• 2019-07-27 00:05:00
  • សេដ្ឋកិច្ច

បុរស​ម្នាក់​នេះ អាច​បង្កើត​ទីធ្លា​ផ្ទះ​ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​សមុទ្រ

  • 2019-07-27 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Eric White បាន​បង្កើត​​មុខ​របរ​​មួយ​ដោយ​ទទួល​សាង​និង​កែច្នៃ​ទីធ្លា​ផ្ទះ​នានា​ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​សមុទ្រ។

White គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​សាងសង់ Zydeco Construction ដែល​មាន​មូលដ្ឋាន​នៅ​ម៉ូអេប៉ា ភាគ​ខាង​ជើង​ប្រទេស​បារាំង បាន​ប្រាប់​ USA Today ថា​​លោក​ចង់​បង្កើត​មុខ​របរ​មួយ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​មិន​ធ្វើ ហើយ​វា​ជា​អ្វី​ដែល​អតិថិជន​ធូរធារ​មួយ​ចំនួន​មាន​តម្រូវ​ការ។

តាម​ការ​ប៉ាន់​ស្មាន តម្លៃ​នៃ​ការ​សាងសង់​សមុទ្រ​ក្នុង​បរិវេណ​ផ្ទះ​មួយ​ត្រូវ​ចំណាយ​ប្រហាក់ប្រហែល​នឹង​អាង​ទឹក​មួយ​ដែរ ពោល​គឺ​​​ត្រូវ​ចាយ​អស់​ខ្ទង់ ២០,០០០ ដុល្លារ។

White ថា​មូលហេតុ​ដែល​លោក​​ចង់​បង្កើត​មុខ​របរ​នេះ ពីព្រោះ​កាល​ពី​កុមារភាព​លោក​ធ្លាប់​ដេក​តាម​ចិញ្ចើម​ផ្លូវ​អស់​៨​ខែ កាល​ពី​អាយុ​១៥​ឆ្នាំ ពីព្រោះ​តែ​លោក​បោះបង់​ចោល​សាលា​នៅ​ថ្នាក់​ទី​៩ ប៉ុន្តែ​ជំនាញ​អាន​របស់​លោក​​បាន​ត្រឹម​កម្រិត​ថ្នាក់​ទី​២​ប៉ុណ្ណោះ។

សំណាង​ល្អ ក្រោយ​ផ្លាស់ប្តូរ​ការងារ​ប៉ុន្មាន​កន្លែង លោក​បាន​ក្លាយ​ទៅ​ជា​ប្រធាន​ក្រុម​​នៅ​ក្រុមហ៊ុន​សាងសង់ និង ទីបំផុត​លោក​ក៏​មក​បើក​អាជីវកម្ម​សំណង់​ឆ្នេរ​​សមុទ្រ​ដោយ​ខ្លួន​ឯង ដែល​ជា​មុខ​របរ​ក្នុង​ក្តីសុបិន​ដែល​លោក​ចង់​ឲ្យ​មនុស្ស​មាន​លំនៅឋាន​ដ៏​ស្រស់ស្រាយ និង មាន​ក្តីសុខ៕

អាន៖ ​ប៊ូតាន់​​ប្រទេស​ស្រស់​ស្អាត​បំផុត ​គួរ​ទៅ​​ទស្សនា​ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត

អាន៖ មក​ស្គាល់​ភ្នំ​ហួសាន​ កន្លែង​ឡើង​ភ្នំ​ដ៏​គ្រោះថ្នាក់​បំផុត តែ​ទេសភាព​ស្អាត​ដូច​ឋានសួគ៌

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់