• 2019-07-15 05:24:34
  • ព័ត៌មាន

ញ៉ាំ​អាហារ​​​​ឆ្ងាញ់ៗពី​ស្នាដៃ​ចុងភៅ​បរទេស Free Free ហើយ​បាន​រង្វាន់​យ៉ាង​ច្រើន​ទៀត

  • 2019-07-15 05:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ច្រើន​ប្រភេទមិន​ថា​អឺរ៉ុប​ និង​អាស៊ី ដែល​ចម្អិន​ដោយ​ចុងភៅ​មក​ពី​បរទេស​ ដឹង​តែ​ពេញ​ចិត្ត​តែ​ម្ដង។ រក​ឯណា​បាន​? មាន​ឱកាស​ញ៉ាំ​ម្ហូប​ប្លែកៗ​ស្ទីល​​បរទេស​​ដោយ​មិន​អស់​លុយ​ ហើយ​បាន​លេង​ហ្គេម​​យក​រង្វាន់​ជា​ច្រើន​ទៀត។

កម្មវិធី​​ពិសេស​នេះ​មាន​នៅ​ថ្ងៃ Open House ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ ២៧ កក្កដា ២០១៩ ចាប់​ពី​ម៉ោង ៩ព្រឹក-​២ រសៀល ​នៅ​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា (Academy of Culinary Arts Cambodia-ACAC)។ វា​ត្រូវ​បាន​រៀបចំឡើង​​សម្រាប់​​អ្នក​ស្នេហា​វិស័យ​ម្ហូប​អាហារ និង​មាន​បំណង​ចង់​រៀន​ធ្វើ​ម្ហូប។ ជាមួយគ្នា​នេះ​ សាលា​ក៏​មាន​កម្មវិធី​ពិសេសៗ​ជាច្រើន​ សម្រាប់​ទទួល​អ្នក​ដែល​បាន​ចូលរួម​ដូចជា៖

  • ញ៉ាំ​អាហារ​សម្រន់ បង្អែម និង ភេសជ្ជៈ គ្រប់​មុខដោយ​សេរី​ និង​ឥត​គិត​ថ្លៃ
  • ការប្រកួត​រចនា​លើ​នំ​ខេក​ចំពោះ​អ្នក​ឈ្នះ​​ និង​ទទួល​រង្វាន់​ជាទី​គាប់​ចិត្ត
  • លេង​ល្បែង​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន
  • ​ការ​ធ្វើ​បទ​បង្ហាញ ការ​ចែក​រំលែក​រាល់​ព័ត៌មាន​ទាំងអស់​របស់​វិទ្យាស្ថាន កម្មវិធី​សិក្សា និង​ការ​ផ្ដល់​ប្រឹក្សា​ផ្សេងៗ
  • ប្រូម៉ូសិន​ពិសេស​សម្រាប់​សិស្ស​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​ពី ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ក្នុង​កម្មវិធី នឹង​ទទួល​បាន​ឈុត​កាំបិត​របស់​ប្រទេស​ស្វីស​មួយ​ឈុត​ធំ។

​ច្រើន​សម្បូរ​បែប​ដូចនេះ​ហើយ កុំ​ភ្លេច​បបួល​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ដើម្បី​ទទួលទាន​នៅ​ម្ហូប​អាហារ​ឆ្ងាញ់​ៗ ព្រម​ទាំង​ស្វែង​យល់​ពី​អាហារ​អឺរ៉ុប និង​អាស៊ី។ ​ចូល​រួម​កម្មវិធី​ Open House ​របស់ ACAC ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ពី​គ្រូ​ជំនាញ និង​ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ថា​ខ្លួន​ពិតជា​ចូលចិត្ត​ខាង​ម្ហូប​អាហារ។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចង់​កក់​កន្លែង អាច​ទាក់ទង​តាម​ទូរស័ព្ទ លេខ 011 767 136/ 023 922 226/227 ផេកហ្វេសប៊ុក Academy of Culinary Arts Cambodia ទី​តាំង​ផ្ទាល់​អគារ​លេខ ២៣ ផ្លូវ​លេខ ១៣៦ សង្កាត់​វាលវង់ ខណ្ឌ ៧មករា​រាជធានី​ភ្នំពេញ (ផ្លូវ​ទឹក​រាំ​ផ្កា​រាំ ក្រោយ​សាលា​ជ័យ​ថា​វី​បាក់​ទូក)៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់