• 2019-09-07 10:37:00
  • សេដ្ឋកិច្ច

ទិដ្ឋភាព​ពី​លំហ​​លើចម្ការ​ពោត​​លើ​ដី​ជាង​១១ហិចតា បង្កើត​ជា​រូបគំនូរ​យក្ស​​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង (វីដេអូ)

  • 2019-09-07 10:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ពី​លើ​លំហ​របស់​កសិដ្ឋាន​ដាំ​​ពោត Richardson Adventure ​​នៅ​រដ្ឋ​អ៊ីលីណយ សហរដ្ឋអាមេរិក​​បាន​បង្ហាញ​ពី​គំនូរ​របស់​អាប៉ូឡូ​ទី​១១ ដើម្បី​អបអរ​ខួប​៥០​ឆ្នាំ​នៃ​ការ​ឡើង​ទៅ​ជាន់​ឋាន​ព្រះចន្ទ​ពី​សំណាក​មនុស្ស​ជាតិ។

ពោត​ទាំង​នេះ​ត្រូវ​បាន​ដាំដុះ​​នៅ​លើ​ផ្ទៃ​ដី​ ១១,៣៣ ហិចតា ហើយ​​ផ្លូវ​​ដែល​មាន​ទទឹង​ប្រហែល​នឹង​ផ្លូវ​លំ​នោះ ពត់​ពេន​បង្កើត​បាន​ជា​រូបភាព​ ហើយ​វា​​មាន​ប្រវែង​សរុប​ ១៥ គីឡូម៉ែត្រ។ ​​

កសិដ្ឋាន​​នោះ​ក៏​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ផង​ដែរ ហើយ​ដើម្បី​ចៀសវាង​ការ​វង្វេង ពួកគេ​អាច​យក​ផែនទី​ចម្ការ​ទៅ​ជាមួយ​ពេល​ចូល​ក្នុង​សួន​​វង្វេង​ដ៏​ធំ​មហិមា​នេះ៕

អាន៖ ស្រ្តី​វ័យ​៧៤​ឆ្នាំ​ម្នាក់​​ឆ្លង​ទន្លេ​បាន​កូន​ភ្លោះ​ដោយ​ជោគជ័យ តាម​រយៈ​ការ​​ប្រើ​បច្ចេកវិទ្យា IVF

ប្រភព៖ News Republic ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់