- 2019-09-11 01:53:52
- ព័ត៌មាន
មកមើល ៦សន្លឹកបង្ហាញថា ប្រជាជនជប៉ុនគួរឲ្យគោរពបំផុត និងគួរយកគំរូតាម
- 2019-09-11 01:53:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ៦សន្លឹកបង្ហាញថា ប្រជាជនជប៉ុនគួរឲ្យគោរពបំផុត និងគួរយកគំរូតាម
ចន្លោះមិនឃើញ
ប្រពៃណីដ៏ចំណាស់របស់ប្រទេសជប៉ុន មានភាពខុសស្រឡះ និងមិនអាចប្រៀបធៀបបានសម្រាប់ប្រទេសដទៃទៀតជាច្រើននៅលោកខាងលិច។ ប្រជាជនជប៉ុនភាគច្រើន បានបង្ហាញចេញឲ្យឃើញនូវអត្ដចរិតដ៏គួរឲ្យគោរពបំផុតសម្រាប់ប្រជាជនក្នុងប្រទេសដទៃហើយគួរតែយកគំរូតាមពួកគេដើម្បីអភិវឌ្ឍសង្គម។ ក្រៅពីនេះ ជប៉ុន ក៏ជាប្រទេសមួយដែលកើតមានរឿងរ៉ាវប្លែកៗ និងគួរឲ្យកោតសរសើរជាច្រើន ខណៈប្រទេសដទៃទៀតសឹងមិនអាចធ្វើដូចបាន។
ខាងក្រោមនេះ គឺជា ៦សន្លឹកបង្ហាញថា ប្រជាជនជប៉ុនគួរឲ្យគោរពបំផុត និងគួរយកគំរូតាម ៖
១. អ្នកគាំទ្រជប៉ុនជួយសម្អាតពហុកីឡាដ្ឋានក្រោយចប់ការប្រកួត FIFA World Cup ឆ្នាំ២០១៤
២. សំបុត្រមួយនេះសរសេរថា «ខ្ញុំបុកកង់អ្នកដោយចៃដន្យ បណ្ដាលឲ្យបាក់កណ្ដឹង ខ្ញុំសុំទោស» ជាមួយនឹងលុយសំណង ១ ០០០យ៉េន ដែលស្មើនឹង ៩ដុល្លារអាមេរិក
៣. "ខ្ញុំបានជ្រុះឥវ៉ាន់មួយថង់នៅតាមផ្លូវក្នុងទីក្រុង Osaka ហើយនៅពេលខ្ញុំត្រលប់ទៅរកវាវិញ គឺមានគេយកវាទៅដាក់ក្បែរគល់ដើមឈើ ដោយមិនប៉ះពាល់ឥវ៉ាន់នោះឡើយ"
៤. ប្រជាជនជប៉ុនគោរពច្បាប់ និងសិទ្ធិអ្នកដទៃខ្លាំងណាស់
៥. នៅជប៉ុនមានកន្លែងទុកឆត្រ ដូច្នេះអ្នកមិនចាំបាច់កាន់វាតាមខ្លួនឡើយ ហើយក៏គ្មានអ្នកយករបស់អ្នកបានដែរ
៦. អ្នកដំណើរជប៉ុនតម្រង់ជួរពេលកំពុងរង់ចាំរថភ្លើង