• 2019-08-22 04:04:15
  • ព័ត៌មាន

សំរាម​នៅភ្នំពេញ​គិតជា​មធ្យមមាន​ជិត​បីពាន់​តោន​ក្នុង​មួយ​ថ្ងៃៗ​

  • 2019-08-22 04:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះត្រូវ​គេ​ដឹងថា​ក្នុង​មួយ​ថ្ងៃៗ​គិត​ជាមធ្យម​មាន​ចំនួនជាង​២ ៨០០​តោន ដោយចំនួននេះ​បាន​កើន​ឡើងពី​១០​ទៅ​១៣​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។

ក្នុង​សេចក្ដី​ប្រ​កាស​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ក្នុង​កិច្ច​ប្រ​ជុំ​របស់​គណៈកម្មាធិការ​គោល​នយោបាយសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ បាន​សរសេរថា​​ប្រ​ទេស​កម្ពុជា​កំពុង​មាន​កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រ​ជា​ជន​នៅ​តាម​ទីក្រុង​ ជា​ពិសេស​រាជធានី​ភ្នំពេញ។

កំណើន​ប្រ​ជា​ជន​នេះ​ប្រ​ភព​ខាង​លើថា​បរិមាណ​​សំរាម និង​សំណល់​រឹង​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប្រ​ភព​ឲ្យ​ដឹងថា​គិត​ជា​មធ្យម​នៅ​រាជធានី​ភ្នំពេញ​នា​ប្រាំឆ្នាំ​ចុងក្រោយនេះ​ក្នុង​មួយ​ថ្ងៃ​មាន​សំរាម​ជាង​២ ៨០០​តោន និងថា​ចំនួន​នេះ​កើន​ឡើង​ពី​​១០ទៅ​១៣​ភាគរយ​ក្នុង​មួយ ខណៈ​មាន​ការ​ព្យាករណ៍ថា​សំរាម​ក្នុង​ទីក្រុង​នឹង​បន្ត​កើន​ឡើងទៀត​។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះគណៈកម្មាធិការ​គោល​នយោបាយសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​បានប្រជុំ​ពិភាក្សា និង​រិះ​រក​វិធានការ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ក្នុង​ការ​គ្រប់​គ្រង​សំរាម​ និងកាក​សំណល់​រឹង​នេះ៕​​​​​​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់