• 2019-08-10 08:58:25
  • ព័ត៌មាន

ភាព​ខុស​គ្នា​​រវាង​ការ​សង់​ផ្ទះ​ខ្លួន​ឯង និង​ទិញ​ផ្ទះ​សង់​ស្រាប់ មួយ​ណា​ល្អ​ជាងសម្រាប់អ្នក?

  • 2019-08-10 08:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណួរ​នេះ​ពេញ​និយម​បំផុត​ហើយ​សម្រាប់​អ្នក​ដែល​ចង់​មាន​​​​ផ្ទះ​ជា​របស់​ខ្លួន​ឯង​មិន​ថា​ទិញ​ផ្ទះ​ស្រាប់​ឬ​សង់​ផ្ទះ​ដោយ​​ខ្លួន​ឯង​នោះ​ទេ​ ប៉ុន្តែ​សុទ្ធ​តែ​មាន​ចំណុច​ល្អ​ និង​មិន​ល្អ​រៀង​ៗ​ខ្លួន​ ។ បើ​អ្នក​កំពុង​រារែក​ថា​ តើ​សម្រេច​ចិត្ត​បែបណា​ទើប​ល្អ​ តោះ!​ ងាក​មក​មើល​ចំណុច​សំខាន់​មួយ​ចំនួន​ ដែល​ Sabay​ បាន​ដក​ស្រង់​ចេញ​ពី​វិបសាយ​ឯកទេស​សំណង់​ SCG​ ដើម្បី​ពិចារណា​ថ្លឹង​ថ្លែង​ទាំង​អស់​គ្នា។​

១. ខ្ទង់​ចំណាយ ៖​

បើ​យក​តម្លៃ​មក​ប្រៀប​ធៀប​គ្នា​ អ្នក​មិន​អាច​សន្និដ្ឋាន​ថា ​ទិញ​ផ្ទះ​ស្រាប់​ ឬ​ធ្វើ​​ដោយ​ខ្លួន​ឯង​បែប​ណា​ចំណេញ​​ជាង​នោះ​ទេ​។ ករណី​សង់​ផ្ទះ​ថ្មី​ដោយ​ខ្លួន​ឯង​ តម្លៃ​ផ្ទះ​អាស្រ័យ​លើ​គុណភាព​សម្ភារៈ​សំណង់​ តម្លៃ​ដី ជា​ដើម​។ តែ​ការ​ទិញ​ផ្ទះ​ស្រាប់​ក្នុង​បុរី អ្នក​អាច​កំណត់​ការ​ចំណាយ​បាន​ងាយ​ស្រួល​ជាង ពី​ព្រោះ​ខាង​បុរី ​គេ​គិត​តម្លៃ​ផ្ទះ​ដែល​រួមបញ្ចូល​ទាំង​​តម្លៃ​ដី តម្លៃ​សាង​សង់​ និង​តម្លៃ​រត់​ការ​ឯកសារ​ផ្សេងៗ ប៉ុន្តែ​មិន​រាប់​បញ្ចូល​តម្លៃ​គ្រឿង​សង្ហារិម​ទេ។

ចំពោះ​ការ​សង់​ផ្ទះ​ថ្មី​ដោយ​ខ្លួន​ឯង អ្នក​អាច​ប្រឈម​នឹង​ការ​ខ្វះ​ខាត​លុយ​កាក់​បន្ថែម​ ក្នុង​ករណី​បើ​មាន​ការ​កែ​កុន​ ការ​ខូច​ខាត​ ឬ​ការ​ពន្យារ​ពេល​សាង​សង់​អ្វី​មួយ​កើត​ឡើង​ជា​យ​ថា​ហេតុ។ យ៉ាង​ណា​បើ​អ្នក​មាន​លុយ​បម្រុង​សម្រាប់​បង្វិល​ច្រើន​ហើយ ការ​សង់​ផ្ទះ​ថ្មី​ដោយ​ខ្លួន​ឯង​ក៏​គ្មាន​អ្វី​​គួរ​ឲ្យ​បារម្ភ​ដែរ។

