• 2019-08-17 02:57:47
  • ព័ត៌មាន

ទូតជប៉ុន និង​ទូតអឺរ៉ុប ផ្ញើសារជូនពរ​សិស្ស​ប្រឡងបាក់ឌុប

  • 2019-08-17 02:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើឡើងនៅថ្ងៃទី១៩ និង ២០ ខែសីហា ឆ្នាំ​២០១៩ខាងមុខនេះ ស្ថានទូតជប៉ុន និង​ស្ថានទូតសហភាព​អឺរ៉ុប​ប្រចាំ​នៅកម្ពុជា បាន​ផ្ញើសារជូនពរ​តាមរយៈទំព័រហ្វេសប៊ុក ទៅដល់សិស្ស​ដែលត្រូវប្រឡងទាំងអស់គ្នា។

ស្ថានទូតជប៉ុន បាន​សរសេរ​យ៉ាងដូច្នេះថា៖ «ជម្រាបសួរ​ក្មួយៗសិស្សវិទ្យាល័យ​ថ្នាក់ទី១២! ក្មួយៗ នឹងប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ចាប់ពីថ្ងៃទី១៩ ដល់២០ ខែសីហានេះ។ ខ្ញុំសូមជូនពរ​ក្មួយៗជាទំពាំង​ស្នងឬស្សីកម្ពុជា​ទទួលបាន​លទ្ធផល​ល្អគ្រប់ៗគ្នា»។

ចំណែក​ស្ថានទូត​សហភាពអឺរ៉ុប បាន​សរសេរថា៖ «នៅសល់ត្រឹម​តែ២ថ្ងៃទៀតទេ សិស្សានុសិស្ស​ថ្នាក់ទី ១២ នឹងត្រូវ​ចាប់​ផ្ដើម​ការ​ប្រលង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​របស់ខ្លួន។ យើងសង្ឃឹមថា ទាំងអស់គ្នា​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច និង​មាន​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់ខ្លួន!។ ក្នុងនាម​ជាដៃគូ​យ៉ាងជិតស្និទ្ធ​ជាមួយ ក្រសួងអប់រំ យុវជន និង កីឡា សហភាពអឺរ៉ុប សូមជូនពរ​ដល់សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​របស់ខ្លួន!»៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

មតិយោបល់