុងផ្ទះត្រជាក់ ៖
៧០% នៃកម្តៅក្នុងផ្ទះចេញមកពី ផ្នែកដំបូល ព្រោះដំបូលផ្ទះ ត្រូវប្រឈមចំៗ នឹងកម្តៅថ្ងៃពេញមួយទំហឹង។ ការប្រើប្រាស់ក្បឿងមានគុណភាពខ្ពស់ តំឡើងត្រូវបច្ចេកទេស នឹងជួយឲ្យផ្ទះត្រជាក់ស្រួលរស់នៅ ទប់ខ្យល់ខ្លាំង និងការលេច ឬជ្រាបទឹកបានល្អ ក្នុងរដូវភ្លៀង ដែលអាចផ្តល់នូវអារម្មណ៍កក់ក្តៅ និងសុវត្ថិភាព។
៣. យល់ច្បាស់ពីគ្រោងដំបូលដ៏រឹងមាំ ៖
ការរចនាផ្នែកដំបូលត្រូវផ្សារភ្ជាប់នឹងដំណោះស្រាយមួយចំនួនថែមទៀត ដើម្បីកាត់បន្ថយកម្តៅកាន់តែមានប្រសិទ្ធភាព ដូចជា មានប្រព័ន្ធខ្យល់ចេញចូល រន្ធខ្យល់ និងរៀបដំបូលពីជាន់ជាដើម។ គួរដាក់ អ៊ីសូឡង់ការពារកម្តៅនៅក្រោមដំបូល ឬ នៅលើពិដាន ឬ ភ្ជាប់ទៅនឹងជម្រាលដំបូល វានឹងជួយកាត់បន្ថយកម្តៅចូលទៅក្នុងផ្ទះ។
ចាំបាច់ត្រូវមានគ្រោងដំបូលសមរម្យដើម្បីទ្រទ្រង់ទម្ងន់។ វាក៏ត្រូវការឧបករណ៍តំឡើងដែលមានគុណភាពខ្ពស់ វិធីសាស្ត្រប្រក់ត្រឹមត្រូវ ការប្រើប្រាស់ប្រភេទក្បឿងដែលមានប្រសិទ្ធភាព និងឧបករណ៍មួយចំនួនទៀត ដូចជាក្ដារបាំងចាបកុំឲ្យធ្វើសំបុកនៅក្នុងដំបូលដែលអាចបង្កសំឡេងរំខានដល់ការរស់នៅបាន ឬ ក្ដារបាំងសាច ដើម្បីការពារទឹកភ្លៀង។
ជាក់ស្តែង បច្ចុប្បន្ននៅកម្ពុជា មានតែក្រុមហ៊ុន SCG តែមួយគត់ ដែលផ្តល់នូវ បច្ចេកទេសតំឡើងដំបូល ពេញលេញ (SCG Roofing Solution) ទំនើបដាច់គេ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់កម្តៅ និងការជ្រាបទឹក មានខ្យល់ចេញចូលល្អ រឹងមាំជាប់ធន់យូរអង្វែង។
៤. ឥទ្ធិពលអាកាសធាតុមកលើដំបូល ៖ បើរស់នៅក្នុងតំបន់មានអាកាសធាតុក្តៅ អ្នកគួរតំឡើងសំឡីកែវការពារកំដៅ ដើម្បីជួយសន្សំការប្រើប្រាស់អគ្គិសនី និងធ្វើឲ្យដំបូលប្រើជាប់ធនបានយូរ។ ជម្រើសដំបូលត្រជាក់ នឹងអាចជួយកាត់បន្ថយកម្តៅ បាន ៧ ទៅ ៤ អង់ស្សាសេ។
ជ្រើសរើសតែផលិតផលល្អបំផុតដើម្បី ការរស់នៅកាន់តែប្រសើរ ។ សម្រាប់ព័ត៌មានលម្អិតពីផលិតផលសំណង់គុណភាពខ្ពស់ជាច្រើនប្រភេទផ្សេងទៀត សូមចូលទៅកាន់ វិបសាយ www.kh.scgbuildingmaterials.com៕
អត្ថបទទាក់ទង៖ ចំណេះដឹងចាំបាច់ ៥ ត្រូវច្បាស់មុនសម្រេចចិត្តសង់ផ្ទះឲ្យបានស្អាតរឹងមាំតកូនតចៅ