• 2019-09-02 08:21:26
  • ព័ត៌មាន

ប្រាសាក់ដាក់បន្ថែម ATM របស់ខ្លួនទូទាំងប្រទេស កាន់តែស្រួលដកប្រាក់ និងទូទាត់វិក្កយបត្រទឹកភ្លើងហើយ

  • 2019-09-02 08:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ប្រាសាក់​ ជា​គ្រឹះ​ស្ថាន​មួយ​បម្រើ​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ ដោយ​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ ចំណេញ​ពេល​វេលា​ លឿន​រហ័ស​ និង​ប្រសិទ្ធ​ភាព​ខ្ពស់​ដល់​អតិថិជន​ ពិសេស​នោះ​ គឺ​សេវា​ប្រើប្រាស់​ ATM តែ​ម្តង​។

គិត​មក​ទល់​ពេល​នេះ​ គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ ប្រាសាក់ បាន​បំពាក់​ ATM បាន​ជាង​ ១៣០ រួច​ទៅ​ហើយ​ នៅ​ទូទាំង​ប្រទេស​សម្រាប់​បម្រើ​អតិថិជន​ ក្នុង​ការ​ដក​ប្រាក់​ ផ្ទេរ​ប្រាក់​ ទូទាត់​វិក្កយបត្រ​ទឹក​-ភ្លើង​ ទិញ​កាត​ទូរស័ព្ទ​ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ប្ដូរ​ប្រាក់​ ពិនិត្យ​សមតុល្យ​គណនី​ និង​សេវា​ផ្សេងៗ​ទៀត​។

លោក សាយ សូនី នាយក​ប្រតិបត្តិ​របស់​ ប្រាសាក់ ​បាន​ប្រាប់​ថា​ ៖«អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ ដក​ប្រាក់​ ផ្ទេរ​ប្រាក់​ ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង​ ទិញ​កាត​ទូរស័ព្ទ​ បាន​ដោយ​ខ្លួន​ឯង​ ដោយ​ងាយ​ស្រួល​ លឿន​រហ័ស​ សុវត្ថិភាព​បំផុត ជា​ពិសេស​រាល់​ប្រតិបត្តិ​ការ​តាម​រយៈ​ ATMទាំង​អស់​មិន​គិត​កម្រៃ​សេវា​ »។

លោកបន្ថែម​ថា​ សាធារណជន​គួរ​បើក​គណនី​សន្សំ​នៅ​ ប្រាសាក់ នៅ​ថ្ងៃ​នេះ​ ដើម្បី​ទទួល​បាន​ ATM ដ៏​ស្រស់​ស្អាត​ ទំនើប​ និង​ទាន់​សម័យ ជា​ពិសេស បើ​បាន​បើក​គណនី​សន្សំ​នៅ​ ប្រាសាក់ ​ទៀត​នោះ​ អតិថិជន​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទថ្មី