• 2019-08-13 03:07:24
  • ព័ត៌មាន

ហួសចិត្ត! ប្រធានាធិបតីប្រេស៊ីល ប្រាប់ឲ្យពលរដ្ឋបន្ទោរបង់ពីរថ្ងៃម្ដងបានហើយ ព្រោះហេតុផល១

  • 2019-08-13 03:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតីប្រេស៊ីល​លោក Jair Bolsonaro បាន​ប្រកាស​ឲ្យ​ប្រជាជន​ទាំង​អស់​ក្នុង​ប្រទេស​គួរ​តែ​បន្ទោរ​ម្ដង​បាន​ហើយ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ដើម្បី​ជួយ​បរិស្ថាន។

ឆ្លើយ​តប​ទៅ​កាន់​សំណួរ​របស់​អ្នក​កាសែត ដែល​ចោទ​សួរ​​ថា​ "តើ​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន, កាត់​បន្ថយ​ការ​អត់​ឃ្លាន និង​ជួយ​ថែ​រក្សា​បរិស្ថាន?" ប្រធានាធិបតី​រូប​នេះ​ថ្លែង​ឲ្យ​ដឹង​ថា "វា​ល្មម​គ្រប់គ្រាន់​ហើយ​ដែល​ពលរដ្ឋ​នាំ​គ្នា​ញ៉ាំ​តិច​ជាង​មុន។ បើ​និយាយ​ពី​ការ​បំពុល​បរិស្ថាន ពលរដ្ឋ​គួរ​តែ​បន្ទោរ​បង់​ពីរ​ថ្ងៃ​ម្ដង​បាន​ហើយ វា​នឹង​ល្អ​ប្រសើរ​សម្រាប់​ពិភពលោក។” ការ​លើក​ឡើង​របស់​លោក Bolsonaro ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​រិះគន់​ខ្លាំង​ៗ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​អាម៉ាហ្សូន​ដែល​របាយការណ៍​ផ្លូវ​ការ​បង្ហាញ​ថា​មាន​ការ​កើន​ឡើង​ខ្លាំង។

គួរ​ឲ្យ​ដឹង​ដែរ​ថា អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្រោយ​ពេល​ដែល​មាន​ការ​បាត់​បង់​ព្រៃ​អាម៉ាហ្សូន​យ៉ាង​ច្រើន​លើស​លប់​ក្នុង​រយៈ​ពេល ១​ទសវត្ស​ចុង​ក្រោយ​នេះ ដោយ​ការ​កាប់​ព្រៃ​ឈើ​កើនឡើង ៨៨% ​ក្នុង​ខែ​មិថុនា​បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់