- 2019-08-19 05:12:28
- ព័ត៌មាន
ខ្លាំង! វីងឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤ ពី Asia’s Best Employer Brands 2019
- 2019-08-19 05:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំង! វីងឈ្នះពានរង្វាន់និយោជកឆ្នើមជាលើកទី៤ ពី Asia’s Best Employer Brands 2019
ចន្លោះមិនឃើញ
ធនាគារឯកទេសវីង ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា មានកិត្តិយសដែលទទួលបានពានរង្វាន់និយោជកឆ្នើម បួនលើកផ្ទួនៗ ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែសីហា ឆ្នាំ២០១៩ ។ ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅសិង្ហបុរី។
ពានរង្វាន់នេះត្រូវបានទទួលដោយលោក Manu Rajan អគ្គនាយកធនាគារឯកទេសវីង និងបុគ្គលិកផ្នែកធនធានមនុស្សរបស់ Wing។
« ការឈ្នះពានរង្វាន់នេះបង្ហាញថា វីងមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តបំផុតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ធ្វើការផងដែរ ដោយផ្តល់នូវឱកាសរីកចម្រើនក្នុងអាជីពយ៉ាងសម្បូរបែប គ្មានដែនកំណត់។ ជាផ្នែកមួយនៃរឿងជោគជ័យ ជាកន្លែងដ៏ល្អសម្រាប់ធ្វើការ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុដែលជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ”។ នេះជាការលើកឡើងរបស់ លោក Manu Rajan អគ្គនាយកធនាគារឯកទេសវីង។
គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមតំាងពីឆ្នាំ២០១០ អបអរសាទរក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថាជាអ្នកដឹកនាំក្នុងការបង្កើតនូវបទពិសោធន៍ដ៏ល្អ ដល់បុគ្គលិក ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើ ការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិត។ ដោយមានការចូលរួមដោយក្រុមហ៊ុនជាច្រើន និងអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នានៅក្នុងការប្រកួតលើកទី ១០ នៃពានរង្វាន់ និយោជកឆ្នើមនេះ៕