- 2019-08-07 09:28:36
- ព័ត៌មាន
ស្លាកយីហោ ភោជនីយដ្ឋាន ទ្វារមាស ត្រូវបានរុះរើហើយ
- 2019-08-07 09:28:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាកយីហោ ភោជនីយដ្ឋាន ទ្វារមាស ត្រូវបានរុះរើហើយ
ចន្លោះមិនឃើញ
នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរវប្បធម៌ មន្ទីរព័ត៌មាន បានចុះរុះរើ ស្លាកយីហោ ភោជនីយដ្ឋាន ទ្វារមាស ស្ថិតនៅក្រោយការ៉ាស់សាំង តូតាល់ ស្ថិតក្នុងសង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលក្រុងព្រះសីហនុ ប្រាប់ឲ្យដឹង។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន បានប្រាប់ Sabay ថា «យើងបានអប់រំដល់ម្ចាស់ហាង និងបានតម្រូវឲ្យម្ចាស់ហាងធ្វើការស្នើសុំលើកផ្លាកសារថ្មី នៅការិយាល័យច្រកចេញចូលតែមួយ»។
ឆ្លើយតបនឹងសំណួរ ដែលបានចោទសួរថា តើសមត្ថកិច្ចចុះបង្ក្រាប ឬតម្រូវឲ្យមានការរុះរើយីហោនេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីបណ្ដាញសង្គម ឬយ៉ាងណា? មិនមែនទេ! មែនទែនទៅ សមត្ថកិច្ចបានធ្វើកិច្ចការនេះជាប្រចាំ ប៉ុន្ដែរឿងខ្លះមហាជនមិនសូវចាប់អារម្មណ៍ ប៉ុន្ដែអត្ថន័យផ្លាកយីហោមួយចំនួនធ្វើឲ្យប៉ះពាល់ខ្លាំង ឬប្រើពាក្យមិនគួរសមដល់វប្បធម៌ ឬមានចេតនា បញ្ឈិតបញ្ឈៀងន័យផ្លូវភេទ មានការប្រតិកម្ម ទើបមានការល្បីខ្លាំងនៅក្នុងបណ្ដាញសង្គម។ និយាយជារួម សមត្ថកិច្ចធ្វើកិច្ចការនេះរហូតមក គឺមិនបណ្ដែតបណ្ដោយនោះទេ។ នេះជាការឆ្លើយតបរបស់ លោក លឹម ភត្រី៕