• 2019-08-26 08:36:57
  • ព័ត៌មាន

បេក្ខជន​ ៣០រូប ចូលរួម​ប្រកួត​ប្រជែង​ឆុងកាហ្វេថ្នាក់ជាតិ ឆ្នាំ២០១៩

  • 2019-08-26 08:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទឹក​ដោះ​គោ​ខាប់ My Boy បាន​ចូលរួម​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ (Diamond Sponsor) ក្នុង​ចំណោម​ម្ចាស់​ឧបត្ថម្ភ​ផ្សេង​ទៀត ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​លើក​កម្ពស់​ឧស្សាហកម្ម​កាហ្វេ​នៅ​កម្ពុជា​ក្នុង​កម្មវិធី «ការ​ប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ “Cambodia National Barista Championship 2019”» កាល​ពី​ថ្ងៃ​ទី​ ២០-២១ ខែ​សីហា ឆ្នាំ២០១៩ នៅ​ផ្សារ​ទំនើប​អ៊ីអន​១​ជាន់​ផ្ទាល់​ដី។

កម្មវិធី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​រវាង​បេក្ខជន​ទាំង​ ៦ រូប​បន្ទាប់​ពី​ប្រកួត​ជ្រើស​រើស​ពី​បេក្ខជន​សរុប​ចំនួន ៣០ នាក់ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ក្នុង​ការ​ស្វែង​រក​ម្ចាស់​ជយលាភី​ចំនួន​ ៣ រូប ដោយ​មាន​ការ​ពិនិត្យ​និង​ដាក់​ពិន្ទុ​យ៉ាង​ម៉ត់​ចត់​ពី​គណៈកម្មាធិការ​ជាតិ​និង​អន្តរជាតិ​ទាំង​ ៩ រូប មក​ពី​បណ្ដា​ប្រទេស​នានា​ដូចជា អូស្ត្រាលី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ​ក៏​ដូច​ជា​អ្នក​ជំនាញ​ក្នុង​ស្រុក ក្រោម​វត្តមាន​ចូល​រួម​លើក​ទឹក​ចិត្ត​ពី​ក្រសួង​ទេសចរណ៍ សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា ក្រុមហ៊ុន​ឯកជន ទស្សនិកជន​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ។

លោក Thanadech Tachayun ប្រធាន​ផ្នែក​លក់​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន FrieslandCampina បាន​ឲ្យ​ដឹង​ថា៖ «ក្រុមហ៊ុន​ទឹក​ដោះ​គោ​ខាប់ My Boy មាន​មោទកភាព​ដែល​បាន​ចូលរួម​ចំណែក​ជា​មួយ​នឹង​ក្រសួង​ទេសចរណ៍​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង ក្នុង​ន័យ​លើក​ស្ទួយ​អាជីព​ជា​អ្នក​ឆុង​កាហ្វេ​ជំនាញ ដើម្បី​ឲ្យ​ពួក​គេ​បាន​បង្ហាញ​ពី​ថ្វី​ដៃ ក៏​ដូច​ជា​ផ្ដល់​ឱកាស​ដល់​ម្ចាស់​ហាង​កាហ្វេ និង​ភេសជ្ជៈ​នានា»។ ​​

ក្នុង​នោះ​ដែរ ក្រុមហ៊ុន My Boy ដែល​បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ (Diamond Sponsor) មួយ​រូប ក៏​បាន​ដាក់​បង្ហាញ​ពី​ផលិតផល​ទឹកដោះ​គោ​ខាប់ My Boy និង​កញ្ចប់​ថ្មី ២ គីឡូក្រាម​ដែល​ទើប​នឹង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​រក្សា​ទុក​នូវ​រសជាតិ​ដើម​ដ៏​ឈ្ងុយឆ្ងាញ់​ពិសា​សម្រាប់​អតិថិជន ជា​ពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ដែល​នឹង​ទទួល​បាន​បរិមាណ​ទឹក​ដោះ​គោ​ខាប់​ច្រើន​ជាង​មុន ហើយ​អាច​សន្សំ​បាន ១០% នៃ​តម្លៃ។

កម្មវិធី​ប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៩ នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ពីរ​ឆ្នាំម្តង ចាប់​តាំង​ពី​ឆ្នាំ ២០១០ ដោយ​ក្រុមហ៊ុន ខូហ្វី KOFI Co,.Ltd និង​វិទ្យាស្ថាន​ ខូហ្វី KOFI Academy ក្រោម​កិច្ច​សហការ​ពី​ក្រសួង​ទេសចរណ៍​ សហព័ន្ធ​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​សមាគម​ភោជនីយដ្ឋាន​កម្ពុជា៕

អត្ថបទ៖ សុខហេង

មតិយោបល់