• 2019-08-20 04:20:00
  • សេដ្ឋកិច្ច

ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល

  • 2019-08-20 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​ទៅ​ខេត្ត​កោះ​កុង ​ លោក​អ្នក​គួរ​ទៅ​លេង​ទឺក​ជ្រោះ​តា​ចាក​​ឲ្យ​បាន​ម្ដង ​ដោយសារ​ជា​រមណីយដ្ឋាន​ថ្មី​មួយ ដែល​មាន​ទឹក​ធ្លាក់​ថ្លា​ឈ្វេង ​ត្រជាក់​ដូច​អម្រឹត។

​​ទឹក​ធ្លាក់​ពី​ទី​ខ្ពស់ ​ប៉ះ​​ប្រប​លើ​ផ្ទាំង​ថ្ម ​មាន​ទឹក​ហូរ​ល្មម​អាច​លេង​និង​ងូត​បាន​យ៉ាង​សប្បាយ។ ​ទេសភាព​ស្រស់​ត្រកាល​ពណ៌​បៃ​តង​ខ្ចី​នា​រដូវ​វស្សា ​កាន់​តែ​ធ្វើ​ឲ្យ​​តំ​បន់​នេះ ប្រៀប​ដូច​ស្ថាន​សួគិ៍ ​អាច​បំបាត់​ទុក្ខ​បាន​ទាំង​អស់។ ​លោក​អ្នក​អាច​ខ្ចប់​អាហារ​មក​ញ៉ាំ​ក្រោម​ដើម​ឈើ​ម្លប់​ត្រឈឹង​ត្រឈៃ​ក៏​បាន ​ឬ​អាច​កុម្មង់​អាហារ​នៅ​ទី​នោះ​ផ្ទាល់​ក៏​បាន ​ដែល​មាន​តម្លៃ​សម​រម្យ ប៉ុន្តែ​កុំ​ភ្លេច​សម្អាត​និង​ចោល​សំ​រាម​ក្នុង​ធុង​ផង។

ទឹក​ជ្រោះ​តា​ចាក ​មាន​ទី​តាំង​នៅ​ឃុំ​ទួល​គ​គី ​ស្រុក​មណ្ឌល​សី​មា ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ក្រុង​ខេមរ​ភូមិន្ទ៕

​ចុចអាន៖ ​​ ៥កន្លែងល្អបំផុតសម្រាប់អ្នកកំពុងធុញថប់ ចង់ដើរលេងលំហែឲ្យស្រស់ស្រាយ

អត្ថបទ៖ លឹម សុនា

មតិយោបល់