• 2019-07-26 00:30:00
  • ចរាចរណ៍

ស្រឡាញ់ជីវិត! អ្នកបើក​បរទាំងឡាយមិនគួរធ្វើទង្វើ​គ្រោះ​ថ្នាក់​ប្រាំមួយ​យ៉ាងនេះ

  • 2019-07-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ថ្នាក់​ចរាចរណ៍​កំពុង​បង្កជា​កង្វល់​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ មិនថានៅ​កម្ពុជា​ ឬនៅ​ប្រ​ទេស​ដទៃ​ឡើង។ នៅ​សហរដ្ឋអាមេរិក​ គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​កក្តា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​​ជាងគេ​ក្នុង​ចំណោម​កត្តា​ផ្សេងទៀត​ ដែល​អាច​មានអ្នកស្លាប់​រហូត​ដល់​៣៥ ០០០​នាក់​ក្នុង​មួយ​ឆ្នាំ។ នេះបើតាម​ការ​ដកស្រង់​ទិន្ន័យ​របស់​វែបសាយ Road and Track ពី​ស្ថាប័ន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​មួយ​របស់អាមេរិក។

បើតាម​ការ​ចុះ​ផ្សាយ​របស់​វែប​សាយ​ចរាចរណ៍​មួយ​មាន​ឈ្មោះថា​Road and Track យ៉ាង​ហោច​ណាស់​មាន​ទង្វើ​ប្រាំមួយ​យ៉ាង​ គ្រោះថ្នាក់​បំផុត​​ដែល​អ្នក​បើក​បរ​មួយ​ចំនួន​បាននឹង​កំពុង​ធ្វើ​។

១. ការ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង៖ ​គ្រឿង​ស្រវឹងកាត់​បន្ថយ​សមត្ថភាព​​អ្នកបើក​ក្នងការ​គ្រប់គ្រង​ស្ថានការណ៍ពេល​ធ្វើ​ចរាចរណ៍ ជាពិសេស​មាន​ប្រតិកម្ម​យឺត​នៅពេល​ជួប​ហេតុការណ៍​ណាមួយ។​​

២. បើក​បរ​ក្នុង​ស្ថាន​ភាព​ងងុយ៖ មិន​ខុសពី​បើក​បរ​ក្នងុ​ស្ថាន​ភាព​ស្រវឹងដែរ ពេល​ងងុយ​នឹង​ធ្វើ​ឲ្យ​អ្នកបើក​បរ​មាន​ប្រតិកម្្មយឺតពេល​ជួប​ហេតការណ៍​ណាមួយ ឬមិន​អាច​ធ្វើ​អ្វីបានទាល់តែសោះ​ពេល​បំរុង​នឹង​បុក​ឬប៉ះទង្គិចគ្នា។

៣. បើក​បរ​លើសល្បឿនកំណត់៖ ការ​សិក្សា​មួយ​បង្ហាញ​ថា​ការ​បើក​បរ​លើស​ល្បឿន​កំណត់​ជា​កត្តា​ធំទីពីរ​ធ្វើឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​ បន្ទាប់ពី​ការបើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង។ ការ​បើក​បរ​កាន់តែ​លឿន​ ឱកាស​ក្នុង​ការ​ប៉ះទង្កិច ឬបុក​ក៏កាន់តែ​ខ្ពស់​។​

៤. ប្រើទូរស័ព្ទនៅ​ពេល​បើក​បរ៖ ការ​ផ្ញើសារ ឬលើកទទួលទូរស័ព្ទ​នៅ​ពេល​បើក​បរ​ បាន​រំខាន​ដល់​ការ​បើប​បរ​ ដែល​ចំណុចនេះ​បាន ធ្វើឲ្យ​ភ្នែក​របស់​អ្នក​បើក​បរបែរចេញ​ពី​ផ្លូវ និង​មិន​បាន​ឃើញ​យាន​នៅ​ខាង​មុខ​មាន​ការ​ប្រែប្រួល​ចលនា​បែបណា​ ដែលអាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​។

៥. ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​ពេល​អាកាសធាតុ​មិន​ល្អ៖ ពេល​អាកាសធាតុ​មិន​ល្អ​ដូចជាមានភ្លៀង​អ្នកបើក​បរ​ត្រូវ​បន្ថយ​ល្បឿន​ ដើម្បីជៀសវាងគ្រោះថ្នាក់។ អ្នកបើក​បរខ្លះមិនធ្វើដូចនេះទេ គឺនៅតែ​បើក​បរក្នុង​ល្បឿន​លឿន​ ហើយងាយនឹង​បង្កគ្រោះថ្នាក់​ដោយសារ​ផ្លូវ​រអិល។​

៦.​ ការ​បើក​បរ​មិនពាក់​ខ្សែក្រវ៉ាត់សុវត្ថិភាព​៖ ការ​សិក្សា​មួយ​នៅ​អាមេរិក​រកឃើញ​ថា​ខ្សែក្រវ៉ាត់​សុវត្ថិភាព​បានជួយ​សង្គ្រោះជីវិត​អ្នកក្នុងរថយន្ត​៧៥ ០០០​នាក់​ចន្លោះពី​ឆ្នាំ២០០៤ ដល់​ឆ្នាំ​២០០៨​ ពេល​មានគ្រោះថ្នាក់​ចរាចរណ៍។​ ​ពោង​សុវត្ថិភាព​មិន​អាចជួយ​សង្គ្រោះ​អ្នក​ក្នុង​រថយន្ត​បាន​ពេញ​លេញ​នោះទេ​បើ​អ្នក​ទាំងនោះ​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព៕

អត្ថបទ៖ ទូច សុខា

មតិយោបល់