២. ចំណង់​ចំណូល​ចិត្ត ៖

ធម្មតា​ទេ​ការ​សង់​ផ្ទះ​ថ្មី​ដោយ​ខ្លួន​ឯង ​អ្នក​​​អាច​រើស​​អ្វី​ៗ​​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​​តាម​ការ​ស្រលាញ់​របស់​ខ្លួន ដូច​ជា​ ​ទី​តាំង​ដី​ ​ម៉ូដ​ផ្ទះ​ ​សម្ភារ​សំណង់​គុណភាព​ល្អ​ៗ ជាដើម។ ដូច្នេះ​​ទើប​​ធ្វើ​ឲ្យ​អ្នក​សង់​ផ្ទះ​ខ្លួន​ឯង​​មាន​មនោសញ្ចេតនា​ជាប់​ដិត​ដាម​ខ្លាំង​ជា​មួយ​ផ្ទះ​ ជា​ជាង​អ្នក​ទិញ​ផ្ទះ​នៅ​ស្រាប់​។ សម្រាប់​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​រឿង​ចង់​បាន​​ផ្ទះ​ស្អាត​ៗ​ ឬ​ លេង​ម៉ូដ​ប្លែក​ៗ​ទេ ​ការ​ទិញ​ផ្ទះ​សង់​ស្រាប់​ក្នុង​បុរី​​ជា​ជម្រើស​ល្អ​ ប៉ុន្តែ​​ត្រូវ​តែ​ពិនិត្យ​ឲ្យ​ម៉ត់ចត់​ថា​ គេ​បាន​ប្រើ​សម្ភារៈ​សំណង់​ទំនើប​មាន​គុណភាព​ល្អ​ដែរ​ឬ​យ៉ាង​ណា។

៣.​ដំណាក់​កាល​សាងសង់​ផ្ទះ និង​ ពេលវេលា ៖​

ការ​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង អ្នក​​​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ជាង​ទិញ​គេ​ស្រាប់​ ពី​ព្រោះ​ក្រៅ​ពី​ការ​រើស​ម៉ូដ​ផ្ទះ​ហើយ​ នៅ​មាន​ការ​សុំ​ច្បាប់​អនុញ្ញាត​សាងសង់ ថែមទាំងត្រូវ​មាន​ពេល​​ពិនិត្យតាមដាននិងកំណត់ពេលវេលា​ការ​សាង​សង់​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​។ រឹត​តែ​ចាំ​បាច់​ទៀត​នោះ​ អ្នក​​គួរ​​មាន​ចំណេះ​ដឹង​អំពី​ការ​សាង​សង់​ខ្លះ​ៗ​ដែរ​ បើ​មិន​អ៊ីចឹង​ទេ​ ត្រូវ​មាន​អ្នក​ស្គាល់​ដែល​គេ​ដឹង​ និង​អាច​ជួយ​ពិគ្រោះ​យោបល់​បាន។

ទន្ទឹម​នឹង​​នេះ​ ការ​រើស​អ្នក​ម៉ៅការ​ល្អ​ជា​រឿង​សំខាន់​​ដែល​​អាច​ឲ្យ​​អ្នក​គេង​លក់​ស្រួល​មិន​បារម្ភ​ពី​បញ្ហា​ធ្វេស​ប្រហែស​ ឬ​​លួច​បន្លំ​មុខ​ក្រោយ​​ជា​ដើម។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​អ្នក​ទិញ​ផ្ទះ​សង់​ស្រាប់​ក្នុង​បុរី​មិន​បាច់​ខ្វល់​រឿង​ឈឺ​ក្បាល​អស់​នោះ​ទេ​ គ្រាន់​តែ​ផ្ដោត​សំខាន់​​លើ​ការ​ធ្វើ​​កិច្ច​សន្យា​ទិញ​លក់ ​និង​ធានា​រ៉ាប់​រង​ក្រោយ​ការ​ទិញ​លក់​ចំពោះ​បុរី​​នោះ។

