• 2019-08-15 03:06:37
  • ព័ត៌មាន

មកស្គាល់ រឿងប្រលោមលោកដំបូងគេបង្អស់ក្នុងពិភពលោក អាយុកាលជាង ១ពាន់ឆ្នាំ

  • 2019-08-15 03:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ត្រូវ​បាន​សរសេរ​ឡើង​កាល​ពី​រយៈ​ពេល​ជាង ១​ពាន់​ឆ្នាំ​មុន​មក ប្រលោម​លោក​ជប៉ុន​មួយ​ក្រោម​ចំណង​ជើង​ថា The Tale of Genji ត្រូវ​បាន​គេ​ហៅ​ថា​ជា​ប្រលោម​លោក​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។

ប្រលោម​លោក​នេះ ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ស្រី Murasaki Shikibu ហើយ​ជះ​ឥទ្ធិពល​ជា​សកល​រហូត​ដល់​អ្នក​និពន្ធ Arthur Waley យក​មក​បកប្រែ​ជា​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ ១៩២៥ និង​ពិនិត្យ​ដោយ Virginia Woolf នៅ British Vogue។ ក្រោយ​ៗ​មក​ទៀត ការ​បក​ប្រែ​ប្រលោម​លោក​នេះ​ជា​ភាសា​អង់គ្លេស​កាល​ពី​ពេល​ថ្មី​​ៗ​នេះ មាន​ចំនួន​សរុប ១ ៣០០​សន្លឹក។ យោង​តាម​សាស្ត្រាចារ្យ​ផ្នែក​វប្បធម៌ និង​សិល្បៈ​ជប៉ុន​អ្នក​ស្រី​ Melissa McCormick នៃ​សកលវិទ្យាល័យ Hardvard ឲ្យ​ដឹង​ថា "នេះ​គឺ​ជា​ស្នាដៃ​អក្សរសាស្ត្រ​ដ៏​វិសេសវិសាល​បំផុត។”

ថ្វី​ត្បិត​តែ​រឿង​នេះ ជា​ការ​ប្រឌិត​ហើយ​ត្រូវ​សរសេរ​ឡើង​ដោយ​ស្ត្រី​ក៏​ដោយ ប៉ុន្តែ​ប្រលោមលោក The Tale of Genji ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ជា​ចាំ​បាច់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់