- 2019-08-16 10:28:53
- ព័ត៌មាន
ប្រូម៉ូសិនរហូតដល់១លានដុល្លាអាមេរិកសម្រាប់អតិថិជន ViPay!
- 2019-08-16 10:28:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រូម៉ូសិនរហូតដល់១លានដុល្លាអាមេរិកសម្រាប់អតិថិជន ViPay!
ចន្លោះមិនឃើញ
ViPay បានត្រៀមទឹកប្រាក់រហូតដល់ ១, ០០០, ០០០ ដុល្លារអាមេរិក និងរង្វាន់សំបុត្រយន្តហោះពីខេមបូឌា អ៊ែរវ៉េ សម្រាប់ប្រូម៉ូសិនជាលើកដំបូង ដើម្បីស្វាគមន៍អតិថិជនថ្មី ជាមួយនិងស្នាមញញឹមរបស់តារាចម្រៀងសម្លេងស្រទន់ សុខ ពិសី។
ViPay បានអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជាតាំងពីឆ្នាំ ២០១៨ និងបានសហការណ៍ជាមួយនឹងធនាគារធំៗជាច្រើននៅកម្ពុជាដើម្បីជំរុញប្រតិបត្តិការកម្មវិធីទូទាត់សាច់ប្រាក់តាមទូរសព្ទដៃ ដែលជួយកាត់បន្ថយការប្រើក្រដាសប្រាក់ និងហានិភ័យផ្សេងៗ។
ដូចនេះ Vi Pay បានត្រៀមទឹកប្រាក់រហូតដល់ ១, ០០០, ០០០ ដុល្លារអាមេរិកសម្រាប់ប្រូម៉ូសិនលើកដំបូងនេះ ដើម្បីលើកទឹកចិត្តរាល់អតិថិជនថ្មីរបស់ ViPay ហើយក្រុមហ៊ុនក៏បានតែងតាំងតារាចម្រៀងសម្លេងស្រទន់ សុខ ពិសី ជាទូតសុឆន្ទៈឲ្យក្រុមហ៊ុន ដើម្បីអាចទាក់ទាញទស្សនិកជនឲ្យស្គាល់ ViPay កាន់តែលឿន។
អតិថិជននឹងទទួលបាន១ដុល្លារភ្លាម ដោយគ្រាន់តែបើកគណនីថ្មី តាមរយៈកម្មវិធីស្មាតហ្វូន ជាមួយនិងការស្កេន QR Code របស់ ViPay ព្រមទាំងចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ ViPay ហើយអតិថិជននឹងមានឪកាសឈ្នះសំបុត្រយន្តហោះទៅមក ភ្នំពេញ បាងកក ពីខេមបូឌា អ៊ែរវ៉េ។ ប្រូម៉ូសិននេះនិងមានសុពលភាពពីថ្ងៃនេះរហូតដល់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕
សូមចុចទីនេះដើម្បីចុះឈ្មោះ https://tinyurl.com/y2wrtgtz
ដើម្បីតាមដានរង្វាន់សំបុត្រយន្តហោះអាចជារបស់លោកអ្នក សូម Like Page ViPay