- 2019-08-12 07:47:00
- ព័ត៌មាន
មកដឹង តម្លៃម្ហូបអាហារនៅភោជនីយដ្ឋានក្រោមទឹក ដ៏ប្រណីតបំផុតនៅម៉ាល់ឌីវ
- 2019-08-12 07:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង តម្លៃម្ហូបអាហារនៅភោជនីយដ្ឋានក្រោមទឹក ដ៏ប្រណីតបំផុតនៅម៉ាល់ឌីវ
ចន្លោះមិនឃើញ
Ithaa Undersea Restaurant គឺជាឈ្មោះនៃភោជនីយដ្ឋានក្រោមទឹកដ៏ប្រណីតបំផុតនៅកោះម៉ាល់ឌីវដែលផ្ដល់ទស្សនីយភាពប្លែកភ្នែកសម្រាប់ភ្ញៀវដែលអញ្ជើញមកទទួលទានអាហារ។
ស្ថិតនៅជម្រៅជិត ៥ម៉ែត្រក្រោមបាតសមុទ្រ ភោជនីយដ្ឋាននេះត្រូវបានបើកទ្វារដំបូងកាលពីឆ្នាំ ២០០៥ ហើយទទួលភាពល្បីល្បាញជាភោជនីយដ្ឋានធ្វើពីកញ្ចក់ក្រោមទឹកដំបូងគេបង្អស់ក្នុងពិភពលោក។ ការសាងសង់ បានចំណាយទឹកប្រាក់ប្រមាណជា ៥លានដុល្លារដោយគ្រោងទាំងមូលត្រូវបានផលិតក្នុងប្រទេសសិង្ហបុរី។ ចំពោះតម្លៃម្ហូបអាហារនៅទីនោះវិញ មានចាប់ពី ១២០ដុល្លារឡើងទៅសម្រាប់អាហារថ្ងៃត្រង់។
យ៉ាងណាមិញ ភោជនីយដ្ឋាននេះអាចទទួលភ្ញៀវបានត្រឹម ១៤នាក់ប៉ុណ្ណោះក្នុងមួយពេល ដូច្នេះសម្រាប់អ្នកដែលចង់ទៅពិសាអាហារនៅទីនោះ ត្រូវធ្វើការកក់ទុកជាមុនសិន៕