• 2019-08-30 08:53:52
  • ព័ត៌មាន

ហេតុផលនេះហើយធ្វើឲ្យប្រជាជនខ្មែរកាន់តែច្រើនមានលទ្ធភាពទិញគ្រឿងអេឡិចត្រូនិកប្រើ

  • 2019-08-30 08:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​កើន​ឡើង​នូវ​ចំណែក​ទីផ្សារ​របស់​គ្រឿង​អេឡិចត្រូនិក​នៅ​​កម្ពុជា​ មាន​ហេតុផល​មួយ​ចំនួន​ទៀត ជា​កត្តា​​ជួយ​​ឱ្យ​តម្លៃ​ផលិតផល​គ្រឿង​អេឡិចត្រូនិក​នៅ​កម្ពុជា​ចុះ​ថ្លៃ ​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​​​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ជាង​មុន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​ជា ៖កំណើន​ការ​សាងសង់​អគារ​ធំ​ៗ, លំនៅឋាន​យ៉ាង​ច្រើន​ពាល​ពេញ​ផ្ទៃ​ប្រទេស, ការវិវឌ្ឍន៍​ក្នុង​ការ​ផ្គត់​ផ្គង​ចរន្ត​អគ្គិសនី​កាន់​តែ​ច្រើន​ឡើង, ស្រប​ពេល​តម្លៃ​ចរន្ដ​អគ្គិសនី​ក៏​មាន​ការ​ធ្លាក់​ចុះ, ការលុបបំបាត់ចោលនៅពន្ធពិសេស១០% ពី​រាជរដ្ឋាភិបាល​សម្រាប់​ទូរទស្សន៍ និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់។ នេះ​បើ​តា​ម​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G Gear Group ថ្លែង​​ក្នុង​កម្មវិធី​ជប់លៀង អិល ជី ណៃ ២០១៩ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​ តំណាង​ចែក​ចាយ​ផលិតផល និង​អតិថិជន​ដៃ​គូរ​អាជីវកម្ម នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការ​បង្ហាញ​នូវ​ផលិតផល​ថ្មី​ៗ​ប្រចាំ​ឆ្នាំ​២០១៩ ជាច្រើន​ប្រភេទ នៅ​ដឹព្រីមៀសេនធ័រ​សែនសុខ។

លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន G Gear Group ក្នុង​កម្មវិធី ជប់លៀង អិល ជី ណៃ ២០១៩

លោក​ក៏​បាន​​បញ្ជាក់​ដែរ​ថា កំណើន​ទីផ្សារ​គ្រឿង​អេឡិចត្រូនិក​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ ដោយ​ទំហំ​ទីផ្សារ​សម្រាប់​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោក សំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ នៅក្នុងឆ្នាំ២០១៨ មាន​ចំនួន​ទឹក​ប្រាក់​ស្មើ​នឹង​១២១លានដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ គឺ​មាន​ចំនួន​ប្រហែល​ ១៣៥​លាន​ដុល្លារ គឺ​មាន​ការ​កើន​ឡើង​ប្រមាណ ១២% ហើយ​សម្រាប់​ផលិតផល LG ដែល​នាំ​ចូល​មក ​និង​ចែក​ចាយ​ដោយ​ក្រុមហ៊ុន​របស់​លោក​នៅ​ពេលនេះ គឺមានការកើនឡើងប្រមាណជាង៤០% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។

លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronices ប្រចាំ​កម្ពុជា

ក្នុង​ឱកាស​នោះ​ដែរ លោក Sung Suk Kim អគ្គនាយកក្រុមហ៊ុន LG Electronices ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ « នា​ពេល​បច្ចុប្បន្ន​នេះ​ម៉ាក​សញ្ញា LG ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្ពស់ ហើយ​ចំណែក​ទីផ្សារ​របស់​ផលិតផល LG ចំបង​ៗ​ទាំង​អស់​សុទ្ធ​តែ​នាំ​មុខ​គេ​ក្នុង​តំណែង​លេខ ១ និង ២ ។ ​អតិថិជន​តែង​ត្រូវ​បាន​ណែនាំ​ឲ្យ​ជ្រើស​រើស​ផលិតផល LG មុន​គេ​ដោយ​ផ្អែក​លើ​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន ក៏​ដូច​ជា​ការ​ណែ​នាំ​ពី​មិត្ត​ភកិ្ត​ ឬ​ក្រុម​គ្រួសារ» ។

លោក​បន្ថែម​ថា ក្រុមហ៊ុន LG ក៏​មាន​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​កំពុង​ដំណើរ​ការ​ដោយ​ផ្ទាល់​នៅ​ភ្នំពេញ ហើយ​ក្រុមហ៊ុន Ggear ក៏​មាន​បណ្តាញ​សេវាកម្ម​ទូទាំង​ប្រទេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភ្លាម​ៗរបស់​អតិថិជន៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់