៤.​ទីតាំង និង​បរិយាកាស​ជុំវិញ​ផ្ទះ ៖

អ្នក​ធ្វើ​ផ្ទះ​ខ្លួន​ឯង​រាង​ឡូយ​ត្រង់​ថា​ ​ចង់​ធ្វើ​នៅ​ឯណា​ក៏​បាន ​ហើយ​បើ​មាន​ដី​ចំ​កន្លែង​ត្រូវ​ចិត្ត​ទៀត​នោះ​រឹត​តែ​កាលីប។ ឯ​អ្នក​ទិញ​ផ្ទះ​ស្រាប់​វិញ ​ឥលូវ​បុរី​ថ្មី​ៗ​​ភាគ​ច្រើន​នៅ​ជាយ​ក្រុង​បន្តិច។ បើ​ទិញ​ជិត​​ៗ​​ក្រុង​វិញ​ តម្លៃ​មិន​បាច់​និយាយ​​ទេ​ គ្រាន់​តែ​ឮ​តម្លៃ​ដី​គម្រោង​ចង់​ដាច់​ផ្ងារ​។​ ផ្ទះ​បុរី​ដឹង​តែ​មាន​សួន​សាធារណៈ​ អាង​ហែល​ទឹក​រួម​ទាំង​ការ​ចាត់​ការ​សំរាម ​លូ​ទឹក​ស្អុយ​​ជា​ដើម​​មិន​បាច់​បារម្ភ​ទេ ​គេ​ច្រើន​តែ​មាន​ម៉ា​កំផ្លេ​រួច​ជា​ស្រេច​ហើយ។ តែ​កុំ​ភ្លេច​ថា ​ការ​បង់​លុយ​សម្រាប់​ស្នាក់​ការ​កណ្ដាល​ប្រចាំ​ខែ​ក៏​មិន​តិច​ដែរ​។

និយាយ​ពី​​ការ​សង់ផ្ទះ​ថ្មី​ខ្លួន​ឯង​វិញ ​បើ​សង់​នៅ​ដី​វាល​អាច​ត្រូវ​បារម្ភ​រឿង​ថ្ងៃ​មុខ​បន្តិច​ ពី​ព្រោះ​អ្នក​​មិន​​អាច​​ដឹង​ថា ​ថ្ងៃ​មុខ​ទៅ​ដី​ជិត​ៗ​​មាន​​គេ​ធ្វើ​អ្វី​ខ្លះ​ទេ។ ​បើ​សិន​ គេ​បើក​ហាង​ជួស​ជុល​រថយន្ត​ ឬ​ហាង​ស៊ី​ផឹក​ពេល​​យប់​​ជា​ដើម​ ​​អាច​នឹង​ប៉ះ​ពាល់​​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​​របស់​អ្នក​​ខ្លះ​ដែរ ​ព្រោះ​ជា​រឿង​​ពិបាក​គ្រប់គ្រង។

៥. សុវត្ថិភាព ៖​

ផ្ទះ​ក្នុង​បុរី​​ភាគ​ច្រើន​មាន​សន្តិសុខ​យាម​ការពារ​ត្រឹមត្រូវ​ និង​មាន​កាមេរ៉ា​សុវត្ថិភាព​ម៉ាចប់​។ ឯ​ការ​​រស់​នៅ​ក្នុង​ផ្ទះ​ដែល​សាង​​សង់​​​ផ្ទាល់​ខ្លួន​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​​ដោយ​ខ្លួន​ឯង​។

