- 2019-08-15 05:17:19
- ព័ត៌មាន
ហ្វឺខ្មែរថ្មី ល្បីឆ្ងាញ់ជាប់ចិត្ត ឥលូវបើកសាខាទី ១៣នៅម្តុំចោមចៅហើយ
- 2019-08-15 05:17:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វឺខ្មែរថ្មី ល្បីឆ្ងាញ់ជាប់ចិត្ត ឥលូវបើកសាខាទី ១៣នៅម្តុំចោមចៅហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៣ សីហា ឆ្នាំ២០១៩ ថ្មីៗនេះ Pho Cali ទើបតែបើកសម្ពោធហាងថ្មីមួយទៀតហើយ ដែលជាសាខាទី ១៣ របស់ខ្លួន ស្ថិតនៅទីតាំងប្រមាណ ១០០ ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលចោមចៅ ផ្លូវជាតិលេខ ៣ ក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT។
Pho Cali ជាហាងដែលបង្កើតឡើងដោយកូនខ្មែរគឺ លោកស្រី គឹម លឹមងីម និងស្វាមី។ ត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះស្លាកយីហោ Pho Cali បានលក់សិទ្ធិអាជីវកម្ម (Franchise) និងរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយបានពង្រីកសាខាជាបន្តបន្ទាប់រហូតដល់ទៅ ១៣កន្លែងនៅកម្ពុជា ។
លោក លឹម គីមរ័ត្ន ដែលជាម្ចាស់ហាង និងជាអ្នកទិញសិទ្ធអាជីវកម្មរបស់ ហ្វឺកាលី សាខាទី១៣នេះ បានឲ្យដឹងថា៖ «ដោយសារ Pho Cali កាន់តែមានភាពល្បីល្បាញ ជាមួយការគាំទ្រ និងទទួលស្គាល់រសជាតិ ទាំងអតិថិជនខ្មែរ និងបរទេស ទើបខ្ញុំសម្រេចចិត្តបើកហាងបន្ថែមទៀត ដែលនេះជាហាងទី ២ របស់ខ្ញុំបន្ទាប់ពីហាងទី ១ (សាខាវិថីម៉ុងឬទ្ធី)»។
Pho Cali ត្រូវបានគេស្គាល់ថាជាហាងហ្វឺដែលមានរសជាតិឆ្ងាញ់ពិសេសតម្លៃសមរម្យ នាំយកសាច់គោអូស្រ្តាលីគុណភាពខ្ពស់ និងមានភេសជ្ជៈជាច្រើនជាង ៣០ មុខសម្រាប់អតិថិជនជ្រើសរើសទៀតផង។
ព័ត៌មានបន្ថែមសូមទាក់ទង ៖