• 2019-08-03 09:47:00
  • សេដ្ឋកិច្ច

ប្រទេស​​​១០ ​ដែល​មាន​ប្រលានយន្តហោះ​ច្រើន​បំផុត

  • 2019-08-03 09:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Value Walk មាន​ប្រលានយន្តហោះ​ប្រមាណ ៤០,០០០ កន្លែង​ (សរុប​ទាំង​​អាកាសយានដ្ឋាន​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ) នៅ​លើ​ផែនដី​យើងនេះ។

ហើយ​បើ​យោង​តាម​ CIA World Factbook សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​មាន​ប្រលានយន្តហោះ​ច្រើន​បំផុត​រហូត​ដល់​ទៅ​ជាង ១៣,០០០ កន្លែង​ (ប្រលានយន្តហោះ​ក្នុង​និង​ក្រៅ​ស្រុក)៖

១ សហរដ្ឋអាមេរិក ប្រលានយន្តហោះ ​សរុប ១៣,៥១៣ កន្លែង

២ ប្រេស៊ីល ប្រលានយន្តហោះ ​សរុប ៤,០៩៣ កន្លែង

៣ ម៉ិកស៊ិក ប្រលានយន្តហោះ​ សរុប ១,៧១៤ កន្លែង

៤ កាណាដា ប្រលានយន្តហោះ ​សរុប ១,៤៦៧ កន្លែង

៥ រុស្ស៊ី ប្រលានយន្តហោះ​ សរុប ១,២១៨ កន្លែង

៦ អាហ្សង់ទីន ប្រលានយន្តហោះ​ សរុប ១,១៣៨ កន្លែង

៧ បូលីវី ប្រលានយន្តហោះ​ សរុប ៨៥៥ កន្លែង

​​៨ កូឡុំប៊ី ប្រលានយន្តហោះ ​សរុប ៨៣៦ កន្លែង

៩ ប៉ារ៉ាហ្គាយ ប្រលានយន្តហោះ​ សរុប ៧៩៩ កន្លែង

១០ ឥណ្ឌូណេស៊ី ប្រលានយន្តហោះ​ សរុប ៦៧៣ កន្លែង

រីឯ​ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ចំនួន​១០​ដែល​មាន​ចំនួន​ប្រលានយន្តហោះ​​អន្តរជាតិ​ច្រើន​បំផុត។ សហរដ្ឋអាមេរិក និង ឥណ្ឌូណេស៊ី​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​នេះ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដែល​មាន​ប្រលានយន្តហោះ​ច្រើន​បំផុត មិន ប្រាកដ​ថា​មាន​​ប្រលានយន្តហោះ​​អន្តរជាតិ​ច្រើន​បំផុត​ឡើយ។

១ សហរដ្ឋអាមេរិក ប្រលានយន្តហោះ ​អន្តរជាតិ ចំនួន ១០២

២ រុស្ស៊ី ប្រលានយន្តហោះ ​អន្តរជាតិ ចំនួន ៦៧

៣ ចិន ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ៦៥

៤ ម៉ិកស៊ិក ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ៣៦

៥ បារាំង ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ៣៤

៦ ឥណ្ឌា ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ៣០

៧ អ៊ីតាលី ប្រលានយន្តហោះ ​អន្តរជាតិ ចំនួន ២៩

៨ អេស្ប៉ាញ ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ២៩

៩ ប្រេស៊ីល ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ២៣

១០ ឥណ្ឌូណេស៊ី ប្រលានយន្តហោះ​ អន្តរជាតិ ចំនួន ២៣

អាន៖ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត

ប្រភព៖ valuewalk ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់