- 2019-09-15 03:22:00
- ព័ត៌មាន
ទំនិញរាប់ម៉ឺនមុខជុំគ្នាក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនៅបាងកកខែក្រោយនេះ STYLE BANGKOK ២០១៩
- 2019-09-15 03:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនិញរាប់ម៉ឺនមុខជុំគ្នាក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនៅបាងកកខែក្រោយនេះ STYLE BANGKOK ២០១៩
ចន្លោះមិនឃើញ
ថ្មីៗនេះ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅភ្នំពេញបានប្រកាសជូនដំណឹងពីពិព័រណ៍ STYLE BANGKOK (October) ២០១៩ ដែលរៀបចំដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ។
ពិព័រណ៍អន្តរជាតិនេះ នឹងមានការដាក់បង្ហាញទំនិញសំលៀកបំពាក់ ផលិតផលធ្វើពីស្បែក វត្ថុអនុស្សាវរីយ៍ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារិមដែលជាផលិតផលថៃសុទ្ធ និងជាផលិតផលនាំចូលពីបរទេសជាច្រើនទៀតផង។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ STYLE BANGKOK ធ្វើឡើងមួយឆ្នាំពីរដង គឺនៅខែមេសា និងខែតុលាឆាប់ៗនេះ។ ពិព័រណ៍នេះជាការដាក់តាំងបង្ហាញដ៏ធំមួយប្រចាំប្រទេសថៃ ដែលប្រមូលផ្ដុំដោយផលិតផលឆ្នៃប្រឌិតថ្មីៗជាច្រើនពីបណ្ដា SME ជាច្រើនមកពីទូទាំងប្រទេសថៃ។
ពិព័រណ៍ STYLE BANGKOK (October) ២០១៩ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២១ ខែតុលា ឆ្នាំ២០១៩ នៅ BITEC BANGNA ក្រុងបាងកក ប្រទេសថៃ។ លោកអ្នកដែលមានចំណាប់អារម្មណ៍ទៅទស្សនាពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញតាមរយៈ ៖