- 2019-07-12 09:15:37
- ព័ត៌មាន
មកស្គាល់ហាងកាហ្វេល្បីឈ្មោះ២០ឆ្នាំដែលនឹងវាយលុកទីផ្សារនៅកម្ពុជា
- 2019-07-12 09:15:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ហាងកាហ្វេល្បីឈ្មោះ២០ឆ្នាំដែលនឹងវាយលុកទីផ្សារនៅកម្ពុជា
ចន្លោះមិនឃើញ
OLDTOWN White Coffee ជាស្លាកសញ្ញាហាងកាហ្វេល្បីឈ្មោះប្រមាណជា២០ឆ្នាំមកហើយ។ ស្ថាបនាដំបូងនៅឆ្នាំ ១៩៩៩ មកទល់ពេលនេះ ចំនួនហាងកើនដល់ ២៤១ សាខាហើយនៅបណ្ដាប្រទេសជាច្រើនក្នុងអាស៊ាន និងប្រទេសធំៗផ្សេងទៀតដូចជាអូស្រ្តាលី និងចិនជាដើម។
គ្រាប់កាហ្វេគុណភាពខ្ពស់ដែលនាំចូលពីប្រទេសម៉ាឡេស៊ីរួមនឹងរូបមន្តឆុងកាហ្វេ-ស ពិសេសទើបធ្វើឲ្យក្លិន និងរសជាតិឈ្ងុយប្រហើរជាងកាហ្វេដទៃ។ ក្រៅពីនេះ នៅមានមុខម្ហូបរសជាតិដើមរបស់ប្រទេសម៉ាឡេស៊ីជាច្រើនដូចជា បាក់គុតតេ ណាស៊ីឡេម៉ាក់ អ៉ីប៉ូហ័រហ្វាន់ មី-ការី និងនំរ៉ូទីដ៏ល្បីល្បាញក្នុងវប្បធម៌ម៉ាឡេស៊ីទៀតផង។
នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩នេះ OLDTOWN White Coffee នឹងបើកសម្ពោធសាខាទី២ របស់ខ្លួននៅផ្សារទំនើបអូឡាំព្យា ជាន់ទី៤ បន្ទាប់ពីជោគជ័យនៅសាខាទី១ នៅឯផ្សារទំនើបអ៉ីអនម៉ល សែនសុខកាលពីខែមិថុនា ឆ្នាំ២០១៨។
ក្នុងឱកាសបើកសម្ពោធសាខាទី២ របស់ខ្លួននៅប្រទេសកម្ពុជា OLDTOWN White Coffee នឹងនាំមកនូវប្រូម៉ូសិនពិសេសទិញមួយថែមមួយនៅលើប្រភេទអាហារមួយចំនួនដែលពេញនិយម និងមានការផ្ដល់ជូនកាហ្វេ-ស ដោយឥតគិតថ្លៃសម្រាប់អតិថិជន ៣០នាក់ដំបូងពីថ្ងៃទី ១៤រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះទៀតផង។
ចង់សាករសជាតិដើមបំផុតនៃកាហ្វេ-សបែបប្រពៃណី កាហ្វេឆុងថ្មី V60 តេតារីក និងម្ហូបអាហារវប្បធម៌ម៉ាឡេស៊ី សូមណែនាំ OLDTOWN White Coffee ទាំងពីរសាខានៅផ្សារទំនើបអ៉ីអនម៉ល សែនសុខ និងសាខាថ្មីនៅផ្សារទំនើបអូឡាំព្យាជាន់ទី៤៕