៦.​គុណ​ភាព​និង​អាយុ​កាល ៖

ចង់​បាន​ផ្ទះ​ល្អ​រឹងមាំ ​បើ​ទិញ​បុរី​ស្រាប់​ទាល់​តែ​ច្បាស់​ក្នុង​ចិត្ត​ថា ​គេ​ប្រើ​សម្ភារៈ​សំណង់​ល្អ​ ឬ​អត់ ពី​ព្រោះ​សំណង់​ផ្ទះ​គង់វង្ស​បាន​យូរ​អង្វែង​មិន​មែន​អាស្រ័យ​លើ​ ​ជាង​ជំនាញ​​មួយ​មុខ​ទេ។ សម្ភារៈ​សំណង់​គុណភាព​ខ្ពស់​ពិត​ជា​សំខាន់​មិន​ចាញ់​ជាង​ល្អ​ដែរ។ ដូច្នេះ​លោក​អ្នក​គួរ​ជ្រើសរើស​តែ​បុរី​ណា​ដែល​សាងសង់​ពី​សម្ភារ​សំណង់​ដែល​មាន​គុណភាព​ខ្ពស់​ ជា​ផលិតផល​នាំចូល​ឬ​ផលិត​ផល​ក្នុង​ស្រុក​ដែល​មាន​ការ​ទទួល​ស្គាល់​លំដាប់​អន្តរជាតិ។​

សម្រាប់​អ្នក​សង់​ផ្ទះ​ថ្មី​ខ្លួន​ឯង​គួរ​​ផ្ដោត​ជ្រើស​រើស​ប្រើ​តែ​សម្ភារៈ​សំណង់​​ដែល​មាន​គុណភាព​ល្អ​បំផុត អាច​​ធានា​ទំនុក​ចិត្ត​បាន ដែល​​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ខ្លួន​ឯង​រស់នៅ​ មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​កក់ក្តៅ សំខាន់រវល់​សាង​សង់​ម្តង រស់​នៅ​ត​កូន​ត​ចៅ​ជាច្រើន​ជំនាន់​តែ​ម្តង ដូចជា​ប្រើ​ប្រាស់​ស៊ីម៉ងត៍ អេស ស៊ីជី ជា​ដើម។ តាមរយៈ​បទ​ពិសោធន៍​ជាង​១០០​ឆ្នាំ ក្នុង​វិស័យ​សំណង់ អេស​ ស៊ី ជី​ ទទួល​បាន​ពានរង្វាន់​ជាច្រើន​លើ​គុណ​ភាព ដែល​បាន​អនុម័ត​តាម​ស្តង់​ដារ​អន្តរជាតិ ថា​ពិត​ជា​ស៊ីម៉ងត៍​​ខ្លាំង​ ជាប់​ធន​ រឹង​មាំ​ល្អ ពិសេស​សម្រាប់​ការ​ចាក់​គ្រឹះ​ផ្ទះ។

ក្រុមហ៊ុន​ អេស ស៊ី​ ជី តែង​សិក្សា​ពី​តម្រូវ​ការ​ម្ចាស់​ផ្ទះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​យក​​មក​បន្ត​​​អភិវឌ្ឍ​ផលិតផល​ថ្មី​ជាច្រើន​ក្នុង​វិស័យ​សំណង់ ដែល​ផ្ដោត​លើ​គោល​ការណ៍ ជាប់​ធន រឹង​មាំ​​យូរ​អង្វែង និង​ធានា​ផាសុកភាព​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ ដូចជា ផលិតផល​ ស្មាត​បត ស្មាត​វូដ ឥដ្ឋ ការ៉ូ ក្បឿង​ប្រក់​ដំបូល បច្ចេកទេស​តំឡើង​​ទំនើបៗ ជាច្រើន​ទៀត។

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​ផលិតផល​សំណង់​ធានា​គុណភាព​ជាច្រើន​មុខ និង​ច្រើន​ជម្រើស របស់​ អេស​ ស៊ី​ ជី​ សូម​ ចូល​ទៅ​វិបសាយ www.scgbuildingmaterials.com

អត្ថបទ៖ Sokchea Heng

មតិយោបល់