• 2019-08-14 00:10:46
  • ព័ត៌មាន

យន្តហោះ​របស់​កាតាអ៊ែវ៉េ ចុះចតជាលើកដំបូងនៅរដ្ឋធានីដ៏​ស្រស់ស្អាតរបស់​​ប្រទេសព័រទុយហ្កាល់

  • 2019-08-14 00:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះហើរ​ដឹកអ្នកដំណើរ​ជាលើកដំបូង​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាតាអ៊ែរវ៉េ (Qatar Airways) ទៅកាន់​រដ្ឋធានី​លីសបោន (Lisbon) ប្រទេស​ព័រទុយហ្កាល់ បានធ្វើការ​ចុះចត​នៅ​ព្រលាន​យន្តហោះ​លីសបោន កាលពី​ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៩។ ការហោះហើរ តាមជើងហោះហើរលេខ QR343 ដោយយន្ដហោះ​ប្រភេទ Boeing 787 Dreamliner នោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

ការ​ចុះចត​របស់​ជើងហោះហើរ QR343 បានទទួល​ការ​ស្វាគមន៍ នៅ​ព្រលាន​យន្តហោះ​លីសបោន

សូមបញ្ជាក់ថា នេះ​គឺជា​ការ​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស តាម​បណ្ដាល​សហគមន៍​អឺរ៉ុប របស់​ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េ។

លីសបោន ជាទីក្រុងមួយក្នុង​ប្រទេស​ព័រទុយហ្កាល់ និងជា​រដ្ឋធានី​ភាគខាងលិច​បំផុត​នៃអឺរ៉ុប ដែលមាន​ទីតាំង​ពិសេស អាចទទួលបាន​ទស្សនីយ​ភាព​គួរឱ្យចាប់​អារម្មណ៍បំផុតនៅអឺរ៉ុប។ ការធ្វើដំណើរ​កម្សាន្ត​តាមរថភ្លើងបុរាណ នៃផ្លូវរូងភ្នំ​បែបមជ្ឈិមសម័យ នៅកណ្តាល​ទីក្រុង ដែលនាំ​អ្នកទេសចរ​ទៅតាម​សម័យកាល​ខុសៗគ្នា។ ​ប៉ម Belem Tower វិមាន St. George’s សារមន្ទីរ Calouste Gulbenkian និងរូបសំណាក Mosteiro dos Jeronimos ជាកន្លែងទេសចរ​ដែល​មិន​គួរមើល​រំលង ក្នុងដំណើរកម្សាន្ត​ទៅកាន់​រដ្ឋធានី​មួយនេះ។

តំបន់​ដ៏​ស្រស់ស្អាត​មួយ​នៅ​ទីក្រុង​លីសបោន

សូមកក់សំបុត្រ​របស់​អ្នក​ឥឡូវនេះ ជាមួយ​កាតាអ៊ែរវ៉េ ទៅកាន់​​រដ្ឋធានីលីសបោន! សូម​ស្វែងរក​ព័ត៌មាន​បន្ថែម តាមរយៈគេហទំព័រ www.qatarairways.com/kh

រីករាយជាមួយប្រូម៉ូសិន​ពិសេស​រយៈពេល ៤៨ម៉ោង ពីក្រុមហ៊ុន​កាតាអ៊ែរវ៉េ!

ការផ្តល់ជូន​ពិសេស​តម្លៃពិសេស​ចាប់ USD 829* ឡើងទៅ

*សូមកក់​សំបុត្រ​ឥឡូវនេះ តាមរយៈគេហទំព័រ www.qatarairways.com/kh

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍

មតិយោបល់