- 2019-09-16 07:33:28
- ព័ត៌មាន
រំភើប! ដើម្បីរកសិស្សលំបាកពិតប្រាកដទទួលអាហារូបករណ៍ អេសស៊ីជី សុខចិត្តដើរគ្រប់ច្រកល្ហកជុំវិញកម្ពុជា
- 2019-09-16 07:33:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើប! ដើម្បីរកសិស្សលំបាកពិតប្រាកដទទួលអាហារូបករណ៍ អេសស៊ីជី សុខចិត្តដើរគ្រប់ច្រកល្ហកជុំវិញកម្ពុជា
ចន្លោះមិនឃើញ
បុគ្គលិកលើសពី ៣០នាក់ មកពីក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេនៅអាស៊ានក្នុងវិស័យសំណង់ បានធ្វើដំណើរជុំវិញកម្ពុជា ដើម្បីជួបសួរសុខទុក្ខសិស្សលើសពី ៥០០នាក់ និងចែករំលែកឱកាសសិក្សាពីកម្មវិធី “អាហារូបករណ៍ចែករំលែកក្តីសុបិន” លើកទី៦ ។
លោក ម ផុរា ដែលជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន អេសស៊ីជី បានមានលើកឡើងថា៖ « អេសស៊ីជី តែងតែជឿជាក់ថាការអប់រំជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។ មិនត្រឹមតែក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកនៃក្រុមហ៊ុន អេសស៊ីជី ទាំងអស់សុទ្ធតែមានទស្សនវិស័យដូចគ្នា។ វាបានជំរុញទឹកចិត្តឱ្យយើងទាំងអស់គ្នាស្ម័គ្រចិត្តធ្វើការជាក្រុមដើម្បីចុះសួរសុខទុក្ខសិស្សដល់ផ្ទះជាង ៥០០នាក់ រៀងរាល់ឆ្នាំ»។
លោកបន្តថា៖ «យើងបានធ្វើដំណើរជុំវិញកម្ពុជាដើម្បីស្វែងរកសិស្សដែលជួបទុក្ខលំបាក និងត្រូវការជំនួយអាហារូបករណ៍បំផុត ដើម្បីបន្តការសិក្សាកាន់តែប្រសើរ នោះមានន័យថាមានឱកាសកាន់តែច្រើនផងដែរសម្រាប់ពួកគាត់បម្រើដល់ប្រទេសជាតិ»។
កញ្ញា លក្ខិណា ជាបុគ្គលិកនៃក្រុមហ៊ុន អេសស៊ីជី ដែលបានចូលរួមនូវការងារស្ម័គ្រចិត្តនេះអស់រយៈពេលជាង ៥ ឆ្នាំមកហើយ បានឲ្យដឹងថា៖ « នៅក្រុមហ៊ុន អេសស៊ីជី យើងមានវិធីសាស្ត្រផ្សេងគ្នាក្នុងការជ្រើសរើសសិស្សអាហារូបករណ៍។ យើងមិនផ្ដោតតែទៅលើសិស្សដែលមានការសិក្សាល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានអត្តចរិត អាកប្បកិរិយាល្អ និងមានឆន្ទៈក្នុងការជួយដល់សង្គមផងដែរ»។
« ការជួបសួរសុខទុក្ខដល់ផ្ទះ និងបានឃើញផ្ទាល់ពីស្ថានភាពរស់នៅរបស់ពួកគាត់ធ្វើឱ្យយើងយល់ច្បាស់ពីស្ថានភាពរស់នៅជាក់ស្ដែងរបស់ពួកគាត់ ដែលគាត់ពិតជាត្រូវការជំនួយដើម្បីមានឱកាសក្នុងការសិក្សាឱ្យបានល្អប្រសើរពិតប្រាកដមែន»។ កញ្ញាបញ្ជាក់បន្ថែម។
អេសស៊ីជី បានបង្កើតកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិននេះអស់រយៈពេល ៥ ឆ្នាំរួចមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ អេសស៊ីជី មានគម្រោងនៅតែបន្តនូវកម្មវិធីអាហារូបករណ៍នេះនៅកម្ពុជាក្នុងរយៈពេលដ៏យូរអង្វែងតទៅមុខទៀត ដូច្នេះសិស្សានុសិស្សកម្ពុជាអាចសម្រេចនូវក្តីសុបិនសម្រាប់អនាគតដ៏ប្រសើររបស់ពួកគាត់ ។
«Passion for Better ជាមាគ៌ារបស់ អេសស៊ីជី ដែលមិនមែនអនុវត្តតែក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្ដេជ្ញាចិត្តរបស់យើងសម្រាប់សង្គម និងសហគមន៍ដែលយើងដំណើរការផលិតកម្ម។ យើងពិតជាមានកិត្តិយសណាស់ដែលបានឃើញសិស្សអាហារូបករណ៍ អេសស៊ីជី ទទួលបានជីវិតដ៏ល្អប្រសើរដោយគាត់ទទួលបាននូវឱកាសក្នុងការសិក្សាដែលល្អប្រសើរ»។
ឆ្នាំ ២០១៩ នេះជាឆ្នាំទី ៦ ហើយសម្រាប់កម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន ដែលមានការសហការដោយ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តផ្ដល់នូវអាហារូបករណ៍ចំនួន ២៥០នាក់ សម្រាប់សិស្សវិទ្យាល័យ និងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន ២០នាក់ សម្រាប់សិស្សអតីតអាហារូបករណ៍ អេសស៊ីជីចែករំលែកក្តីសុបិន ដែល និងបន្តការសិក្សានៅសាកលវិទ្យាល័យនានា៕
តោះ! មើលរូបភាពក្រុមការងារ អេសស៊ីជី ជួបផ្ទាល់ជាមួយក្រុមគ្រួសារសិស្ស ៖