• 2019-09-11 01:21:14
  • សេដ្ឋកិច្ច

ភ្ញាក់ផ្អើល! អ្នកដំណើរជាង ១ម៉ឺននាក់ជាប់គាំងនៅបរទេស ក្រោយអាកាសចរបារាំងក្ស័យធន

  • 2019-09-11 01:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​អ្នក​ដំណើរ​តាម​អាកាស​ជាង ១៣ ០០០​នាក់ កំពុង​ជាប់​គាំង​នៅ​បរទេស​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរ​បារាំង Aigle Azur ប្រកាស​ក្ស័យ​ធន​កាល​ពី​សប្ដាហ៍​មុន។

យោង​តាម​រដ្ឋ​លេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​បារាំង​លោក Jean-Baptiste Djebbari ឲ្យ​ដឹង​ថា​អ្នក​ដំណើរ​ភាគ​ច្រើន​ប្រមាណ​ជា ១១ ០០០​នាក់​ជាប់​គាំង​នៅ​ប្រទេស​អាល់ហ្សេរី ហើយ​ក្រៅ​ពី​នេះ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង RMC លោក Jean ថ្លែង​ថា "មាន​អ្នក​ដំណើរ​ជាង ១៣ ០០០​នាក់​បាន​ទិញ​សំបុត្រ​យន្ដហោះ​រួច​មក​ហើយ ហើយ​ពួកគេ​នឹង​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​។ ក្នុង​ចំណោម​ពួកគេ មាន ១១ ០០០​នាក់​ស្ថិត​ក្នុង​ប្រទេស​អាល់ហ្សេរី, ៦​នាក់​នៅ​ម៉ាលី, និង​លីបង់, រុស្ស៊ី និង​សេណាហ្កាល់។"

គួរ​ឲ្យ​ដឹងថា ភាព​ក្ស័យ​ធន​របស់​ក្រុមហ៊ុន​អាកាសចរ​ខាង​លើ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នយោជិក ១ ១៥០​នាក់ និង​បុគ្គលិក​ជាង ៥០០​នាក់​ ក៏​ប្រឈម​បាត់​បង់​ការងារ​ផង​ដែរ។ យ៉ាង​ណា​មិញ អាជ្ញាធរ​បារាំង​កំពុង​ព្យាយាម​សម្រួល​ការ​ធ្វើ​មាតុភូមិនិវត្តន៍​សម្រាប់​អ្នក​ដំណើរ និង​ដាក់​ដេញ​ថ្លៃ​ក្រុមហ៊ុន​ខាង​លើ​ដើម្បី​បន្ដ​ដំណើរ​ការ​ទៅ​មុខ​ទៀត៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់