• 2019-08-24 08:55:07
  • ព័ត៌មាន

ស្គាល់នៅ? ផ្សារទំនើបអ៉ីអន MaxValu Express ទើបបើកថ្មីប្រូម៉ូសិនច្រើនអាចឈ្នះរង្វាន់ដល់ខ្ទង់ពាន់ដុល្លារទៀត

  • 2019-08-24 08:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​លើ​កិត្តិនាម និង ការ​ធានា​ទំនុក​ចិត្ត​ដល់​អតិថិជន លើ​ការ​ផ្តល់​ជូន​នូវ​ទំនិញ​ចាំបាច់​សម្រាប់​ប្រើ ប្រាស់​ប្រចាំ​ថ្ងៃ ប្រកប​ដោយ ​គុណភាព​ល្អ ស្តង់ដារ​ខ្ពស់ និង សេវាកម្ម​ល្អ ផ្សារ​ទំនើប អ៊ីអន MaxValu Express បាន ពង្រីក​សាខា​ជា​បន្ត​បន្ទាប់​នៅ​តំបន់​សំខាន់​ៗ ទូទាំង​ភ្នំពេញ។

កាល​ពី​ថ្មី​ៗ​នេះ Aeon MaxValu Express បាន​សម្រេច បើក​ហាង​សាខា​ទី ១០ របស់​ខ្លួន​ហើយ ក្នុង “The Point Community Mall” ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ (នៅ​ទល់​មុខ​ទូត​ចិន)​ ដែល​មាន​ទីតាំង​ធំ​ទូលាយ​អំណោយ​ផល​សម្រាប់​ការ​ចត​រថយន្ត និង​ម៉ូតូ​ផង​ដែរ។

ដំណឹងល្អ! ដើម្បី​អបអរ​ការ​បើក​សាខា​ថ្មី​នេះ Aeon MaxValu Express សាខា​ទួល​ស្វាយ​ព្រៃ មាន​ផ្តល់ ប្រូម៉ូសិន​ពិសេស ដូចជា ៖

  • ១. រាល់​ការ​ចំណាយ​ចាប់​ពី ១០ ដុល្លារឡើង​ទៅ អតិថិជន​នឹង​ទទួល​បាន​ឆ្នោត​ផ្សង​សំណាង ១​សន្លឹង ដើម្បី​ចូល​រួម​ក្នុង​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ រួមមាន ៖ ប័ណ្ណ​ទឹក​​ប្រាក់ ១០០០​ដុល្លារ មួយ​រង្វាន់ ($1000 gift voucher ) ,ប័ណ្ណ​ទឹក​ប្រាក់ ២០​ដុល្លារ ចំនួន ២៥​រង្វាន់ ( $20 gift voucher )។ ​ការ​ផ្តល់​ជូន​ពិសេស នេះ​គិត ចាប់​ពី ថ្ងៃ​ទី ២៦ សីហា ដល់ ១៥ កញ្ញា ២០១៩ នេះ​​ប៉ុណ្ណោះ។ ការ ចាប់​រង្វាន់​​ស្វែង​រក​អ្នក​​ឈ្នះ​នឹង ប្រព្រឹត្តិ​ទៅ​ នៅ ថ្ងៃ ច័ន្ទ ទី ២ , ទី ៩ , ទី ១៦ , ខែ កញ្ញា ២០១៩។

  • ២. សម្រាប់​អតិថិជន​ដែល​មាន​កាត​សមាជិក AEON នឹង​ទទួល​បាន​​ពិន្ទុ​គុណ​នឹង ១០ រាល់ការ ចំណាយ នៅ​ថ្ងៃ​ចុង សប្តាហ៍ ពោល គឺ ថ្ងៃទី ៣១ សីហា , ថ្ងៃទី១ , ទី៧ , ទី៨ , ទី១៤ និង ទី១៥ កញ្ញា ២០១៩។

ប្រញាប់ឡើង! ចំណេញ​លើគោក កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ទៅ​ឲ្យ​សោះ ។

ដើម្បី​ដឹង​ពី​ប្រូម៉ូសិន​ថ្មី​ៗ របស់​ផ្សារ​ទំនើប​អ៊ីអន MaxValu Express សូម​តាម​ដាន​ហ្វេស​ ប៊ុក​ផេក AEON MaxValu Cambodia

អត្ថបទ៖ លីដា

មតិយោបល់